គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រង ដោយរដ្ឋាភិបាលបានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់ថា អ៊ុយក្រែនត្រៀមខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្ថែម របស់គណៈកម្មការអឺរ៉ុប ដើម្បីចាប់ផ្តើមកិច្ចចរចាសមាជិកភាព នៅចុងឆ្នាំនេះ ។ លោកស្រី Olha Stefanishyna ឧបនាយករដ្ឋមន្ត្រី អ៊ុយក្រែន ទទួលបន្ទុកសមាហរណកម្មអឺរ៉ុប និងអឺរុប-អាត្លង់ទិក បានឲ្យដឹងថា អ៊ុយក្រែន បានបញ្ចប់ការងារ...
បរទេស៖យោងតាមប្រភពសុំមិនបញ្ចេញ ឈ្មោះនៅក្នុងជួររដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងទីក្រុងប៊ែរឡាំងបានបញ្ជាក់ ថាក្រុមអ្នកគាំទ្រមក ពីលោកខាងលិចចំពោះអ៊ុយក្រែន បានចាប់ផ្តើមធ្វើការពិចារណាក្នុងការកំណត់ពេលវេលាឲ្យ រដ្ឋាភិបាល ទីក្រុងគៀវត្រឡប់មកចូលតុចរចា ដើម្បីសន្តិភាពឡើងវិញ។ ប្រភពដដែលបានធ្វើការឆ្លើយឆ្លងជាមួយនឹងកាសែតអាល្លឺម៉ង់ The Tabloid Bild បានបន្តទៀតថាជាមួយ នឹងកញ្ចប់ជំនួយ ជាយោធាជា សន្ធឹកសន្ធាប់នោះទាំងអាមេរិកិងសម្ព័ន្ធមិត្តចង់ឲ្យអ៊ុយក្រែន ប្រើប្រាស់វាអស់ពីលទ្ធភាពប្រសិនបើ គេអាចធ្វើការវាយដណ្តើមយកទឹកដីដែលរុស្សី កាន់កាប់ទាំងឡាយត្រឡប់មក វិញឲ្យបានមុនខែកញ្ញាទៅវិច្ឆិកាខាងមុខ។ របាយការណ៍ដែលត្រូវបានចេញផ្សាយ...
បរទេស៖យោងតាមការបញ្ជាក់ ដោយក្រសួងការពារជាតិ របស់ប្រទេសរុស្សីកាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា មជ្ឈមណ្ឌលស៊ើបការណ៍សំងាត់ មួយរបស់ប្រទេសអ៊ុយក្រែនស្ថិតនៅក្នុងតំបន់ Brovary ក្នុងទីក្រុងគៀវត្រូវបានរងការ វាយប្រហារដោយមីស៊ីលរបស់រុស្សីជាច្រើនគ្រាប់។ ក្រសួងការពារជាតិដដែលក៏បានរាយការណ៍ ដែរថាមីស៊ីលរបស់រុស្សី ក៏បានវាយប្រហារទៅលើមជ្ឈមណ្ឌលប្រតិបត្តិការ ពិសេសរបស់លោកខាងលិចដែល ស្ថិតនៅក្បែរទៅនឹងទីក្រុង Khmelnitsky ស្ថិតនៅភាគខាងលិច ប្រទេសអ៊ុយក្រែន ផងដែរ។ នៅក្នុងសេចក្តីប្រកាសដដែលក៏បាន បញ្ជាក់ទៀតថាកងកម្លាំងទ័ពរបស់រុស្សីនៅតែបន្តវាយប្រហារ នៅក្នុងគោលដៅ Donetsk នៅឡើយដែលទីនោះពួកគេបានចាប់ខ្លួន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត និងជាព្រះអង្គម្ចាស់ Faisal bin Farhan បានបំពេញទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ។ នៅក្នុងដំណើរទស្សនកិច្ចលើកនេះ ព្រះអង្គបានជួបជាមួយប្រធានាធិបតី Vladimir Zelensky នៅក្នុងរដ្ឋធានីគ្រៀវផង និងក៏មានឈ្មោះជាមន្ត្រីជាន់ខ្ពស់បំផុត នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអឌីត ដែលមិនធ្លាប់មានប្រវត្តិធ្វើទស្សនកិច្ច មកកាន់ប្រទេសអ៊ុយក្រែន ពីមុនមកឡើយ។ មន្ត្រីជាន់ខ្ពស់របស់ប្រទេសអារ៉ាប់អង្គនេះ ក៏បានជួបជាមួយនឹង...
គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ វិបត្តិអ៊ុយក្រែនបានផ្ទុះឡើង អស់រយៈពេលមួយឆ្នាំគត់ ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ វិបត្តិលើកនេះមិនគ្រាន់តែបានបំផ្លាញ ដល់សន្តិសុខនិងស្ថិរភាពរបស់អឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកនូវកត្តា មិនប្រាកដប្រជានិងអសន្តិសុខដល់ពិភពលោកផងដែរ ។ តើត្រូវបញ្ឈប់សង្គ្រាមយ៉ាងដូចម្តេច? តើគួរកាត់បន្ថយការវាយប្រហារ ដោយវិបត្តិទៅលើពិភពលោកយ៉ាងម៉េច?នៅថ្ងៃដដែល ភាគីចិនបានចេញផ្សាយពី 《គោលជំហររបស់ចិនអំពីការដោះស្រាយ វិបត្តិអ៊ុយក្រែនតាមនយោបាយ》 ដើម្បីផ្តល់តម្រិះប្រាជ្ញារបស់ចិន សម្រាប់ដោះស្រាយវិបត្តិលើកនេះ ។ រំលឹកឡើងវិញនូវផលប៉ះពាល់ នៃវិបត្តិអ៊ុយក្រែនក្នុងរយៈពេល...
ឥណ្ឌា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃ បណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ លើពិភពលោកបានបរាជ័យ ក្នុងការយល់ព្រមលើសេចក្តីថ្លែងការណ៍ ដែលបានបិទ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅប្រទេសឥណ្ឌា ក្រោយពីប្រទេសចិន បានបដិសេធមិនថ្កោលទោស លើការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន ។ ក្រុងប៉េកាំង បានបដិសេធមិនទទួលយកផ្នែក នៃសេចក្តីថ្លែងការណ៍របស់ក្រុម G20 ដែលបង្អាក់ការឈ្លានពានរបស់រុស្ស៊ី...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានថ្លែងថា លោកនឹងធ្វើទស្សនកិច្ច នៅប្រទេសចិនក្នុងខែមេសា ហើយបានជំរុញឲ្យក្រុងប៉េកាំង ឱ្យដាក់សម្ពាធលើប្រទេសរុស្ស៊ី ឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ។ គេបានដឹងថា ប្រទេសចិន...
បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានព្រមានអាមេរិក ឱ្យបន្តគាំទ្រ អ៊ុយក្រែន ឬប្រថុយនឹង ភាពមិនពាក់ព័ន្ធភូមិ សាស្ត្រនយោបាយ ក្នុងអំឡុងពេលថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីខួបនៃប្រតិបត្តិការយោធា របស់រុស្ស៊ីនៅក្នុងប្រទេស ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានប្រកាសកាលពីថ្ងៃសុក្រថា ប្រសិនបើអាមេរិកបញ្ឈប់ការផ្តល់មូលនិធិ ដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាម របស់ទីក្រុងគៀវ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃសុក្រថា លោកគ្រោងនឹង ជួបសមភាគីចិន គឺលោក ហ្ស៊ី ជិនពីង បន្ទាប់ពីក្រុងប៉េកាំងបានអំពាវនាវ ឱ្យមានកិច្ចចរចាសន្តិភាព ជាបន្ទាន់ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន...
បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កាលពីថ្ងៃសុក្រម្សិលមិញ បានលើកឡើងថាប្រទេសអ៊ុយក្រែន កំពុងត្រៀមរៀបចំខ្លួនរួចរាល់ ហើយក្នុងការវាយប្រហារ ដើម្បីដណ្តើមយកតំបន់ Crimea ដែលរុស្សីកាន់កាប់នោះមកវិញ។ លោកប្រធានាធិបតី បានបន្តទៀតថា ៖ រដ្ឋាភិបាលទីក្រុងគៀវ កំពុងរៀបចំបង្កើតអង្គភាពយោធាថ្មីជាច្រើនទៀត ជាពិសេសដែលពាក់ព័ន្ធទៅ នឹងបេសកកម្មនិងភារកិច្ចមួយនេះ ខណៈដែលក្រុមកម្លាំងពិសេសជាច្រើន ហើយកំពុងហ្វឹកហ្វឺននៅក្រៅប្រទេស។...