ប៉េកាំង៖ ចាប់តាំងពីមានការកើនឡើងនៃ វិបត្តិអ៊ុយក្រែនមក សហរដ្ឋអាមេរិក បានបញ្ចេញការភូតកុហក ដើម្បីបង្ខូចកិត្តិយសប្រទេសចិន លើបញ្ហាពាក់ព័ន្ធជាច្រើន និងធ្វើឱ្យសហគមន៍អន្តរជាតិ មានការភ័ន្តច្រឡំ ។ តាមពិតទៅ សហរដ្ឋអាមេរិក ដែលជាអ្នកផ្តួចផ្តើមគំនិតពិតប្រាកដនៃវិបត្តិនេះ បាននិងកំពុងបញ្ឆេះភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន តាមរយៈការផ្តល់ជំនួយផ្នែកយោធា ដល់ប្រទេសចុងក្រោយ ហើយបាននិងកំពុងទទួលបានប្រាក់ ចំណេញយ៉ាងច្រើនពីជម្លោះនេះ។ ផ្ទុយទៅវិញ ប្រទេសចិន តែងតែឈរនៅម្ខាងនៃសន្តិភាព...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ថា អង្គការសហប្រជាជាតិ(UN) បានលើកឡើងកាលពីថ្ងៃសុក្រថា ខ្លួនមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” ដោយអ្វីដែលខ្លួនបានលើកឡើងថា ជាការប្រហារជីវិតអ្នកទោសសង្រ្គាមដោយកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែននៅក្នុងសមរភូមិនោះ ។ គួរបញ្ជាក់ថា ការចោទប្រកាន់នេះបានកើតឡើងភ្លាមៗបន្ទាប់ពីក្រុង គៀវ បានចោទប្រកាន់កងកម្លាំងរុស្ស៊ីថា បានសម្លាប់ទាហានអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួនដែលត្រូវបានថតនៅមុនពេលត្រូវបានបាញ់សម្លាប់ ។...
បរទេស៖ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula dad Silva តាមផែនការគ្រោងនឹង ធ្វើការបង្ហាញសេចក្តីព្រាង ស្តីអំពីសន្តិភាពនៅអ៊ុយក្រែនក្នុងពេលដែល លោកនឹងមានជំនួបជាមួយនឹង ប្រធានាធិបតីចិនលោក Xi Jinping នាក្នុងសប្តាហ៍នេះ។ យោងតាមការបញ្ជាក់អះអាង ដោយរដ្ឋមន្ត្រីការបរទេសប្រេស៊ីល ទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ The Financial Times បានឲ្យដឹងទៀតដែរថាលោក...
បរទេស៖ អគ្គរដ្ឋអាជ្ញាអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីអនុញ្ញាតឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បើកការិយាល័យតំណាងរបស់ខ្លួននៅទីក្រុងគៀវ ដែលការអនុញ្ញាតនេះ កើតឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីតុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេមួយនេះ បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គរដ្ឋអាជ្ញា Andrey Kostin បានហៅ ការអនុញ្ញាតនេះថាជា “ការចាប់ផ្តើមដ៏សំខាន់”...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រទេសរបស់លោកនឹង “ឆ្លើយតបរាល់ការវាយប្រហារ” បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់នៅក្នុងតំបន់គៀវ និងមនុស្សម្នាក់នៅក្នុងទីក្រុង Zaporizhzhia ។ លោក ហ្សេឡិនស្គី បានឲ្យដឹងកាលពីថ្ងៃពុធថា “យើងពិតជានឹងឆ្លើយតបរាល់ការវាយប្រហារ របស់អ្នកកាន់កាប់លើទីក្រុងរបស់យើង រាល់ការវាយប្រហាររបស់រុស្ស៊ី នឹងទទួលបានការឆ្លើយតបផ្នែកយោធា នយោបាយ និងផ្លូវច្បាប់”។...
បរទេស៖ យោធាអាមេរិកនឹងពន្លឿន ការបញ្ជូនរថក្រោះប្រយុទ្ធ M1 Abrams របស់ខ្លួនទៅកាន់កងកម្លាំងអ៊ុយក្រែន ដោយជ្រើសរើសបញ្ជូនគំរូចាស់មួយ បន្ទាប់ពីការបង្កើតវាអាចចំណាយ ពេលជាងមួយឆ្នាំដើម្បីបញ្ជូនអាវុធ ជំនាន់ចុងក្រោយបំផុតទៅកាន់សមរភូមិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Pat Ryder បាននិយាយថា...
បរទេស៖ យោងតាមការវាយតម្លៃថ្មីមួយ ដែលធ្វើឡើងរួមគ្នាដោយរដ្ឋាភិបាល របស់ប្រទេសអ៊ុយក្រែន ធនាគារពិភពលោក គណៈកម្មការអឺរ៉ុប និងអង្គការសហប្រជាជាតិ បានឱ្យដឹងថា វិក័យប័ត្រក្នុងការកសាង និងស្ដារឡើងវិញរបស់អ៊ុយក្រែនបានកើនឡើងដល់ ៤១១ ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមការវាយតម្លៃ គឺទីក្រុងគៀវនឹងត្រូវការទឹកប្រាក់ចំនួន ១៤ ពាន់លានដុល្លារក្នុងឆ្នាំនេះតែម្នាក់ឯង...
បរទេស៖ យោងតាមការអះអាង ដោយអ្នកនាំពាក្យរបស់ ក្រសួងការបរទេសរុស្សីលោកស្រី Maria Zakharova កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា ផែនការបញ្ជូនអ៊ុយរ៉ាញ៉ូម DU របស់អង់គ្លេសទៅឲ្យអ៊ុយក្រែននោះ គឺបានបង្ហាញថា លោកខាងលិចមិនបានខ្វាយខ្វល់ ទៅនឹងសន្តិភាពនិងអនាគត របស់អ៊ុយក្រែនដូចអ្វីដែល ពួកគេធ្លាប់បានប្តេជ្ញាចិត្តនោះទេ។ ថ្លែងទៅកាន់វិទ្យ Radio Sputnik និងត្រូវបានយកមកចេញផ្សាយ ដោយកាសែត RT...
បរទេស៖ កាសែតរបស់អាល្លឺម៉ង់ The Bild កាលពីថ្ងៃម្សិលមិញនេះ បានសរសេរថា ជម្លោះរវាងអ៊ុយក្រែននិងរុស្សី កំពុងឈានទៅដល់ការសម្រេចចិត្ត ជាចុងក្រោយខណៈដែល រដ្ឋាភិបាលទីក្រុងគៀវកំពុងរៀបចំ ផែនការធំក្នុងការវាយប្រហារដែនដីមួយចំនួន របស់រុស្សីក្នុងនិទាឃរដូវខាងមុខនេះ។ ប្រភពដដែលបានសរសេរទៀតថា ប្លុករបស់អង្គការណាតូទាំងអស់ កំពុងបន្តធ្វើការផ្គត់ផ្គង់ជំនួយឥតស្រាក់ស្រានអាវុធ និងហិរញ្ញវត្ថុដល់ប្រទេសអ៊ុយក្រែន ដើម្បីធ្វើយ៉ាងណាអាចបង្កើតបាន ទៅជាស្ពានមួយដែលអាចឈានទៅដល់ ការដណ្តើមយកតំបន់ Crimea មកគ្រប់គ្រងវិញឬ Land...
បរទេស៖ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Irina Vereshchuk បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky និងសមភាគីចិន លោក Xi Jinping មានរឿងជាច្រើនដែលត្រូវពិភាក្សា ប៉ុន្តែបច្ចុប្បន្ននេះ វាមិនច្បាស់ទេថា តើការសន្ទនារបស់មេដឹកនាំទាំងពីរ នឹងកើតឡើងពិតប្រាកដឬយ៉ាងណានោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១...