បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន នឹងត្រៀមខ្លួនដើម្បិទទួលយកកញ្ចប់ជំនួយ ហិរញ្ញវត្ថុថ្មី ដែលមានទំហំដល់ ទៅ៣ពាន់លានអឺរ៉ូឬត្រូវជា៣,២៥ពាន់លានដុល្លារផ្សងទៀត ពីសហភាពអឺរ៉ុបក្នុងសប្តាហ៍នេះ។ កញ្ចប់ជំនួយដែលជាផ្នែក នៃការសន្យារបស់អឺរ៉ុប នាពេលកន្លងមកនិង ក៏ជាផ្នែកនៃកញ្ចប់ជំនួយ ដែលត្រូវបានចុះហត្ថលេខាទទួលយក និងផ្តល់ឲ្យរវាងអ៊ុយក្រែននិងអឺរ៉ុប ក្នុងទឹកប្រាក់សរុប ប្រមាណជា១៨ពាន់លានអឺរ៉ុប ឬត្រូវជា១៩,៥ពាន់លានដុល្លារកាលពីលើកមុនផងដែរ ។ ជំនួយហិរញ្ញវត្ថុ...
ម៉ូស្គូ៖ ជាង ១១ ខែបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យមានការឈ្លានពានពេញទំហឹងពីប្រទេសជិតខាងអ៊ុយក្រែន រដ្ឋបាលរបស់លោកកំពុងផ្លាស់ប្តូរ ដើម្បីចាត់ទុក “ប្រតិបត្តិការយោធាពិសេស” របស់លោកជាសង្រ្គាមទាំងស្រុង នេះបើយោងទៅតាមវិទ្យាស្ថានសិក្សាសង្រ្គាម (ISW)។ នៅពេលដែលកងទ័ពរបស់លោក ពូទីន បានឆ្លងកាត់ព្រំដែនរុស្ស៊ី-អ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មន្ត្រីវិមាន ក្រឹមឡាំងបានបង្ហាញពីភាពត្រឹមត្រូវ នៃការញុះញង់ដោយថាយុទ្ធនាការរបស់ខ្លួនបានស្វែងរកការលុប បំបាត់ “ពួកណា ស៊ីនិយម”...
ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានសាទរចំពោះការសន្យានាពេលថ្មីៗនេះ នៃការបញ្ជូនអាវុធធុនធ្ងន់ពី សម្ព័ន្ធមិត្តលោកខាងលិច ទៅកាន់ប្រទេសអ៊ុយក្រែន ដោយលើកឡើងថា លោករំពឹងថានឹងមានបន្ថែមទៀត “នាពេលអនាគតដ៏ខ្លីខាងមុខនេះ” ។ ប្រមុខនៃសម្ព័ន្ធភាពយោធាឆ្លងអាត្លង់ទិក បានធ្វើការអត្ថាធិប្បាយ កាលពីថ្ងៃអាទិត្យមួយថ្ងៃបន្ទាប់ពី រលកនៃការវាយប្រហាររបស់រុស្ស៊ី នៅទូទាំងអ៊ុយក្រែនម្តងទៀត បានកំណត់គោលដៅលើ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ហើយបានបណ្តាលឱ្យ មនុស្សយ៉ាងហោចណាស់...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការវាយប្រហារមីស៊ីលចុងក្រោយបំផុត ប្រឆាំងនឹងអ៊ុយក្រែន កាលពីថ្ងៃសៅរ៍បានវាយប្រហារ “គោលដៅដែលបានកំណត់ទាំងអស់” ។ មុននេះ មន្ត្រីរបស់រដ្ឋាភិបាលទីក្រុងគៀវ បានរាយការណ៍ថា បណ្តាញអគ្គិសនីរបស់ប្រទេសនេះ ត្រូវបានខូចខាតនៅក្នុងតំបន់ ជាច្រើននៅថ្ងៃតែមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាម សេចក្តីថ្លែងការណ៍របស់ ក្រសួងការពារជាតិរុស្ស៊ីចេញកាលពីថ្ងៃអាទិត្យថា “នៅថ្ងៃទី...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសអង់គ្លេស កាលពីថ្ងៃម្សិលមិញនេះ បានចេញធ្វើការច្រានចោលនូវ ព័ត៌មានដែលបានចេញផ្សាយកន្លងមកថា ខ្លួននឹងផ្គត់ផ្គង់ឧទ្ធម្ភាចក្រប្រយុទ្ធប្រភេទ AH-64 Apache ដល់ទៅឲ្យ៤គ្រឿង ទៅឲ្យប្រទេសអ៊ុយក្រែន ប៉ុន្តែបញ្ជាក់ថា អ្វីដែលអង់គ្លេសចង់ជួយអ៊ុយក្រេននោះ គឺជារថក្រោះនិងកាំភ្លើងធំនោះទេ។ នៅក្នុងអត្ថបទដែលត្រូវបច្ចុប្បន្ន ត្រូវបានលប់ចោលទៅវីញ និងត្រូវបានចេញផ្សាយដោយកាសែត The Sunday People និងត្រូវយកទៅចែករំលែកបន្តដោយ The Mirror...
បរទេស ៖ មន្ត្រីក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាច្រើននៅទូទាំងប្រទេស អ៊ុយក្រែន បានរងការវាយប្រហារ កាលពីថ្ងៃសៅរ៍ ។ រដ្ឋមន្ត្រីថាមពល អាល្លឺម៉ង់ លោក Galuschenko បាននិយាយថា ការវាយប្រហារនេះ បាននាំឱ្យមានការដាច់ចរន្ត អគ្គិសនីភ្លាមៗនៅក្នុងតំបន់ជាច្រើន នៃប្រទេសអ៊ុយក្រែនផងដែរ។ យោងតាមសារព័ត៌មាន RT...
បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានប្តេជ្ញាក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កាលពីថ្ងៃសៅរ៍ថា អង់គ្លេសនឹងផ្គត់ផ្គង់ឱ្យទីក្រុងគៀវ នូវរថក្រោះ Challenger 2។ ការបញ្ជាក់នេះនឹងធ្វើឱ្យចក្រភពអង់គ្លេស ក្លាយជាប្រទេសដំបូងគេ ដែលដឹកជញ្ជូនរថក្រោះ ផលិតដោយលោកខាងលិចទៅកាន់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ថា ការផ្ទុះដ៏ខ្លាំងបានកក្រើកនៅរដ្ឋធានី របស់ប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃសៅរ៍ ដោយសារតែការវាយប្រហារ ដោយមីស៊ីល ដែលបាញ់ដោយកងកម្លាំងរុស្ស៊ី ។ អភិបាលក្រុង គៀវ លោក Vitali Klitschko បានលើកឡើងនៅលើបណ្តាញ Telegram ថា ការបំផ្ទុះជាច្រើនបានកើតឡើង នៅក្នុងស្រុក...
បរទេស ៖ ទីភ្នាក់ងារអាតូមិកអន្តរជាតិ ឬហៅកាត់ថា IAEA កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសថា ខ្លួននឹងធ្វើការបង្កើន ចំនួនវត្តមាននៃក្រុមការងារ បន្ថែមទៀត នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីអាចទប់ស្កាត់ និងការពារទុក ជាមុននូវហេតុការណ៍ប្រើប្រាស់ នុយក្លេអ៊ែរដោយប្រការណាមួយ នៅអំឡុងពេលជម្លោះ រវាងអ៊ុយក្រែននិងរុស្សី ។ ប្រធាន IAEA លោក Rafael...
គៀវ៖ លោក Serhiy Nayev មេបញ្ជាការកងកម្លាំងចម្រុះ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កំពុងរឹតបន្តឹងការការពារព្រំដែនរបស់ខ្លួនជាមួយ ប្រទេសបេឡារុស្ស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Nayev ត្រូវបានដកស្រង់សម្តីដោយសេវាសារព័ត៌មាន របស់កងកម្លាំងរួមថា “យើងអនុវត្តការងារ ដែលបានប្រគល់ឱ្យយើងប្រកបដោយវិជ្ជាជីវៈ ហើយបង្កើនសមត្ថភាពការពារ របស់យើងជាលំដាប់”។ ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់ថា...