យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានបង្កើនការវាយប្រហារ តាមអាកាសរបស់ខ្លួន នៅថ្ងៃអង្គារលើតំបន់ ហ្គាហ្សា ស្ទ្រីព និងបានពង្រឹងកងកម្លាំង របស់ខ្លួននៅតាមបណ្តោយព្រំដែន ដែលជាថ្ងៃទីបួននៃការប៉ះទង្គិចខ្លាំង បំផុតរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ ជាការសងសឹក ក្រុមហាម៉ាស បានបើកការរារាំងដោយគ្រាប់រ៉ុក្កែត សំដៅលើភាគកណ្តាលអ៊ីស្រាអែល រួមទាំងក្រុង Tel Aviv ផងដែរ។...
បរទេស៖ យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថាប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ជាក់អំពីជំហបន្តគាំទ្រ សិទ្ធិស្របច្បាប់ របស់ប៉ាឡេស្ទីន នៅចំពោះមុខជម្លោះ ដោយយោធាជាមួយនឹង ប្រទេសអ៊ីស្រាអែល។ ប្រភពដដែល បានសរសេរទៀតថា ការបញ្ជាក់នេះបានធ្វើឡើងនៅអំឡុងពេល ដែលព្រះអង្គម្ចាស់ Mohammed bin Salman បានប្រាប់ប្រធានាធិបតី ប៉ាឡេស្ទីន Mahmoud Abbas...
បរទេស៖ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃច័ន្ទថា ទីក្រុងវ៉ាស៊ីនតោន អាចបំពេញរាល់សំណើរបស់ West Jerusalem សម្រាប់អាវុធ បរិក្ខារ និងគ្រាប់រំសេវ ខណៈពេលដែលបន្តគាំទ្រទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីក្រសួងការពារជាតិជាន់ខ្ពស់ម្នាក់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងអាចបន្តការគាំទ្ររបស់ យើងទាំងចំពោះអ៊ុយក្រែន អ៊ីស្រាអែល និងរក្សាការត្រៀមខ្លួនជាសកល...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រកាសថាបិទទ្វាតំបន់ហ្គាហ្សាទាំងអស់ហើយក្រោយការប្រយុទ្ធគ្នាខ្លាំងរវាងកងកម្លាំងការពារអ៊ីស្រាអែលIDFនិងក្រុមសកម្មប្រយុទ្ធហាម៉ាស។ យោងតាមការចេញផ្សាយរបស់ RT ការប្រកាសនេះបានកើតឡើងបន្ទាប់ពីក្រុមប៉ាឡេស្ទីនបានបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ដោយបានសម្លាប់និងរបួសយោធានិងពលរដ្ឋស៊ីវិលរាប់រយនាក់។ លោក Gallant បាននិយាយបន្ទាប់ពីកិច្ចប្រជុំវាយតម្លៃមួយនៅទីបញ្ជាការ IDF កាលពីថ្ងៃចន្ទម្សិលមិញថា៖ខ្ញុំបានបញ្ជាឱ្យមានការឡោមព័ទ្ធទាំងស្រុងនៅក្នុងតំបន់ហ្គាស្សាហើយ លោកបានបន្ថែមថានឹងមិនមានអគ្គិសនី គ្មានអាហារ គ្មានប្រេងឥន្ធនៈ អ្វីគ្រប់យ៉ាងត្រូវបិទ។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari...
បរទេស៖ ការព្រមានថ្មីកាលពីថ្ងៃអាទិត្យថា វិមានក្រឹមឡាំង គឺ “រួចរាល់ហើយ ហើយទំនងជានឹងបន្តប្រើប្រាស់ការ វាយប្រហាររបស់ពួកហាម៉ាសលើអ៊ីស្រាអែល” ដើម្បីបំផ្លើសវោហាសាស្ត្ររបស់ខ្លួនប្រឆាំងនឹង ការជ្រៀតជ្រែករបស់បស្ចិម ប្រទេសក្នុងប្រទេសអ៊ុយក្រែន ធ្វើឱ្យអ៊ុយក្រែនបាក់ទឹកចិត្ត និងធានាដល់ប្រជាជនរុស្ស៊ីថា ការផ្តោតអារម្មណ៍របស់បស្ចិមលោកលើ វិបត្តិអ៊ីស្រាអែលនឹងបង្វែរការយកចិត្តទុកដាក់ ចេញពីសង្គ្រាមនៅអ៊ុយក្រែន, នេះបើតាមវិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW)។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣...
បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសថៃ បានឱ្យដឹងនៅថ្ងៃចន្ទថា និយោជកបានរាយការណ៍ថា ពលករថៃចំនួន ១២ នាក់នៅក្នុងប្រទេសអ៊ីស្រាអែលត្រូវបានបញ្ជាក់ថា ត្រូវបានសម្លាប់, ៩នាក់រងរបួស និង ១១នាក់ទៀតត្រូវបានចាប់ពង្រត់ដោយក្រុមហាម៉ាស ហើយពលករថៃចំនួន ១.០៩៩នាក់ នៅទីនោះចង់ចាកចេញ ហើយយន្តហោះកំពុងត្រូវបានរៀបចំ ដើម្បីនាំពួកគេត្រឡប់ទៅផ្ទះវិញផងដែរ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣...
បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសចិន កាលពីថ្ងៃអាទិត្យបានឆ្លើយតប ទៅនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល របស់ពួកសកម្មប្រយុទ្ធហាម៉ាស លើប្រទេសអ៊ីស្រាអែល ដោយអំពាវនាវឱ្យភាគីទាំងអស់ អនុវត្តការអត់ធ្មត់ដោយបន្ទរតាមជំហររបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់អ្នកនាំពាក្យក្រសួងការបរទេសចិនថា «ចិនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃភាពតានតឹង និងអំពើហិង្សារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលនាពេលបច្ចុប្បន្ន។ យើងអំពាវនាវឱ្យភាគីពាក់ព័ន្ធរក្សាភាពស្ងប់ស្ងាត់ អនុវត្តការអត់ធ្មត់ និងបញ្ឈប់ជាបន្ទាន់នូវអរិភាព...
បរទេស៖ ជនជាតិថៃពីរនាក់បានស្លាប់ ខណៈដែល ៨នាក់បានរងរបួស និង ១១នាក់ទៀតត្រូវបានចាប់ខ្លួននៅក្នុងទឹកដី ដែលកាន់កាប់ដោយអ៊ីស្រាអែល ខណៈដែលក្រុមហាម៉ាស់បានបើក ការវាយលុកលើគោលដៅហួស ពីតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យរដ្ឋាភិបាលថៃ ត្រៀមបញ្ជូនយន្តហោះទៅជម្លៀសពលរដ្ឋថៃ ដែលរស់នៅក្បែរតំបន់ជម្លោះ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតថៃប្រចាំនៅអ៊ីស្រាអែល លោកស្រី...
ដំបៅប្រវត្តិសាស្រ្ត ដែលមិនងាយលុបលាងបាន! អ៊ីស្រាអែល ប្រជាជាតិមួយដែលមានប្រវត្តិឈឺចាប់ ពោរពេញ ទៅដោយឈាម និងទឹកភ្នែក បាត់បង់មាតុភូមិជាង៣០០០ឆ្នាំ ព្រមទាំងបន្តប្រឈមទៅនឹង គ្រោះលុបបំបាត់ ប្រល័យពូជសាសន៍ តាំងពីដើមរហូតមកដល់បច្ចុប្បន្ន!។ ប្រជាជនអ៊ីស្រាអែលទាំងមូល ពិសេសទាំងប្រុសទាំងស្រី កាំភ្លើងមាននៅក្នុងដៃជាប់ជានិច្ច រួមទាំងពេលបាយ រួមទាំងពេលដេក រួមទាំងពេលកំពុងសប្បាយ ក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារមាតុភូមិរបស់ខ្លួន ដែលនៅសេសសល់ ក្រោយពីសង្រ្គាមលោកលើកទី២!។...
ភ្នំពេញ ៖ អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងករណី មានការតម្រូវឱ្យកម្ពុជា ជម្លៀសនិស្សិត និងពលរដ្ឋខ្មែរជាង ៤០០នាក់ ចេញពីអ៊ីស្រាអែល កម្ពុជា មិនខ្លាច ក្នុងការចំណាយថវិកា ដើម្បីជួលយន្តហោះទៅដឹក ពលរដ្ឋរបស់ខ្លួនត្រឡប់មកកម្ពុជា វិញនោះទេ ។ ជាការកត់សម្គាល់ រហូតមកទល់ពេលនេះ...