ម៉ូស្គូ៖ កងទ័ពរុស្ស៊ី និងទាហានស៊ីឈ្នួល បានបាញ់កាំភ្លើងធំធ្លាក់លើផ្លូវចូលចុងក្រោយ ទៅកាន់ទីក្រុង Bakhmut ដែលឡោមព័ទ្ធរបស់អ៊ុយក្រែន ដែលនាំឱ្យទីក្រុងម៉ូស្គូ កាន់តែខិតទៅជិតជ័យជម្នះលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលកន្លះឆ្នាំបន្ទាប់ពីការប្រយុទ្ធគ្នា យ៉ាងបង្ហូរឈាមបំផុតនៃសង្គ្រាម។ ប្រធានក្រុម Wagner ដែលជាកងទ័ពឯកជនរុស្ស៊ី បានឲ្យដឹងថា ទីក្រុងភាគខាងកើត ដែលត្រូវបានបំផ្លិចបំផ្លាញ ពេលនេះត្រូវបានហ៊ុំព័ទ្ធស្ទើរតែទាំងស្រុង ដោយមានតែផ្លូវមួយប៉ុណ្ណោះ ដែលនៅតែបើក សម្រាប់ទាហានអ៊ុយក្រែន។ ការបាញ់ផ្លោងរបស់រុស្ស៊ីយ៉ាងខ្លាំងក្លាលើផ្លូវ...
គៀវ៖ សេវាសារព័ត៌មានរបស់លោក ហ្សេឡិនស្គីបានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី និងសមភាគីឡាតវី ដែលកំពុងបំពេញទស្សនកិច្ចរបស់លោក គឺលោក Egils Levits បានចុះហត្ថលេខាលើសេចក្តីប្រកាសរួម ដែលបញ្ជាក់ពីការគាំទ្រ របស់ប្រទេសឡាតវី សម្រាប់ការធ្វើសមាហរណកម្មអឺរ៉ុប និងអឺរុប-អាត្លង់ទិករបស់អ៊ុយក្រែន។ ឯកសារនេះត្រូវបានគេសរសេរ ក្នុងអំឡុងពេលជំនួបរបស់ប្រធានាធិបតីទាំងពីរ នៅទីក្រុង Lviv ភាគខាងលិច ប្រទេសអ៊ុយក្រែន...
បរទេស៖ រដ្ឋាភិបាលទីក្រុង Belgrade បានប្រកាសបដិសេធទៅនឹង បណ្តាញសារព័ត៌មានទាំងឡាយថា ក្រុមហ៊ុនអ្នកផលិតអាវុធក្នុងស្រុក បានធ្វើការលួចលាក់ដឹកជញ្ជូន អាវុធយុទ្ធភណ្ឌជាច្រើន ទៅឲ្យប្រទេសអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍ដែលត្រូវបាន ប្រកាសធ្វើឡើងដោយលោករដ្ឋមន្ត្រីការបរទេស នៃប្រទេសស៊ែប៊ីលោក Ivica Dacic កាលពីថ្ងៃសុក្រម្សិលមិញ ដោយបញ្ជាក់ទៀតថា រដ្ឋាភិបាលរបស់លោកមិនទាន់បាន ផ្គត់ផ្គង់ទាំងអាវុធឬទំនិញណាមួយឡើយ ទៅកាន់ភាគីជម្លោះនេះ។ លោកបានពោលបែបនេះថា៖ ស៊ែប៊ីមិនបានធ្វើការនាំចេញអាវុធ និងឧបករណ៍យោធាទៅកាន់...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ថា ប្រទេសអ៊ុយក្រែនបានឲ្យដឹងថា មានការដោះ ដូរអ្នកទោសចំនួន៣៨នាក់ ជាមួយប្រទេសរុស្ស៊ី ចាប់តាំងពីខែមីនា ឆ្នាំ២០២២មក ។ ការិយាល័យកណ្តាលសម្របសម្រួលរបស់ប្រទេសអ៊ុយក្រែន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាតិ អ៊ុយក្រែន សរុបចំនួន១.៨៦៣នាក់ រួមទាំងបុគ្គលិកយោធាចំនួន១.៧៥៦នាក់ត្រូវបានដោះលែងដែលនេះជាលទ្ធផល ។ គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងខែមីនាឆ្នាំមុន...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ក្រុងម៉ូស្គូ បានអះអាងថា ជនជាតិអ៊ុយក្រែន បានឆ្លងចូលទៅក្នុង ភាគខាងត្បូងនៃប្រទេសរុស្ស៊ី និងបានសម្លាប់ជនស៊ីវិល២នាក់ ដែលជាការចោទប្រកាន់មួយ ដែលត្រូវបានច្រានចោលដោយក្រុង គៀវ ថា ជា “ការបង្កហេតុដោយចេតនា” ។ រុស្ស៊ី...
វ៉ាស៊ីនតោន៖ វរសេនីយ៍ឯក Mark Cancian ជាកងម៉ារីនអាមេរិកដែលចូលនិវត្តន៍ បានព្យាករណ៍ថា អ៊ុយក្រែននឹងចាប់ផ្តើមការវាយលុក របស់ខ្លួនក្នុងពេលឆាប់ៗនេះ ដើម្បីមិនត្រឹមតែប្រឆាំងនឹងរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបង្ហាញដល់សម្ព័ន្ធមិត្តណាតូថា សង្រ្គាមកំពុងឆ្លងកាត់ភាពទាល់ច្រក។ លោក Cancian ទីប្រឹក្សាជាន់ខ្ពស់សម្រាប់មជ្ឈមណ្ឌល សម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បានប្រាប់ Newsweek ថា កងទ័ពរបស់ប្រទេសទាំងពីរមាន យុទ្ធសាស្ត្រយ៉ាងប្រយ័ត្នប្រយែង ដោយគិតដល់ខែតុលា។...
បរទេស ៖ អ្នកនាំពាក្យ របស់ក្រសួងការបរទេស លោកស្រី Maria Zakharova កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការអំពាវនាវ ឲ្យអង្គការអន្តរជាតិនានា គួរតែនាំគ្នាផ្តោតសំខាន់ និងងាកទៅមើលរបាយការណ៍មួយ ដែលអះអាងថា ធាតុវិទ្យសកម្មជាច្រើន កំពុងត្រូវបានដឹកចូល ទៅកាន់ប្រទេស អ៊ុយក្រែន តាមរយៈសមុទ្រខ្មៅ។ លោកស្រីអ្នកនាំពាក្យរូបនេះ បានសំដែងនូវការព្រួយបារម្ភយ៉ាង ចំពោះអ្វីដែលកំពុងកើតឡើង នៅក្នុង...
គៀវ៖ ខណៈដែលគណៈកម្មាធិការសេវា ប្រដាប់អាវុធព្រឹទ្ធសភា បានប្រមូលផ្តុំគ្នានៅវិមាន Capitol Hill កាលពីថ្ងៃអង្គារដើម្បីពិភាក្សា អំពីស្ថានភាពនៃសង្រ្គាម ដែលកំពុងបន្តរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន សមាជិកព្រឹទ្ធសភាបាន អំពាវនាវឱ្យសម្ព័ន្ធមិត្តអឺរ៉ុប បង្កើនការគាំទ្រសម្រាប់ប្រទេស ដែលហែកហួរដោយសង្រ្គាម ដែលបានស្នើសុំជំនួយពីបរទេស ដែលកើនឡើងឥតឈប់ឈរ។ កិច្ចប្រជុំនេះគឺជាលើកទីពីរ នៃឆ្នាំរហូតមកដល់ពេលនេះ សម្រាប់គណៈកម្មាធិការ និងរួមបញ្ចូលសក្ខីកម្មពីអ្នកជំនាញអំពីអឺរ៉ាស៊ី និងយុទ្ធសាស្ត្រយោធា។ សមាជិកសភាបានពិភាក្សា អំពីសីលធម៌របស់កងកម្លាំងរុស្ស៊ី...
ភ្នំពេញ៖ ស្របពេលដែលស្ថានភាពនៃជម្លោះ នៅក្នុងទឹកដីអ៊ុយក្រែន កាន់តែឡើងកម្ដៅ លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានលើកឡើងចោទជាសំនួរថា តើ អាមេរិកជួយអ៊ុយក្រែន និងចិនជួយរុស្ស៊ី ខុសគ្នាដូចម្តេច?។ ការលើកឡើងចោទជាសំនួរនេះ បន្ទាប់ពីមេដឹកកំពូលពីររូប ដែលពិភពលោក កំពុងសំឡឹងមើលយ៉ាងយកចិត្តទុកដាក់នោះ គឺលោក ស៊ី ជីនពីន ប្រធានាធិបតីចិន (មហាអំណាចសេដ្ឋកិច្ច)...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រង ដោយរដ្ឋាភិបាលបានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់ថា អ៊ុយក្រែនត្រៀមខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្ថែម របស់គណៈកម្មការអឺរ៉ុប ដើម្បីចាប់ផ្តើមកិច្ចចរចាសមាជិកភាព នៅចុងឆ្នាំនេះ ។ លោកស្រី Olha Stefanishyna ឧបនាយករដ្ឋមន្ត្រី អ៊ុយក្រែន ទទួលបន្ទុកសមាហរណកម្មអឺរ៉ុប និងអឺរុប-អាត្លង់ទិក បានឲ្យដឹងថា អ៊ុយក្រែន បានបញ្ចប់ការងារ...