បរទេស៖ ថ្មីៗនេះប្រធានាធិបតីក្រូអាតលោក Zoran Milanovic បានធ្វើការលើកឡើងយ៉ាងច្បាស់ៗថាតំបន់ Crimea នឹងមិនអាចវិលត្រឡប់ទៅ ស្ថិតក្រោមការគ្រប់គ្រង ដោយប្រទេសអ៊ុយក្រែនវិញនោះឡើយ ហើយបានហៅសង្គ្រាមនៅអ៊ុយក្រែន ជាសង្គ្រាមបែបអូសបន្លាយ និងគ្រោះថ្នាក់ទៀតផង។ ជាការឆ្លើយតបអ្នកនាំពាក្យ របស់ក្រសួងការបរទេសអ៊ុយក្រែន Oleg Nikolenko បានសរសេរថា៖ សេចក្តីថ្លែងការណ៍របស់លោក Milanovic គឺជារឿងដែលមិនអាចទទួលយក បានឡើយនិងគឺជាការគំរាមកំហែងទៅដល់ បូរណភាពទឹកដីរបស់អ៊ុយក្រែនថែមទៀតផង។...
បរទេស៖ប្រធានាធិបតីក្រូអាតលោក Zoran Milanovic កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងអំពីការ យល់ឃើញ របស់លោកចំពោះស្ថានភាពជម្លោះនៅអ៊ុយក្រែនជាពិសេសតំបន់ Crimea។ លោកប្រធានាធិបតីបានថ្លែងថាការកើនឡើងនៃការបញ្ចូនអាវុធុនធ្ងន់ទៅឲ្យអ៊ុយក្រែនពីសំណាក់អង្គការណាតូនិងសម្ព័ន្ធមិត្តគឺជារឿងដ៏អសិលធម៍ជាទីបំផុតនិងបានត្រឹមតែអូសបន្លាយសង្គ្រាមបង្ហូរឈាមជាមួយនឹងរុស្សីប៉ុណ្ណោះ។ លោកបន្តថាលទ្ធផលដែលទទួលបានការការសម្រេចចិត្តទាំងនោះគឺនឹងមិនអាចធ្វើឲ្យអ៊ុយក្រែនសម្រេចតាមបំណងបានឡើយទោះបីជាការវាយយកតំបន់ Crimea មកវិញក្តីពីព្រោះថានេះគឺជាប្រភេទសង្គ្រាមបែបអូសបន្លាយ។ លោកក៏បានបង្ហាញអំពីជំហប្រឆាំងទៅនឹងការផ្គត់ផ្គង់អាវុធនានាទៅឲ្យអ៊ុយក្រែនផងដែរហើយពន្យល់ថាការចូលរួមពាក់ព័ន្ធណាមួយជាមួយនឹងសង្គ្រាមមួយនេះគឺជារឿងដ៏គ្រោះថ្នាក់បំផុត៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីរបស់ប្រទេសអាមេរិកលោក Joe Biden បានធ្វើការបញ្ជាក់ច្បាស់ហើយថា លោកនឹងមិនអនុញ្ញាតិឲ្យមាន ការបញ្ជួនយន្តហោះចម្បាំង F-16 ទៅឲ្យប្រទេសអ៊ុយក្រែននោះឡើយ។ ឆ្លើយតបទៅនឹងសំណួរដែលបាន សាកសួរអំពីលទ្ធភាពថាតើអាមេរិក នឹងអាចបញ្ចូនយន្តហោះចម្បាំង ទៅឲ្យប្រទេសអ៊ុយក្រែន ឬយ៉ាងណានោះលោក Biden បានចេញមកធ្វើការឆ្លើយតបខ្លីៗថា Noចំពោះការសម្រេចចិត្តបែបនេះ។ បន្ទាប់ពីបានធ្វើដំណើរមកដល់ សេតវិមានវិញកាលពី ថ្ងៃចន្ទម្សិលមិញនេះលោក...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិលោក Ben Wallace បានប្រាប់សភាកាលពីថ្ងៃចន្ទថា ប្រទេសអ៊ុយក្រែននឹងទទួលបាន រថក្រោះប្រយុទ្ធចំនួន Challenger 2 ចំនួន ១៤ គ្រឿងពីចក្រភពអង់គ្លេសមុនរដូវក្តៅ។ ការកំណត់ពេលវេលានេះមានន័យថា រថក្រោះទាំងនោះទំនងជានឹង មកដល់បន្ទាប់ពីរថក្រោះ Leopard របស់អាល្លឺម៉ង់ទៅដល់សមរភូមិ ចំពេលមានអរិភាពរបស់ទីក្រុងគៀវ ជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០...
ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានជំរុញម្តងទៀតប្រឆាំងនឹង ការទាមទារនៅក្នុងប្រទេសអាល្លឺម៉ង់ និងពីមន្ត្រីអ៊ុយក្រែន កូវីដ-១៩សម្រាប់យន្តហោះចម្បាំង ដើម្បីទប់ទល់ការឈ្លានពានរបស់រុស្ស៊ី ដោយជំរុញឱ្យប្រទេសលោកខាងលិចមិនចូលរួមក្នុង “សង្រ្គាមដេញថ្លៃ” សម្រាប់ការផ្គត់ផ្គង់សព្វាវុធទំនើបៗ។ កាលពីសប្តាហ៍មុន អាល្លឺម៉ង់បានប្រកាសថា ខ្លួននឹងប្រគល់រថក្រោះប្រយុទ្ធ Leopard 2 របស់ខ្លួនទៅឱ្យអ៊ុយក្រែន បន្ទាប់ពីសម្ពាធជាច្រើនសប្តាហ៍ពីអង្គការណាតូ និងសម្ព័ន្ធមិត្តសហភាពអឺរ៉ុប។ លោក...
បរទេស៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានសម្តែងការមិនសប្បាយចិត្ត ចំពោះការជជែកវែកញែកឥតឈប់ឈរ អំពីការចែកចាយសព្វាវុធ របស់លោកខាងលិច សម្រាប់ប្រទេសអ៊ុយក្រែន ដោយអះអាងថា ពួកគេបានធ្វើឱ្យប៉ះពាល់ដល់ ភាពជឿជាក់របស់អាជ្ញាធរ នៅក្នុងក្រសែភ្នែកប្រជាពលរដ្ឋសាមញ្ញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃអាទិត្យដោយកាសែត...
បរទេស៖ សារព័ត៌មាន Politico រាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ប្រភពនានាថា មន្ត្រីយោធាអាមេរិក កំពុង«ជំរុញយ៉ាងស្ងៀមស្ងាត់» ដល់ក្រសួងការពារជាតិឱ្យ ផ្តល់ភ្លើងខៀវដល់ការបញ្ជូនយន្តហោះចម្បាំង F-16 ដល់ប្រទេសអ៊ុយក្រែន ដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ គ្មានប្រទេសណាមួយបានផ្តល់ យន្តហោះចម្បាំងទំនើប ផលិតដោយលោកខាងលិច ដល់អ៊ុយក្រែននោះទេ ទោះបីជាមានការស្នើសុំម្តង ហើយម្តងទៀតក៏ដោយ។ យោងតាមសារព័ត៌មាន RT...
បរទេស៖ អភិបាលស្តីទី លោក Evgeny Balitsky បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែនបានបាញ់ផ្លោង លើស្ពានផ្លូវដែកមួយនៅជិតទីក្រុង Melitopol ក្នុងតំបន់ Zaporozhye នៃប្រទេសរុស្ស៊ី។ លោកបានបន្ថែមថា គ្រាប់មីស៊ីលប្រភេទ HIMARS ផលិតដោយសហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារនេះ ដែលបានសម្លាប់ជនស៊ីវិល ៤នាក់ និងរបួស ៥នាក់ផ្សេងទៀត ។...
បរទេស៖ សហរដ្ឋអាមេរិក ត្រូវបានប្រភពជិតស្និទ្ធបានបញ្ជាក់ថា គឺបានប្តេជ្ញាចិត្តចំពោះការ បញ្ជូនរថក្រោះប្រភេទ M1 Abram ទៅអ៊ុយក្រែនក្នុងគោលបំណង ដើម្បីផ្តល់ការគាំទ្រពីក្រោយ ចំពោះអាល្លឺម៉ង់ដែលបានសម្រេច ចិត្តផ្តល់រថក្រោះ Leopard ទៅឲ្យអ៊ុយក្រែន។ ផ្អែកទៅលើប្រភពព័ត៌មានទាំងសងខាងអាមេរិក និងអាល្លឺម៉ង់គេជឿជាក់ថា ដំបូងឡើយអធិកាបតីអាល្លឺម៉ង់លោក Olaf Scholz នៅមានការស្ទាក់ស្ទើរនៅឡើយ ក្នុងការបញ្ជូនរថក្រោះឲ្យអ៊ុយក្រែន ប៉ុន្តែដើម្បីយកឈ្នះការសម្រេចចិត្តនេះ អាមេរិកសុខចិត្តក្នុងការបញ្ជូនរថក្រោះ...
បរទេស៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើការអះអាងមួយសាជាថ្មី នៅក្នុងព្រឹត្តិការណ៍នៃការឃោសនា របស់គាត់នៅទីក្រុង New Hampshire ថាគាត់នឹងអាចបំបែកកំណត់ត្រា បង្កើតបានជាកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្សីនិងអ៊ុយក្រែមិនដល់ពេល ២៤ម៉ោង ប្រសិនបើគាត់ជាប់ឆ្នោតជាប្រធានាធិបតី។ ក្នុងគ្រានោះផងដែរអតីតប្រធានាធិបតីរូបនេះ ក៏បានធ្វើការរិះគន់ខ្លាំង ចំពោះសមត្ថភាពដឹកនាំ គោលនយោបាយបរទេសរបស់ ប្រធានាធិបតីបច្ចុប្បន្នលោក Joe Biden ដូច្នេះថា៖តាមរយៈការដឹកនាំ ដែលទន់ខ្សោយគ្មានការប្រកួតប្រជែងខ្ពស់លោក...