បរទេស៖ អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានចាប់ផ្តើម “ការវាយប្រហារជាបន្តបន្ទាប់” នៅក្នុងប្រទេសលីបង់ ក្នុងសកម្មភាពដែលទំនងជានឹង បង្កើនការភ័យខ្លាចនៃការប្រឈមមុខដាក់គ្នា ផ្នែកយោធាដ៏ធំរវាងប្រទេសជិតខាងទាំងពីរ បន្ទាប់ពីអំពើហិង្សាឆ្លងព្រំដែនជាច្រើនខែ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា យោធាអ៊ីស្រាអែលមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីការវាយប្រហារតាមអាកាសភ្លាមៗនោះទេ ដែលការវាយប្រហារនេះ បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពី មនុស្សយ៉ាងតិចម្នាក់បានស្លាប់ និង ៧...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត នឹងមិនបង្កើតទំនាក់ទំនងផ្លូវការ ជាមួយអ៊ីស្រាអែលទេ រហូតទាល់តែខ្លួនទទួលស្គាល់ រដ្ឋប៉ាឡេស្ទីនឯករាជ្យ និងបញ្ឈប់ការឈ្លានពាន របស់ខ្លួនប្រឆាំងនឹងហ្គាហ្សា ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃពុធ ក្រសួងបានបង្ហាញថា ខ្លួនបានជូនដំណឹងដល់សហរដ្ឋអាមេរិកថា ៖នឹងមិនមានទំនាក់ទំនងការទូត ជាមួយអ៊ីស្រាអែលទេ លុះត្រាណាតែរដ្ឋប៉ាឡេស្ទីន ឯករាជ្យមួយត្រូវបានទទួលស្គាល់នៅលើព្រំដែន ឆ្នាំ១៩៦៧ ជាមួយក្រុងយេរូសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន...
បរទេស ៖ កងកម្លាំងការពារជាតិ អ៊ីស្រាអែលហៅកាត់ថា IDF បានបញ្ជាក់ថា រហូតដល់២៥ នៃចំណាប់ខ្មាំង ដែលនៅសេសសល់ ដែលគិតថា ត្រូវបានចាប់ខ្លួន ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ចាប់តាំងពីការលុក លុយដ៏បង្ហូរឈាមកាលពីថ្ងៃទី៧ខែតុលា បានបាត់បង់ជីវិតហើយ។ទោះជាយ៉ាងណា ក៏ដោយ កាសែត New York Times បានរាយការណ៍ ដោយដកស្រង់...
ដាម៉ាស់៖ ទូរទស្សន៍រដ្ឋបានរាយការណ៍ថាការវាយប្រហារដោយមីស៊ីលអ៊ីស្រាអែល បានកំណត់គោលដៅនៅក្នុងខេត្ត Homs ភាគកណ្តាលបន្ទាប់ពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃពុធនេះ។ ក្រសួងការពារជាតិស៊ីរីបានឲ្យដឹងថា ការវាយប្រហារនេះត្រូវបានធ្វើឡើងនៅម៉ោងប្រហែល ១២ និង ៣០នាទីព្រឹក ម៉ោងក្នុងស្រុកនៅថ្ងៃពុធ ពីតំបន់ភាគខាងជើងនៃប្រទេសលីបង់នៃទីក្រុងទ្រីប៉ូលី ដោយផ្តោតលើទីតាំងផ្សេងៗនៅក្នុងទីក្រុង Homs និងតំបន់ជុំវិញនោះ។ កងការពារដែនអាកាសស៊ីរី បានស្ទាក់ចាប់ និងបំផ្លាញកាំជ្រួចជាច្រើនគ្រាប់ ខណៈខ្លះទៀតបានធ្លាក់នៅតំបន់ជនបទ Al-Qusayr ដែលបណ្តាលឱ្យមានភ្លើងឆេះនៅតំបន់នោះ។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា...
ហ្គាហ្សា ៖ សាក្សី ដែលបានឃើញ ផ្ទាល់ភ្នែកបានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បានដកខ្លួន ចេញ ពីតំបន់ធំទូលាយ នៅភាគខាងជើងហ្គាហ្សាស្ទ្រីប ជាលើកដំបូងចាប់តាំងពីការ ចាប់ផ្តើមប្រតិបត្តិការជើងគោក ។ វាមិនច្បាស់ទេថា តើការដកទ័ពចេញ ជាអចិន្ត្រៃយ៍ ឬគ្រាន់តែជាការដកទ័ពអ៊ីស្រាអែលឡើងវិញនោះទេ ព្រោះមិនទាន់មានការ អត្ថាធិប្បាយពីកងទ័ព អ៊ីស្រាអែល អំពីវិធានការនេះនៅឡើយទេ។ បន្ទាប់ពីការដកទ័ពរបស់អ៊ីស្រាអែល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូង Naledi Pandor បានធ្វើការលើកឡើងថា ប្រទេសទាំងអស់ត្រូវតែបដិសេធ ពីការគាំទ្រយោធារបស់អ៊ីស្រាអែល នៅក្នុងសេចក្តីសម្រេចរបស់ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីសប្តាហ៍មុនទាក់ទងនឹង សង្រ្គាមនៅតំបន់ហ្គាហ្សា ព្រោះថាពួកគេអាចនឹងធ្វើឱ្យខ្លួនពួកគេ ជាអ្នកសមគំនិតក្នុងការប្រល័យពូជសាសន៍ ។ ICJ ដែលត្រូវបានគេស្គាល់ថា ជាតុលាការពិភពលោក បានសម្រេចកាលពីថ្ងៃទី២៦ខែមករាថា អ៊ីស្រាអែលត្រូវតែចាត់វិធានការចាំបាច់ទាំងអស់...
អាមេរិក ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិងកំពុងប្រឈមមុខ នឹងការតវ៉ាកាន់តែខ្លាំងឡើង នៅទូទាំងប្រទេស ដែលអំពាវនាវ ឱ្យមានបទឈប់បាញ់ នៅក្នុងតំបន់ហ្គាហ្សា ហើយក្រុមមួយចំនួន ថែមទាំងកំពុងស្វែង រកការប្រឈមផ្នែកច្បាប់ ដើម្បីបង្ខំឱ្យសេតវិមាន ដកការគាំទ្រ សម្រាប់អ៊ីស្រាអែល។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបានរិះគន់ ចំពោះការបដិសេធ “ម្តងហើយម្តងទៀត”...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែលបានឲ្យដឹងថា ការពិភាក្សានៅទីក្រុងប៉ារីស ដែលពាក់ព័ន្ធនឹងមន្រ្តីកំពូលរបស់សហរដ្ឋអាមេរិក កាតា អេហ្ស៊ីប និងអ៊ីស្រាអែល ស្តីពីបទឈប់បាញ់នៅហ្គាហ្សា បានពន្យារពេលដោយផ្តល់លទ្ធផល “ស្ថាបនា” ។ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កិច្ចប្រជុំត្រូវបានកំណត់ថា ជាកិច្ចប្រជុំប្រកបដោយការស្ថាបនា” ការិយាល័យរបស់នាយករដ្ឋមន្រ្តី អ៊ីស្រាអែលលោក ណេតាន់យ៉ាហ៊ូ បានឲ្យដឆងនៅក្នុងសេចក្តី...
យេរ៉ូសាឡឹម ៖ ស្ត្រីជនជាតិអ៊ីស្រាអែល រាប់ពាន់នាក់ បានដើរតាមដងផ្លូវទូទាំង ប្រទេសកាលពីថ្ងៃពុធ ដោយជំរុញឱ្យរដ្ឋាភិបាល របស់ពួកគេចុះហត្ថលេខា លើកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ការដោះលែងចំណាប់ខ្មាំង ដែលឃុំខ្លួននៅតំបន់ហ្គាហ្សា។ នៅទីក្រុង Tel Aviv ក្រុមបាតុករស្លៀកពាក់ពណ៌ស បានបិទជាបណ្ដោះអាសន្ននូវផ្លូវធំរបស់អ៊ីស្រាអែល គឺផ្លូវ Ayalon Highway។ ពួកគេកាន់សញ្ញាក្រហមសរសេរថា “ឈប់បង្ហូរឈាមទៅ!” និង “ដោះស្រាយឥឡូវនេះ!”។...
បរទេស៖ Axios បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីមន្ត្រី មិនបញ្ចេញឈ្មោះពីរនាក់ថា រដ្ឋាភិបាលអ៊ីស្រាអែលបានផ្តល់ នូវលក្ខណ្ឌក្នុងការផ្អាកការប្រយុទ្ធគ្នា រហូតដល់៦០ថ្ងៃ ដូច្នេះក្រុមចំណាប់ខ្មាំង ដែលនៅសេសសល់ទាំងអស់ អាចត្រូវបានដោះលែងវិញពីក្រុមហាម៉ាស។ ក្រុមហាម៉ាស់បានចាប់ ជនជាតិអ៊ីស្រាអែលប្រហែល ២៤០នាក់ ក្នុងអំឡុងពេលការវាយឆ្មក់នៅថ្ងៃទី៧ ខែតុលា របស់ខ្លួនពីហ្គាហ្សា ខណៈពេលដែលមួយចំនួនត្រូវបាន ដោះលែងក្នុងអំឡុងពេល បទឈប់បាញ់សម្រាប់ការងារមនុស្សធម៌ រយៈពេលមួយសប្តាហ៍នៅចុងខែវិច្ឆិកា ប៉ុន្តែអ៊ីស្រាអែលប៉ាន់ប្រមាណថា...