បរទេស ៖ យោងតាមអត្ថបទ ដែលបានចេញផ្សាយនៅក្នុងកាសែត New York Times កាលពីថ្ងៃអង្គារម្សិលមិញ បានសរសេរថាកងកម្លាំង យោធាអ៊ីស្រាអែល បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះទំហំនិងគុណភាព នៃផ្លូវរូងក្រោមដីដែលក្រុមហាម៉ាស់ បានសាងសង់នៅក្រោមតំបន់ហ្គាហ្សា។ បណ្តាញផ្លូវរូងក្រោមដីត្រូវបានប៉ាន់ ប្រមាណពីដំបូងថារួមបញ្ចូលសរុប ប្រមាណជា៤០០ គីឡូម៉ែត្រ នៃផ្លូវក្រោមដី និងលេនដ្ឋានប៉ុន្តែក្រោយមក កងកម្លាំងការពារអ៊ីស្រាអែលIDF បានកែសម្រួលការប៉ាន់ស្មានទាំងនេះ...
បរទេស៖ អាជ្ញាធរតួកគីបានឃុំខ្លួន កីឡាករបាល់ទាត់អ៊ីស្រាអែល គឺលោក Sagiv Jehezkel របស់ក្លឹបបាល់ទាត់ Antalyaspor ដើម្បីសាកសួរ បន្ទាប់ពីលោក Sagiv Jehezkel បានបង្ហាញពីសាមគ្គីភាពជាមួយមនុស្ស ដែលចាប់ជាចំណាប់ខ្មាំង ដោយអង្គការសកម្មប្រយុទ្ធហាម៉ាស ក្នុងអំឡុងពេលការប្រកួតលីកកំពូល។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា...
យេរ៉ូសាឡឹម៖ កងទ័ពអ៊ីស្រាអែល បានប្រកាសនៅល្ងាចថ្ងៃសៅរ៍ ម្សិលមិញនេះថា ខ្លួនបានរុះរើក្របខ័ណ្ឌយោធា របស់ក្រុមហាម៉ាស នៅភាគខាងជើង ហ្គាហ្សាស្ទ្រីប នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ។ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា នៅភាគខាងជើងនៃច្រូត ក្រុមហាម៉ាស មានកងពលតូចយោធាចំនួនពីរ...
បរទេស ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រាប់បេសកជន អាមេរិកកាលពីថ្ងៃសុក្រថា អ៊ីស្រាអែលប្តេជ្ញាស្វែងរក ការផ្លាស់ប្តូរជាមូលដ្ឋាន ចំពោះស្ថានភាពសន្តិសុខ នៅព្រំដែនភាគខាងជើង របស់ខ្លួន ជាមួយប្រទេសលីបង់ ខណៈដែលគោលបំណង សំខាន់គឺការកាត់បន្ថយការ វាយប្រហារពីក្រុមសកម្ម ប្រយុទ្ធ Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់។ ភាពតានតឹងរវាងអ៊ីស្រាអែល និងលីបង់បានកើនឡើង ចាប់តាំងពីការវាយលុកឆ្លងព្រំដែន...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក Yoav Gallant បានឲ្យដឹងថា ពេលវេលាសម្រាប់ដំណោះស្រាយ ការទូតជាមួយក្រុម ហេសបូឡាហ៍ គឺមានរយៈពេលខ្លី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Gallant បានធ្វើការកត់សម្គាល់នៅក្នុងទីក្រុង Tel Aviv នៅពេលជួបជាមួយលោក Amos Hochstein...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក Itamar Ben-Gvir បានច្រានចោលការរិះគន់របស់សហរដ្ឋអាមេរិកចំពោះសំណើសុំតាំងទីលំនៅថ្មីរបស់ជនជាតិប៉ាឡេស្ទីន នៅលើទឹកដីក្រៅតំបន់ហ្គាហ្សា ដោយនិយាយក្នុងសារបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អ៊ីស្រាអែលមិនមែនជារូបផ្កាយផ្សេងទៀតដែលស្ថិតនៅលើទង់ជាតិអាមេរិកឡើយ។ លោក Ben-Gvir រួមជាមួយនឹងរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល Bezalel Smotrich ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះបានតស៊ូមតិលើផែនការសម្រាប់ ការធ្វើចំណាកស្រុកដោយស្ម័គ្រចិត្ត ក្រោយសង្គ្រាមរបស់ប៉ាឡេស្ទីនពីតំបន់ហ្គាហ្សាដែលត្រូវបានរារាំង។ កាសែត Times of...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានអះអាងថា ក្រុមមន្ត្រីមកពីប្រទេសអ៊ីស្រាអែលកំពុងធ្វើការពិភាក្សាដោយសម្ងាត់ជាមួយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសអាហ្រ្វិកផ្សេងទៀតអំពីផែនការសម្រាប់ការតាំងទីលំនៅថ្មីរបស់ជនចំណាកស្រុកប៉ាឡេស្ទីនរាប់ពាន់នាក់ពីតំបន់ហ្គាហ្សា។ ផែនការសម្រាប់ការតាំងទីលំនៅថ្មី ដោយស្ម័គ្រចិត្ត របស់ប្រជាជនពីតំបន់ប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធទៅកាន់ប្រទេសអាហ្វ្រិកកណ្តាលគឺ បន្តិចម្តងៗនឹង ក្លាយជាគោលនយោបាយសំខាន់របស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នេះបើយោងតាមកាសែត Times of Israel បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់ប្រភពរដ្ឋាភិបាលជាន់ខ្ពស់។ គួរឲ្យដឹងបន្ថែមដែរថា អ៊ីស្រាអែលបានធ្វើការពិភាក្សាជាមួយប្រទេសអាហ្វ្រិកមួយចំនួនដើម្បីកំណត់ថាតើពួកគេនឹងទទួលយកជនចំណាកស្រុកពីតំបន់ហ្កាហ្សាឬអត់។ របាយការណ៍របស់កម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោមានកម្រិតនៃភាពក្រីក្រ និងវិសមភាពខ្ពស់ ដែលរបាយការណ៍របស់កម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថា...
យេរ៉ូសាឡឹម៖ អ៊ីស្រាអ៊ែល បានសម្រេចចិត្តបង្ហាញខ្លួន នៅតុលាការយុត្តិធម៌អន្តរជាតិរបស់អង្គការសហប្រជាជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្នុងសវនាការលើសំណុំរឿង ដែលប្តឹងដោយប្រទេសអាហ្រ្វិកខាងត្បូង ដោយចោទប្រកាន់ពីបទ “ប្រល័យពូជសាសន៍” នៅក្នុងតំបន់ហ្គាហ្សា។ ទីប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល លោក Tzachi Hanegbi បានឲ្យដឹងថា “អ៊ីស្រាអែលបានចុះហត្ថលេខាលើអនុសញ្ញាប្រឆាំងនឹងអំពើប្រល័យពូជសាសន៍អស់ជាច្រើនទសវត្សរ៍មកហើយ ហើយយើងពិតជានឹងមិនធ្វើពហិការនឹងដំណើរការនេះទេ ប៉ុន្តែសូមក្រោកឈរឡើង ហើយប្រឆាំងនឹងផែនការបង្ហូរឈាម ដែលមិនសមហេតុផលប្រឆាំងនឹងយើង”...
យេរ៉ូសាឡឹម៖ ក្រុមសកម្មប្រយុទ្ធក្នុងប្រទេសស៊ីរី បានបាញ់កាំជ្រួចទៅលើការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ Golan Heights ដែលកាន់កាប់កាលពីថ្ងៃចន្ទ ដោយជំរុញឱ្យមានការបាញ់ ផ្លោងសងសឹកពីយោធា អ៊ីស្រាអែល នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ គាំទ្ររដ្ឋាភិបាលស៊ីរី និង ជាអ្នកឃ្លាំមើលសង្គ្រាម។ វិទ្យុ Sham FM ដែលគាំទ្ររដ្ឋាភិបាលបានរាយការណ៍ថា ដីកសិកម្មក្នុងខេត្ត Daraa ជាប់ព្រំដែន ជាមួយនឹងតំបន់ Golan...
បរទេស ៖ កងកម្លាំងអ៊ីស្រាអែល បានធ្វើការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកលើមូលដ្ឋាន យោធាអ៊ីរ៉ង់ និងបានធ្វើឃាតមេបញ្ជាការ ជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ ផងដែរនេះបើយោង តាមការអះអាង ដោយអតីតនាយករដ្ឋមន្ត្រី លោក Naftali Bennett ។ យោងតាមការចេញផ្សាយរបស់ RT លោក Bennett បានអំពាវនាវ ឱ្យសហរដ្ឋអាមេរិកទទួលយកយុទ្ធសាស្ត្រ ស្រដៀងគ្នាប្រឆាំងនឹងរដ្ឋាភិបាល...