ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ត្រូវការពេលវេលា សម្រាប់ដោះមីន ដល់ទៅជាង៧៥០ឆ្នាំ

AFP

បរទេស៖ ទិន្នន័យដែលត្រូវបានស្រាវជ្រាវ ចេញពីស្ថានភាពជម្លោះ រវាងប្រទេសអ៊ុយក្រែននិងរុស្សី បច្ចុប្បន្នអាចបង្ហាញបានថាប្រទេសអ៊ុយក្រែន បានជាប់ឈ្មោះជាប្រទេសដែលមាន មីនមិនទាន់ផ្ទុះច្រើនជាងគេបំផុត របស់ពិភពលោកនៅពេលនេះ។

យោងតាមការចេញផ្សាយរបស់ RT តាមរយៈការប្រមូលរបាយការណ៍ ពីក្រុមអង្គការសង្គមស៊ីវិល និងក្រុមការងារមនុស្សធម៍ ដែលមានជំនាញខាងដោះគ្រាប់មីន បានបង្ហាញថាទឹកដីរបស់អ៊ុយក្រែន ដល់ទៅ១ភាគ៣ដែលបានទទួលរង ផលប៉ះពាល់ខ្លាំងដោយសារសង្គ្រាម ហើយចាំបាច់ត្រូវការប្រតិបត្តិការ ដោះមីនយ៉ាងខ្លាំងក្លា។

ប្រភពដដែលបានបង្ហាញទៀតថា ផ្ទៃដីដល់ទៅ១៧៣៥២៩គីឡូំម៉ែត្រការ៉េ ត្រូវបានរកឃើញថា មានសារធាតុមិនទាន់ផ្ទះពោល គឺមានទំហំស្មើទៅនឹងរដ្ឋហ្វ្លរីដា និងស្មើទៅនឹងផ្ទៃដីរបស់ប្រទេសអ៊ុយរ៉ាហ្គាយ ឬត្រូវការពេលវេលាក្នុងការដោះគ្រាប់មីន ទាំងនោះដល់ទៅ៧៥៧ឆ្នាំ។

ដោយឡែកទិន្នន័យរបស់ អង្គការសហប្រជាជាតិ បានបង្ហាញថាជនស៊ីវិលជិត៣០០នាក់ រួមទាំងកុមារ២២នាក់ បានស្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងឧប្បត្តិហេតុដែលទាក់ទងនឹង គ្រាប់មិនទាន់ផ្ទុះនៅចន្លោះខែកុម្ភៈ ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៣ហើយទាំង គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះផ្សេងទៀត ក៏បានបណ្តាលឲ្យជនស៊ីវិល ៦៣២នាក់រងរបួសផងដែរ ក្នុងរយៈពេលដូចគ្នានេះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top