បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋបាលរបស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu បានជាប់គាំងលើការ ពិភាក្សាសំខាន់ៗ ស្តីពីថវិកាឆ្នាំ២០២៥ របស់ប្រទេសនេះ ចំពេលមានសង្រ្គាម ដែលកំពុងបន្ត នៅតំបន់ហ្គាហ្សា និងការកើនឡើងភាពតានតឹងជាមួយក្រុមហេសបូឡា។ យោងតាមគេហទំព័រដែលដកស្រង់ សម្តីមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល ជាទូទៅ ការរៀបចំថវិកាគឺកំពុងដំណើរ ការយ៉ាងល្អនៅក្នុងអំឡុងពេលនៃឆ្នាំនេះ...
បរទេស៖ ការពង្រឹងកម្លាំងថ្មីរបស់សហរដ្ឋអាមេរិក បានមកដល់តំបន់មជ្ឈិមបូព៌ាហើយ នៅទីតាំងដើម្បីជួយការពារអ៊ីស្រាអែល ប្រឆាំងនឹងការវាយប្រហារដ៏មានសក្តានុពល ពីសំណាក់ប្រទេសអ៊ីរ៉ង់ និងភ្នាក់ងារគាំទ្រដោយអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ដែលត្រួតពិនិត្យកងកម្លាំងអាមេរិក នៅក្នុងតំបន់ បាននិយាយថា យន្តហោះចម្បាំង F-22 Raptors បានមកដល់ថ្ងៃព្រហស្បតិ៍។ បញ្ជាការនេះក៏បានបង្ហោះរូបថតយន្តហោះចម្បាំង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស ចាប់ផ្តើមការចរចាឡើងវិញ ជុំវិញកិច្ចព្រមព្រៀងឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។ សេចក្តីថ្លែងការណ៍បាននិយាយថា ប្រទេសទាំងបីបានបង្កើត កិច្ចព្រមព្រៀងក្របខ័ណ្ឌ ដែលមាន ព័ត៌មានលម្អិតនៃការអនុវត្ត នៅសល់ដើម្បីបញ្ចប់ ។ អ៊ីស្រាអែលបាននិយាយថា ខ្លួននឹងបញ្ជូនអ្នកចរចាទៅកាន់...
ហ្គាហ្សា៖ ក្នុងរយៈពេល ២៤ម៉ោង កងកម្លាំងអ៊ីស្រាអែល ត្រូវបានចោទប្រកាន់ថា បានធ្វើឃាតមេបញ្ជាការកំពូលហេសបូឡា និងជាមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស់ ដែលចលនាទំនងជាបង្កើនអំពើហិង្សាក្នុងតំបន់ និងបង្កគ្រោះថ្នាក់ដល់ការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលកំពុងបន្ត។ នៅមុនពេលព្រឹកព្រលឹម មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស់ គឺលោក Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសក្នុងរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ ដែលនៅទីនោះនៅពេលដែលលោកចូលរួមពិធីសម្ពោធតំណែងប្រធានាធិបតីថ្មីរបស់ប្រទេសអ៊ីរ៉ង់។ ទាំងអ៊ីរ៉ង់ និងក្រុមហាម៉ាស់ បានចាត់ទុកការវាយប្រហារនេះថា ជាការវាយប្រហាររបស់អ៊ីស្រាអែល ទោះបីជាមន្ត្រីអ៊ីស្រាអែល...
យេរ៉ូសាឡឹម ៖ ក្រសួងដឹកជញ្ជូនរបស់អ៊ីស្រាអែល បានបញ្ជាឱ្យកំពង់ផែ សមុទ្រភាគខាងត្បូង ចំនួនពីរនៅក្នុងទីក្រុង Ashdod ដើម្បីរៀបចំជាជម្រើស ជំនួសកំពង់ផែ ភាគខាងជើង ចំនួនពីរ នៅក្នុងទីក្រុង Haifa ដោយសារតែលទ្ធភាព នៃការពង្រីក និងភាពតានតឹងនៃការប្រយុទ្ធគ្នា នៅព្រំដែនលីបង់។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីណែនាំទាក់ទង នឹងកំពង់ផែ មេឌីទែរ៉ាណេ...
ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីជំរុំជនភៀសខ្លួន Bureij និងជាយក្រុងរបស់ខ្លួននៅភាគកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីបញ្ជាជម្លៀសរបស់អ៊ីស្រាអែល។ WAFA បានបន្ថែមថា អ្នកជម្លៀសជាច្រើនបានធ្វើដំណើរទៅកាន់ Deir al-Balah និង Nuseirat ផងដែរដែលមានទីតាំតនៅកណ្តាលតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យយោធា អ៊ីស្រាអែល លោក Avichay Adraee...
តូក្យូ ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចបង្កកទ្រព្យសម្បត្តិ របស់អ្នកតាំងលំនៅអ៊ីស្រាអែល ៤នាក់នៅតំបន់វេសប៊ែង សម្រាប់អំពើហិង្សាលើពលរដ្ឋប៉ាឡេស្ទីនជាទណ្ឌកម្មលើកដំបូង របស់ប្រទេសនេះ។ ចំណាត់ការនេះកើតឡើងចំពេលមានការកើនឡើងយ៉ាងខ្លាំង នៃអំពើហិង្សានៅតំបន់វេសប៊ែង ដែលកាន់កាប់ចាប់តាំង ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ បានធ្វើការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។ ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន បានប្រាប់សន្និសីទសារព័ត៌មានដោយ ចង្អុលទៅអំពើហឹង្សានិងសកម្មភាពគំរាមកំហែង ដែលប្រព្រឹត្តដោយអ្នកតាំង លំនៅរ៉ាឌីកាល់ប្រឆាំងនឹងសហគមន៍ប៉ាឡេស្ទីន រួមទាំងករណី...
យេរ៉ូសាឡឹម ៖ ការិយាល័យ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា គណៈប្រតិភូអ៊ីស្រាអែល នឹងធ្វើទស្សនកិច្ចនៅកាតា នៅចុងសប្តាហ៍នេះ ដើម្បីបន្តការចរចារ សម្រាប់កិច្ចព្រមព្រៀង បទឈប់បាញ់ និងការផ្លាស់ប្តូរអ្នកទោសចំណាប់ខ្មាំង។ យោងតាមការិយាល័យរបស់គាត់បានឱ្យដឹងថា លោក ណេតាន់យ៉ាហ៊ូ បានធ្វើការពិភាក្សាដ៏វែងមួយកាលពីថ្ងៃអាទិត្យ ជាមួយសមាជិកនៃក្រុមចរចា និងមន្ត្រីសន្តិសុខជាន់ខ្ពស់ ទាក់ទងនឹងចំណាប់ខ្មាំង...
ហ្គាហ្សា៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហាម៉ាស់ម្នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការគ្រប់គ្រង ការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ប្រឆាំងនឹងអ៊ីស្រាអែល ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសនាពេលថ្មីៗនេះ លើទីក្រុងហ្គាហ្សា។ ប្រភពពី IDF បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកស្លាប់ មានឈ្មោះ Ayman Showadeh គឺជាមេបញ្ជាការរង នៃកងវរសេនាតូច Shejaiya...
ហ្គាហ្សា៖ ប្រភពពីប៉ាឡេស្ទីនបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៥នាក់ត្រូវបានសម្លាប់ និងមួយចំនួនទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល សំដៅទៅលើសាលារៀនមួយនៅក្នុងទីក្រុងខាន់ យូនីស នៅភាគខាងត្បូងហ្គាហ្សាស្ទ្រីប។ ប្រភពសន្តិសុខបានប្រាប់កាសែតស៊ិនហួ ឲ្យដឹងថាយន្តហោះអ៊ីស្រាអែល បានកំណត់គោលដៅទៅកាន់ច្រកទ្វារនៃសាលា Al-Awda ដែលផ្ទុកអ្នកផ្លាស់ទីលំនៅរាប់រយនាក់នៅក្នុងទីប្រជុំជន Abasan al-Kabira ភាគខាងកើតនៃទីក្រុងខាន់ យូនីស ដោយប្រើប្រាស់មីស៊ីលមួយគ្រាប់។ វីដេអូដែលបានចែករំលែកដោយសកម្មជនប៉ាឡេស្ទីននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook បានបង្ហាញសាកសពរាប់សិបនាក់ដេកនៅនឹងដីដោយប្រឡាក់ដោយឈាមពេញខ្លួន។ ប្រភពវេជ្ជសាស្ត្របានឲ្យដឹងថា...