ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ​កំណត់​គោលដៅលើ​ទីតាំង​ ស្ដុកប្រេងឥន្ធនៈ​របស់​រុស្ស៊ី ​មុន​ការ​វាយលុកបន្ដទៀត

គៀវ៖ យន្តហោះដ្រូន កាំជ្រួច និងកាំភ្លើងធំឆ្លងព្រំដែន បានឈានចូលដំណាក់កាលកណ្តាល ក្នុងអំឡុងសប្តាហ៍ទី៦២ នៃសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ខណៈដែលលើកទី៦៣ បានចាប់ផ្តើមជាមួយនឹងការ ចោទប្រកាន់យ៉ាងខ្លាំងពីទីក្រុងម៉ូស្គូ ថាអ៊ុយក្រែនបានប៉ុនប៉ងលើជីវិត របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។

អ៊ុយក្រែន ​អាច​នឹង​កំណត់​គោល​ដៅ​ ឃ្លាំង​ផ្ទុក​ឥន្ធនៈ​របស់​រុស្ស៊ី ដែល​ជា​បុព្វហេតុ​ដែល​អាច​កើត​មាន ​ចំពោះ​ការ​វាយលុក​ដែល​គេ​រំពឹង​ទុក។ ទន្ទឹម​នឹង​នេះ រុស្ស៊ី​បាន​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ទៅ​លើ​ជន​ស៊ីវិល​អ៊ុយក្រែន ​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​រាប់​សិប​នាក់។

អ៊ុយក្រែន ទំនងជាទទួលខុសត្រូវចំពោះ ការផ្ទុះនៅឈូងសមុទ្រ Kozacha នៅលើឧបទ្វីបគ្រីមៀ ជាកន្លែងដែលកងនាវាចរសមុទ្រខ្មៅរុស្ស៊ី មានមូលដ្ឋាននៅថ្ងៃទី២៩ ខែមេសា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន Aljazeera។

វីដេអូ​បង្ហាញ​ពី​ពពក​ផ្សិត​ពណ៌​ខ្មៅ​ដ៏​ធំ​មួយ ​ដែល​ផុស​ចេញ​ពី​កន្លែង​ចត​ធុង​ប្រេង។ អ្នកនាំពាក្យចារកម្មយោធាអ៊ុយក្រែនលោក Andriy Yusov បាននិយាយថា រថក្រោះចំនួន ១០ ដែលមានផលិតផលប្រេងចម្រាញ់ចំនួន ៤០,០០០ តោនត្រូវបានបំផ្លាញ។

លោក Mikhail Razvozhayev អភិបាលក្រុងគ្រីមៀ ដែលត្រូវបានដំឡើងដោយរុស្ស៊ី បានបញ្ជាក់ថា យន្តហោះដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារធុងស្ដុកប្រេង បណ្តាលឱ្យមានភ្លើងឆេះទំហំជាង ១០០០ម៉ែត្រការ៉េ (១០,៧៦៤ ហ្វីតការ៉េ)។

អ្នកសរសេរប្លុកយោធារុស្ស៊ីម្នាក់បានឲ្យដឹងថា យន្តហោះដ្រូនពីរគ្រឿង បានបំផ្លាញធុងសាំងចំនួន៤ ហើយអ្នកសរសេរប្លុកជនជាតិរុស្សីម្នាក់ទៀតបានឲ្យដឹងថា យន្ដហោះដ្រូនធុន UAVs Mugin-5 ចំនួន ១០ គ្រឿងត្រូវបានបាញ់លើធុងស្ដុកសាំង ពីអាកាសយានដ្ឋាន Shkilnyy ក្នុងរដ្ឋ Odesa ហើយមួយចំនួនទៀតត្រូវបានបាញ់ទម្លាក់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top