បរទេស៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានបាញ់មីស៊ីលរំលងទីក្រុង ស្របពេលដែលកិច្ចពិភាក្សាចរចាគ្នាជាអន្តរជាតិកំពុងតែប្រព្រឹត្តទៅ នៅក្នុងទីក្រុងវីយែន ស្តីពីកម្មវិធីនុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់ នេះបើតាមសេចក្តីរាយកការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ លោកឧត្តមសេនីយ៍ ជាមន្ត្រីនាំពាក្យឲ្យកងទ័ពអ៊ីរ៉ង់ បាននិយាយប្រាប់កាសែត Islamic Republic of Iran Broadcasting ជាទីភ្នាក់ងារសារព័ត៌មានរដ្ឋជាតិថា មីស៊ីលគឺត្រូវបានបាញ់ដើម្បីធ្វើតេស្តសាកល្បងការឆ្លើយតបរហ័សរបស់ប្រព័ន្ធការពារ នៅជុំវិញទីក្រុង Natanz។...
បរទេស ៖ មេដឹកនាំរបស់កងកម្លាំង Quds របស់ប្រទេសអ៊ីរ៉ង់ ដែលមានឯកទេស ក្នុងប្រតិបត្តិការ នៅបរទេស បានទាមទារឱ្យសហរដ្ឋអាមេរិក ដកខ្លួនចេញពីតំបន់ ហើយបានប្តេជ្ញាធ្វើឱ្យយោធា ដ៏មានឥទ្ធិពលបំផុត របស់ពិភពលោក (យោធាអាមេរិក) អាម៉ាស់ ប្រសិនបើប្រទេសនេះ ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលអ៊ីរ៉ង់ កាលពីថ្ងៃពុធបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤,៣១២ករណី ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបរបស់ប្រទេសនេះកើនឡើងដល់៦,១២១,៧៥៧នាក់ ។ ក្រសួងបានឲ្យដឹងថា ជំងឺរាតត្បាតក៏បានឆក់យកជីវិតមនុស្ស៨២នាក់ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ដោយគិតទៅមានចំនួនសរុបចាប់តាំងពីការផ្ទុះឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ កើនដល់១២៩,៩១២ នាក់ ។ ក្រសួងបានឱ្យដឹងថា មនុស្សសរុបចំនួន៥.៨៩២.៥៧៤នាក់បានជាសះស្បើយពីជំងឺ ឬត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស ខណៈដែល៣.៣២៨នាក់នៅតែស្ថិតក្នុងបន្ទប់ជួយសង្គ្រោះបន្ទាន់ ។...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានលើកឡើងថា រដ្ឋាភិបាលបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក គួរតែឈប់អនុវត្តតាមគោលនយោបាយ សម្ពាធអតិបរមារបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ លោក Khatibzadeh បានលើកឡើងថា “ជនជាតិអាមេរិកបានចំណាយពេលរបស់យើងក្នុងការចរចាជុំទី៦ (មុន) ដើម្បីការពារកេរ្តិ៍ដំណែលបរាជ័យរបស់លោក ត្រាំ ” ដោយសំដៅលើការចរចា ៦ជុំរវាងអ៊ីរ៉ង់...
បរទេស៖ប្រទេសអង់គ្លេសនិងប្រទេសអ៊ីស្រាអែល នឹងធ្វើការងាររួមគ្នាទាំងយប់ទាំងថ្ងៃ ក្នុងដំណើរទប់ស្កាត់ប្រទេសអ៊ីរ៉ង់ មិនឲ្យក្លាយជាមហាអំណាចនុយក្លេអ៊ែ នេះបើយោងតាមសម្តីរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានសរសេរនៅក្នុងអត្ថបទរួមគ្នាមួយ។ នៅក្នុងទីភ្នាក់ងារសារព័ត៌មាន Telegraph កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss និងរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid បានសរសេរយ៉ាងដូច្នេះថា “ពេលវេលាកំពុងតែថយតិច ដែលបង្កើនការចាំបាច់សម្រាប់សហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយដៃគូនិងមិត្តរបស់យើង ក្នុងការរារាំងមហិច្ឆតារបស់ទីក្រុងតេអេរ៉ង់”។...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសអ៊ីស្រាអែល មានក្តីព្រួយបារម្ភថា ប្រទេសអ៊ីរ៉ង់នឹងទទួលបានការបន្ធូរបន្ថយក្នុងទណ្ឌកម្ម នៅក្នុងកិច្ចចរចានុយក្លេអ៊ែជាថ្មីជាមួយមហាអំណាចពិភពលោក ប៉ុន្តែនឹងមិនដកគម្រោងដែលមានសក្កានុពលក្នុងការផលិតគ្រាប់បែកនុយក្លេអ៊ែ។ មន្ត្រីចរចា តាមសេចក្តីរាយការណ៍ នឹងជួបប្រជុំគ្នានៅក្នុងទីក្រុងវីយែននាថ្ងៃចន្ទ ក្នុងកិច្ចប្រឹងប្រែងចុងក្រោយបង្អស់ ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែ ដែលសហរដ្ឋអាមេរិក ស្ថិតក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដកខ្លួនចេញនៅក្នុងឆ្នាំ២០១៨...
បរទេស៖ ប្រធានអង្គការថាមពលអាតូមិក របស់ប្រទេសអ៊ីរ៉ង់ លោក Mohammad Eslami បាននិយាយនៅពេលថ្មីៗនេះថា កិច្ចពិភាក្សាគ្នានៅក្នុងទីក្រុងវីយែន នាសប្ដាហ៍ក្រោយនេះ នឹងនិយាយស្តីពីការវិលត្រឡប់វិញ របស់សហរដ្ឋអាមេរិក មកកាន់កិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់និងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ...
តេអេរ៉ង់៖ អ្នកចូលរួម និងអ្នកគាំទ្រទាំងអស់នៃកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង គឺជា “បេសកជនសន្តិភាព ដែលចង់បានសន្តិភាពពិភពលោក និងស្វែងរកជីវិតកាន់តែប្រសើរ ហើយការប៉ុនប៉ងធ្វើពហិការព្រឹត្តិការណ៍នេះ គឺនឹងត្រូវបរាជ័យ នេះបើតាមកិច្ចសម្ភាសន៍ជាមួយស៊ីនហួ ដោយអ្នកប្រាជ្ញអ៊ីរ៉ង់។ បាវចនានៃកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងានៅទីក្រុងប៉េកាំង ឆ្នាំ២០២២ ត្រូវបានកំណត់ថាជាការ “រួមគ្នាដើម្បីអនាគតរួមគ្នា” ។ លោក Farhad Javanbakht Kheirabadi អ្នកប្រាជ្ញចិន...
បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានគម្រាមបង្កើនការ ប្រឈមមុខជាមួយអ៊ីរ៉ង់ នៅក្នុងទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ នាខែក្រោយ ប្រសិនបើអ៊ីរ៉ង់មិនសហការបន្ថែម ជាមួយទីភ្នាក់ងារឃ្លាំមើល នុយក្លេអ៊ែអន្តរជាតិនេះទេ ហើយនេះជាការបង្កើនការប្រឈមមុខ អាចធ្វើឲ្យប៉ះពាល់ដល់ កិច្ចពិភាក្សាស្តារ កិច្ចព្រមព្រៀងឆ្នាំ២០១៥ ជាមួយអ៊ីរ៉ង់។ ប្រទេសអ៊ីរ៉ង់ នាពេលបច្ចុប្បន្ននេះ កំពុងតែជាប់គាំង នៅក្នុងជម្លោះជាច្រើន ជាមួយទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ...
តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានសរសេរ នៅលើបណ្ដាញសង្គម Twitter ឲ្យដឹងថា កិច្ចព្រមព្រៀង ជាមួយទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) អាចធ្វើទៅបាន ហើយកិច្ចប្រជុំមួយ នឹងត្រូវធ្វើឡើង ក្នុងពេលឆាប់ៗនេះ។ លោក Amir Abdollahian...