បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា ប្រទេសសំខាន់ៗ របស់ណាតូ បានបរាជ័យក្នុងការឈាន ដល់កិច្ចព្រមព្រៀងមួយ កាលពីថ្ងៃសុក្រ អំពីការប្រគល់រថក្រោះប្រយុទ្ធ Leopard 2 ទៅឱ្យអ៊ុយក្រែន ។ បញ្ហានេះត្រូវបានគេលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំមួយរបស់អ្នកផ្តល់ជំនួយយោធា លោកខាងលិចដល់ក្រុងគៀវ នៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់។...
បរទេស៖អ្នកនាំពាក្យ របស់វិមាន ក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃសុក្រម្សិលមិញនេះ បានលើកឡើងសាជាថ្មីថា ប្រសិនបើអាមេរិកនិងសម្ព័ន្ធមិត្ត នឹងនៅតែបន្តផ្គត់ផ្គង់រថក្រោះធុនធ្ងន់បន្ថែមទៀត ទៅឲ្យរដ្ឋាភិបាល ទីក្រុងគៀវ វាបានត្រឹមធ្វើឲ្យស្ថានភាពនេះ កាន់តែអាក្រក់និងអវិជ្ជមានប៉ុណ្ណោះ ប៉ុន្តែវានឹងមិនធ្វើឲ្យប៉ះពាល់ ដល់ប្រតិបត្តិការយោធារុស្សី នៅទីនោះឡើយ។ សេចក្តីថ្លែងការណ៍ របស់លោក បានធ្វើឡើងនៅក្រោយបន្តិច នៃការបំពេញទស្សនកិច្ច របស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន សម្រាប់កិច្ចការងារការពារជាតិ...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអាល្លឺម៉ង់ Boris Pistorius បានលើកឡើងកាលពីថ្ងៃម្សិលមិញនេះថាបណ្តាប្រទេសសមាជិកណាតូ សំខាន់ដែលបានសន្យាផ្តល់រថក្រោះ Leopard 2 ឲ្យអ៊ុយក្រែននោះ ពុំទាន់បានធ្វើតាមការសន្យានៅឡើយ ។ លោក Pistorius បានថ្លែងប្រាប់អ្នកកាសែតថា មិនមានមតិឯកច្ឆន្ទឡើយ ចំពោះកិច្ចការងារបញ្ជូនរថក្រោះ ផលិតដោយអាល្លឺម៉ង់ ទៅកាន់ទីក្រុងគៀវនោះទេ ដោយលោកបន្ថែមថាគុណសម្បត្តិ និងគុណវិបត្តិទាំងអស់ត្រូវតែថ្លឹង...
បរទេស៖ ទស្សនាវដ្ដី Politico បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកបីនាក់ និងបុគ្គលម្នាក់ទៀត ដែលដឹងពីបញ្ហានេះថា សហរដ្ឋអាមេរិកនឹង មិនរួមបញ្ចូលរថក្រោះប្រយុទ្ធ ដ៏សំខាន់ប្រភេទ M1 Abrams ដែលអ៊ុយក្រែនចង់បាន នៅក្នុងកញ្ចប់ជំនួយ ដែលនឹងត្រូវប្រកាសក្នុងសប្តាហ៍នេះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីក្រុងគៀវបានបញ្ចូលរថក្រោះប្រយុទ្ធ...
បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានអះអាងថា មនុស្សល្ងង់បានទាមទារឱ្យ មានការបរាជ័យរបស់រុស្ស៊ីនៅអ៊ុយក្រែន ហាក់ដូចជាព្រងើយកន្តើយ ចំពោះការពិតដែលថា លទ្ធផលបែបនេះអាចបណ្តាលឱ្យ មានការកើនឡើងនុយក្លេអ៊ែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Medvedev ដែលបច្ចុប្បន្នមានតួនាទីជា អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានរំលឹកឡើងវិញនូវ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍បានបើក កិច្ចប្រជុំពិភាក្សាគ្នាមួយ ជាមួយនឹងលោកប្រធានសភាអឺរ៉ុប Charles Michel ដើម្បីអាចពិភាក្សាគ្នាទៅលើ កិច្ចការងារសហប្រតិបត្តិការបន្ថែមទៀត រវាងអ៊ុយក្រែននិងអឺរ៉ុប។ ថ្លែងទៅកាន់សន្និសិទកាសែត បន្ទាប់ពីជំនួបគ្នារួចរាល់ ហើយនោះលោក Zelensky បានថ្លែងថាទំហំនៃ កិច្ចសហប្រតិបត្តិការវាងអ៊ុយក្រែន និងអឺរ៉ុបនៅពេលនេះ បានកើនឡើងទៅដល់ ចំណុចកំពូលជាប្រវត្តិសាស្ត្រ។ ក្នុងនោះផងដែរលោក...
បរទេស៖ រដ្ឋាភិបាលទីក្រុង Warsaw មកដល់ពេលនេះកំពុងតែបន្ត ដាក់សំពាធទៅលើរដ្ឋាភិបាលទីក្រុង Berlin ដើម្បីអាចអនុញ្ញាតិឲ្យប៉ូឡូញក្នុងការ ផ្គត់ផ្គង់រថក្រោះជួរមុខប្រភេទ Leopard 2 ដែលជារថក្រោះផលិតនៅអាល្លឺម៉ង់ នោះទៅឲ្យអ៊ុយក្រែនបាន។ ការប្រកាសដែលធ្វើឡើង ដោយនាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawieki ក៏បានលើកឡើងដែរថា រដ្ឋាភិបាលរបស់លោកកំពុង ទន្ទឹងរងចាំការសម្រេចចិត្តរបស់អាល្លឺម៉ង់ ក្នុងការអនុញ្ញាតិលើកនេះ ប៉ុន្តែក្នុងនោះប៉ូឡូញក៏មានសិទ្ធ ក្នុងការសម្រេចចិត្ដដោយខ្លួនឯងបានដែរ។...
បរទេស៖ ប្រទេស ប៊ុលហ្គារី កំពុងដំណើរការគម្រោងផ្គត់ផ្គង់អាវុធ និងប្រេង ដោយសម្ងាត់ ទៅឱ្យប្រទេសអ៊ុយក្រែនពេញមួយរដូវផ្ការីក និងរដូវក្តៅឆ្នាំ ២០២២, នេះបើតាមកាសែត Die Welt របស់អាល្លឺម៉ង់បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីអ៊ុយក្រែន និងអតីតប៊ុលហ្គារី។ ប្រទេសនេះត្រូវបានចាត់ទុកថា ជាប្រទេសមួយក្នុងចំណោមសមាជិកណាតូមួយចំនួន ដែលរួមជាមួយនឹងហុងគ្រីផងដែរ បានប្រឆាំងជាសាធារណៈ ចំពោះការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ចំពេលមានជម្លោះដែល កំពុងបន្តរបស់ទីក្រុងគៀវ...
បរទេស៖ តាមការទាមទារសម្រាប់ទីក្រុងប៊ែកឡាំង ឱ្យយល់ព្រមលើការដឹកជញ្ជូន រថក្រោះប្រយុទ្ធសំខាន់ Leopard ទៅកាន់ទីក្រុងគីវ បានគំរាមកំហែងធ្វើឱ្យសម្ព័ន្ធភាព ដែលកំពុងគ្រប់គ្រងប្រទេសអាល្លឺម៉ង់ឱ្យបែកបាក់, ក្រុមមន្ត្រីជាន់ខ្ពស់បាននិយាយថា សហរដ្ឋអាមេរិកគួរតែ យល់ព្រមបញ្ជូនរថក្រោះ Abrams របស់ខ្លួនទៅឱ្យអ៊ុយក្រែនជាមុនសិន នេះបើយោងតាមកាសែត Wall Street Journal ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយកាលពីថ្ងៃពុធថា ជម្លោះអ៊ុយក្រែនអាចបញ្ចប់បាន លុះត្រាតែរដ្ឋាភិបាលទីក្រុងគៀវឈប់គំរាមកំហែងដល់ទីក្រុងមូស្គូ និងឈប់រើសអើងអ្នកនិយាយរុស្ស៊ី។ លោកបានបន្ថែមថា ការប្រឈមមុខគ្នានាពេលបច្ចុប្បន្នគឺផ្អែកលើការព្រួយបារម្ភផ្នែកសន្តិសុខរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំឆ្នាំមួយ លោក Lavrov ត្រូវបានសួរថាតើដំណាក់កាលបច្ចុប្បន្ន...