បរទេស ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រាប់បេសកជន អាមេរិកកាលពីថ្ងៃសុក្រថា អ៊ីស្រាអែលប្តេជ្ញាស្វែងរក ការផ្លាស់ប្តូរជាមូលដ្ឋាន ចំពោះស្ថានភាពសន្តិសុខ នៅព្រំដែនភាគខាងជើង របស់ខ្លួន ជាមួយប្រទេសលីបង់ ខណៈដែលគោលបំណង សំខាន់គឺការកាត់បន្ថយការ វាយប្រហារពីក្រុមសកម្ម ប្រយុទ្ធ Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់។ ភាពតានតឹងរវាងអ៊ីស្រាអែល និងលីបង់បានកើនឡើង ចាប់តាំងពីការវាយលុកឆ្លងព្រំដែន...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក Yoav Gallant បានឲ្យដឹងថា ពេលវេលាសម្រាប់ដំណោះស្រាយ ការទូតជាមួយក្រុម ហេសបូឡាហ៍ គឺមានរយៈពេលខ្លី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Gallant បានធ្វើការកត់សម្គាល់នៅក្នុងទីក្រុង Tel Aviv នៅពេលជួបជាមួយលោក Amos Hochstein...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក Itamar Ben-Gvir បានច្រានចោលការរិះគន់របស់សហរដ្ឋអាមេរិកចំពោះសំណើសុំតាំងទីលំនៅថ្មីរបស់ជនជាតិប៉ាឡេស្ទីន នៅលើទឹកដីក្រៅតំបន់ហ្គាហ្សា ដោយនិយាយក្នុងសារបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អ៊ីស្រាអែលមិនមែនជារូបផ្កាយផ្សេងទៀតដែលស្ថិតនៅលើទង់ជាតិអាមេរិកឡើយ។ លោក Ben-Gvir រួមជាមួយនឹងរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល Bezalel Smotrich ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះបានតស៊ូមតិលើផែនការសម្រាប់ ការធ្វើចំណាកស្រុកដោយស្ម័គ្រចិត្ត ក្រោយសង្គ្រាមរបស់ប៉ាឡេស្ទីនពីតំបន់ហ្គាហ្សាដែលត្រូវបានរារាំង។ កាសែត Times of...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានអះអាងថា ក្រុមមន្ត្រីមកពីប្រទេសអ៊ីស្រាអែលកំពុងធ្វើការពិភាក្សាដោយសម្ងាត់ជាមួយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសអាហ្រ្វិកផ្សេងទៀតអំពីផែនការសម្រាប់ការតាំងទីលំនៅថ្មីរបស់ជនចំណាកស្រុកប៉ាឡេស្ទីនរាប់ពាន់នាក់ពីតំបន់ហ្គាហ្សា។ ផែនការសម្រាប់ការតាំងទីលំនៅថ្មី ដោយស្ម័គ្រចិត្ត របស់ប្រជាជនពីតំបន់ប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធទៅកាន់ប្រទេសអាហ្វ្រិកកណ្តាលគឺ បន្តិចម្តងៗនឹង ក្លាយជាគោលនយោបាយសំខាន់របស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នេះបើយោងតាមកាសែត Times of Israel បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់ប្រភពរដ្ឋាភិបាលជាន់ខ្ពស់។ គួរឲ្យដឹងបន្ថែមដែរថា អ៊ីស្រាអែលបានធ្វើការពិភាក្សាជាមួយប្រទេសអាហ្វ្រិកមួយចំនួនដើម្បីកំណត់ថាតើពួកគេនឹងទទួលយកជនចំណាកស្រុកពីតំបន់ហ្កាហ្សាឬអត់។ របាយការណ៍របស់កម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោមានកម្រិតនៃភាពក្រីក្រ និងវិសមភាពខ្ពស់ ដែលរបាយការណ៍របស់កម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថា...
យេរ៉ូសាឡឹម៖ អ៊ីស្រាអ៊ែល បានសម្រេចចិត្តបង្ហាញខ្លួន នៅតុលាការយុត្តិធម៌អន្តរជាតិរបស់អង្គការសហប្រជាជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្នុងសវនាការលើសំណុំរឿង ដែលប្តឹងដោយប្រទេសអាហ្រ្វិកខាងត្បូង ដោយចោទប្រកាន់ពីបទ “ប្រល័យពូជសាសន៍” នៅក្នុងតំបន់ហ្គាហ្សា។ ទីប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល លោក Tzachi Hanegbi បានឲ្យដឹងថា “អ៊ីស្រាអែលបានចុះហត្ថលេខាលើអនុសញ្ញាប្រឆាំងនឹងអំពើប្រល័យពូជសាសន៍អស់ជាច្រើនទសវត្សរ៍មកហើយ ហើយយើងពិតជានឹងមិនធ្វើពហិការនឹងដំណើរការនេះទេ ប៉ុន្តែសូមក្រោកឈរឡើង ហើយប្រឆាំងនឹងផែនការបង្ហូរឈាម ដែលមិនសមហេតុផលប្រឆាំងនឹងយើង”...
យេរ៉ូសាឡឹម៖ ក្រុមសកម្មប្រយុទ្ធក្នុងប្រទេសស៊ីរី បានបាញ់កាំជ្រួចទៅលើការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ Golan Heights ដែលកាន់កាប់កាលពីថ្ងៃចន្ទ ដោយជំរុញឱ្យមានការបាញ់ ផ្លោងសងសឹកពីយោធា អ៊ីស្រាអែល នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ គាំទ្ររដ្ឋាភិបាលស៊ីរី និង ជាអ្នកឃ្លាំមើលសង្គ្រាម។ វិទ្យុ Sham FM ដែលគាំទ្ររដ្ឋាភិបាលបានរាយការណ៍ថា ដីកសិកម្មក្នុងខេត្ត Daraa ជាប់ព្រំដែន ជាមួយនឹងតំបន់ Golan...
បរទេស ៖ កងកម្លាំងអ៊ីស្រាអែល បានធ្វើការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកលើមូលដ្ឋាន យោធាអ៊ីរ៉ង់ និងបានធ្វើឃាតមេបញ្ជាការ ជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ ផងដែរនេះបើយោង តាមការអះអាង ដោយអតីតនាយករដ្ឋមន្ត្រី លោក Naftali Bennett ។ យោងតាមការចេញផ្សាយរបស់ RT លោក Bennett បានអំពាវនាវ ឱ្យសហរដ្ឋអាមេរិកទទួលយកយុទ្ធសាស្ត្រ ស្រដៀងគ្នាប្រឆាំងនឹងរដ្ឋាភិបាល...
ដាម៉ាស់៖ ទូរទស្សន៍រដ្ឋស៊ីរី បានរាយការណ៍ថា ការវាយប្រហារដោយមីស៊ីលថ្មី របស់អ៊ីស្រាអែលបានកំណត់ គោលដៅជាយក្រុង នៃរដ្ឋធានីដាម៉ាស់ របស់ប្រទេសស៊ីរី កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយបង្កឱ្យមានការឆ្លើយតប ពីប្រព័ន្ធការពារដែនអាកាសស៊ីរី ។ កងទ័ពស៊ីរីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សត្រូវរបស់អ៊ីស្រាអែល” បានធ្វើការវាយប្រហារតាមអាកាសពីទិសដៅនៃតំបន់ Golan Heights ស៊ីរីដែលកាន់កាប់ដោយកំណត់ គោលដៅមួយចំនួននៅ ក្នុងតំបន់ភាគខាងត្បូង ដោយមិនបានបញ្ជាក់លម្អិត អំពីទីតាំងគោលដៅនោះទេ។...
យូអិន៖ អ៊ីស្រាអែល បានប្រកាស ពីការពង្រីកការវាយលុកលើដីរបស់ខ្លួននៅតំបន់ភាគកណ្តាលហ្គាហ្សាស្ទ្រីប ខណៈដែលអង្គការសហប្រជាជាតិ បានព្រមានថាការកើនឡើងនៃការវាយប្រហារកំពុងធ្វើឱ្យវិបត្តិមនុស្សធម៌ដ៏ “មហន្តរាយ” កាន់តែខ្លាំងឡើងនៅក្នុងក្របខណ្ឌប៉ាឡេស្ទីន ដែលបំផ្លិចបំផ្លាញដោយសង្រ្គាម។ កន្លងមកអ៊ីស្រាអែល បានជំរុញឱ្យប្រជាជននៅតំបន់ហ្គាហ្សា ផ្លាស់ទីពីតំបន់ភាគខាងជើងទៅកាន់តំបន់កណ្តាល និងភាគខាងត្បូង ដែលខ្លួនបានអះអាងថាជា “តំបន់សុវត្ថិភាព”។ ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងអ៊ីស្រាអែល ក្រោយមកបានពង្រីកការវាយប្រហាររបស់ពួកគេនៅទូទាំងបន្ទះ រួមទាំងផ្នែកកណ្តាល និងភាគខាងត្បូង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ជនជាតិប៉ាឡេស្ទីន ប្រមាណជាជាង៩០នាក់ រួមទាំងសមាជិក៧៦នាក់ នៃគ្រួសារមួយផង ត្រូវបានគេរាយការណ៍ថា បានស្លាប់ នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ដែលក្នុងនោះផ្ទះពីរខ្នង នៅហ្គាហ្សាគឺជាគោលដៅ នៃការវាយប្រហារ។ មន្ត្រីសុខាភិបាលក្នុងតំបន់ និងជួយសង្គ្រោះបាននិយាយ កាលពីថ្ងៃសៅរ៍ថា ការវាយប្រហារកាលពីថ្ងៃសុក្រនៅទីក្រុង ហ្គាហ្សា បានសម្លាប់មេផ្ទះចំនួន១៦នាក់ពីគ្រួសារ...