ព័ត៌មានជាតិ

ការសិក្សាថ្មី៖ ពលរដ្ឋចិនជាង៨០ភាគរយ បន្ទោសអាមេរិក ដែលបង្កឲ្យមានជម្លោះ នៅអ៊ុយក្រែន

បរទេស៖យោងតាម ការសិក្សាស្រាវជ្រាវថ្មីមួយ បានបង្ហាញថាពលរដ្ឋចិន ប្រមាណជាជាង៨០ភាគរយ បានទំលាក់កំហុស លើសហរដ្ឋអាមេរិក ថាគឺជាអ្នកបង្កហេតុធ្វើឲ្យ កើតមានជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែល១០ភាគរយទៀត បាននិយាយថាជាបញ្ហា ដែលបង្កឡើងដោយរុស្សី។

របាយការណ៍ស្រាវជ្រាវថ្មី ដែលបានធ្វើឡើង ដោយសកលវិទ្យាល័យ Tsinghua និងមជ្ឈមណ្ឌល់អន្តរជាតិ សម្រាប់កិច្ចការងារសន្តិសុខ និងយុទ្ធសាស្ត្រ បានបង្ហាញថាអ្នកចូលរួមប្រមាណជា៨០,១ភាគរយ ជឿជាក់ថាអាមេរិកនិងលោកខាងលិច គឺជាអ្នកបង្កឲ្យមានជម្លោះនេះ កើតឡើង ខណៈដែលមានតែ១១,៧ភាគរយប៉ុណ្ណោះ យល់ឃើញថាវាកើតឡើង ដោយសារតែប្រទេសរុស្សី ដែលជាអ្នកបើកប្រតិបត្តិការ យោធា។

ក្នុងនោះផងដែរអ្នកឆ្លើយតប ប្រមាណជា៣៤,១ភាគរយ យល់ឃើញថាកត្តាជះឥទ្ធិពល ដោយសង្គ្រាមបានធ្វើឲ្យមានកើនឡើង នៃកាត់បាត់បង់ជីវិតរបស់ពលរដ្ឋស៊ីវិល ហើយប្រមាណជា២០,៩ភាគរយ យល់ថាផលប៉ះពាល់ ចំពោះចិន មានចំនួនតិចតួចប៉ុណ្ណោះ ដោយសារបញ្ហានៅអ៊ុយក្រែន ខណៈដែល១៥,៦ភាគរយ ជឿជាក់ថាជម្លោះនេះ គឺជាអ្នកបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ប្រព័ន្ធផ្គត់ផ្គង់ថាមពល របស់សកលលោក។

គួរឲ្យដឹងដែរថា ចាប់តាំងតែពីជម្លោះកើតឡើង ប្រទេសចិន បានប្រកាន់ជំហកណ្តាល ជាប់មករហូត ប៉ុន្តែបានរិះគន់ចំពោះការសម្រេចចិត្ត របស់អាមេរិកនិងលោកខាងលិច ក្នុងការបន្តដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ប្រឆាំងទៅនឹងប្រទេសរុស្សី៕

ប្រែសម្រួល៖ស៊ុនលី

To Top