តេអេរ៉ង់៖ រដ្ឋមន្រ្តីសុខាភិបាលអ៊ីរ៉ង់លោក Saeed Namaki បានប្រកាសពីការប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងក្នុងស្រុក សម្រាប់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក Namaki បានឲ្យដឹងនៅក្នុងសន្និសីទមួយនៅកណ្តាលទីក្រុង Arak ថាការប្រើប្រាស់វ៉ាក់សាំង COVIran Barakat ជាបន្ទាន់ ដែលផ្តល់ហិរញ្ញប្បទានដោយមូលនិធិ Barakat ត្រូវបានអនុញ្ញាត។ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថាវ៉ាក់សាំង...
តេអេរ៉ង់៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានង្យដឹងថា ប្រទេសអ៊ីរ៉ង់ បានទទួលសិទ្ធិបោះឆ្នោតរបស់ខ្លួនឡើងវិញ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ បន្ទាប់ពីការបង់ពន្ធមួយផ្នែកដោយបំណុល នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Farhan Haq អ្នកនាំពាក្យរងអគ្គលេខាធិការអង្គការសហប្រជាជាតិបានលើកឡើងថា“ ខ្ញុំអាចបញ្ជាក់ប្រាប់អ្នកនៅថ្ងៃនេះថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានបង់ប្រាក់អប្បបរមា ដែលត្រូវបង់ ហើយមិនស្ថិតក្រោមមាត្រា ១៩ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិទៀតនោះទេ”។ មាត្រា ១៩...
វ៉ាស៊ីនតោន៖ ប្រភពពីសមាជិកសភា ត្រូវបានដកស្រង់សំដីដោយសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim News បានឲ្យដឹងថា កិច្ចចរចាចំនួន៥ ក្នុងអតីតកាលនៃទីក្រុងវីយែន ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ មានភាពប្រសើរឡើងវិញបាននាំឱ្យមានកិច្ចព្រមព្រៀងមួយស្តីពីការដកទណ្ឌកម្មអាមេរិកចំនួន ១០០០ លើអ៊ីរ៉ង់ ប៉ុន្តែទណ្ឌកម្មប្រហែល ៥០០ ទៀតកំពុងមានជម្លោះ និងរក្សាទុកដដែល។ សមាជិកគណៈកម្មាធិការចរចាអ៊ីរ៉ង់លោក Abbas Araqchi បានលើកឡើងថា តួលេខនេះត្រូវបានផ្តល់ជូនដោយប្រធានក្រុមចរចាអ៊ីរ៉ង់លោក Abbas...
បរទេស៖គោលនយោបាយរបស់អ៊ីរ៉ង់ក្នុងកិច្ចពិភាក្សាជាមួយមហាអំណាចពិភពលោក ក្នុងការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥អ៊ីរ៉ង់ឡើងវិញ នឹងនៅតែគ្មានការផ្លាស់ប្តូរ ក្រោយការបោះឆ្នោតជ្រើសប្រធានាធិបតីនាថ្ងៃទី១៨ ខែមិថុនា ព្រោះបញ្ហាគឺត្រូវបានសម្រេចដោយថ្នាក់ដឹកនាំខ្ពស់បំផុត នេះបើតាមសម្តីមន្ត្រីនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់មួយរូប នៅថ្ងៃអង្គារនេះ។ មន្ត្រីការទូត មន្ត្រីអ៊ីរ៉ង់និងអ្នកវិភាគបាននិយាយថា ឧបសគ្គរារំាងការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែឡើងវិញ នៅតែខ្លាំងក្លា នៅមុនកិច្ចពិភាក្សា ដែលនឹងបន្តធ្វើនៅក្នុងសប្ដាហ៍នេះ ដោយលើកឡើងថា ការវិលត្រឡប់អនុវត្តតាមកិច្ចព្រមព្រៀងនោះ នឹងនៅតែមិនទាន់ទៅរួចទាំងស្រុង។ មន្ត្រីនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក Ali Rabiei តាមសេចក្តីរាយការណ៍...
បរទេស៖រដ្ឋមន្ត្រីការពារជាតិប្រទេសអ៊ីស្រាអែល លោក Benny Gantz តាមសេចក្តីរាយការណ៍ បានវិលត្រឡប់ទៅទីក្រុងយេរូសាឡឹម កាលពីថ្ងៃសុក្រ ក្រោយធ្វើដំណើរទៅសហរដ្ឋអាមេរិក ជួបជាមួយមន្ត្រីនានា ស្តីពីការគម្រាមកំហែងបង្កឡើង ដោយឥរិយាបថដ៏គឃ្លើនរបស់ប្រទេសអ៊ីរ៉ង់ នៅក្នុងតំបន់មជ្ឈិមបូព៌ា។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Benny Gantz...
បរទេស៖ក្រុមប្រឹក្សាភិបាល ដែលជាក្រុម ឃ្លាំមើលការបោះឆ្នោតអ៊ីរ៉ង់ បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនអាចនឹងធ្វើការត្រួតពិនិត្យ មើលឡើងវិញ នូវការដកបេក្ខភាព ចេញពីការបោះឆ្នោតជ្រើសប្រធានាធិបតីអ៊ីរ៉ង់នៅខែនេះ ក្រោយមេដឹកនាំ ជាន់ខ្ពស់និយាយថា ពួកគេខ្លះត្រូវបានធ្វើខុស។ មន្ត្រីនាំពាក្យក្រុមប្រឹក្សាភិបាល លោក Abbas Ali Kadkhodaei បានបង្ហោះសារលើបណ្ដាញសង្គមធ្វីតធ័រយ៉ាងដូច្នេះថា “បទបញ្ជារបស់មេដឹកនាំជាន់ខ្ពស់ គឺជាសេចក្តីសម្រេចចុងក្រោយ ហើយសេចក្តីសម្រេចរបស់លោក ត្រូវតែគោរពតាម។ ក្រុមប្រឹក្សាភិបាល...
តេហរ៉ង់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ថា នាវាចម្បាំងធំបំផុតនៅក្នុង កងទ័ពជើងទឹករបស់ប្រទេសអ៊ីរ៉ង់ បានឆាបឆេះ ហើយក្រោយមកបានលិចចូល ក្នុងឈូងសមុទ្រអូម៉ង់ ដែលស្ថិតក្នុងកាលៈទេសៈ មិនច្បាស់លាស់ដែលជា គ្រោះមហន្តរាយចុងក្រោយបង្អស់ ដែលវាយប្រហារលើនាវាមួយរបស់ប្រទេសនេះ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំពេលមានភាពតានតឹង ជាមួយលោកខាងលិច ។ ទីភ្នាក់ងារសារព័ត៌មាន...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍ថា អគ្គីភ័យទ្រង់ទ្រាយធំមួយបានឆាបឆេះ នៅក្នុងរោងចក្រចម្រាញ់ប្រេង Shahid Tondguyan នៅភាគខាងត្បូងរដ្ឋធានី តេហរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីល្ងាចថ្ងៃពុធ ។ លោក Masour Darajati នាយកគ្រប់គ្រងវិបត្តិនៅតេហរ៉ង់ បានប្រាប់ដល់ទូរទស្សន៍រដ្ឋថា “ខ្សែបញ្ជូនឧស្ម័នមួយក្នុងចំណោម...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ថា អ៊ីរ៉ង់ រាយការណ៍កាលពីថ្ងៃចន្ទថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន១១.០០៥នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើងដល់ ២.៨៤៣.៥២៣នាក់ ។ ជំងឺឆ្លងរាតត្បាត ក៏បានប្រកាសឲ្យដឹងថា បានសម្លាប់មនុស្សអស់ចំនួន៧៨.៨៤៨នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ លើស ២៥១នាក់ គិតក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្រអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងអត្ថបទដែលបានផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការ...
តេអេរ៉ង់៖ ប្រធានអង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) លោក Ali Akbar Salehi បានលើកឡើងថា ប្រទេសអ៊ីរ៉ង់ នៅតែធ្វើឱ្យប្រសើរឡើងនូវ ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅកម្រិត ៦០ ភាគរយ ២០ភាគរយ និង ៥ ភាគរយ ហើយខ្លួនបានប្រមូលផ្តុំ សារធាតុអ៊ុយរ៉ានីញ៉ូម ៩០គីឡូក្រាម ដែលមានចំនួន...