ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីអ៊ុយក្រែន មកកាន់ប៉ូឡូញ ក្នុងគោលបំណងរឹត ចំណងសម្ព័ន្ធមិត្តលោកខាងលិច

WARSAW ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានទៅដល់ប្រទេសជិតខាងរបស់ខ្លួន គឺប៉ូឡូញ នៅថ្ងៃពុធនេះ ។

ជំនួយការប្រធានាធិបតីប៉ូឡូញបានឲ្យដឹងថា សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការ ទៅកាន់សម្ព័ន្ធមិត្តជិតស្និទ្ធដែល បានធ្វើឱ្យមានការគាំទ្រផ្នែកយោធា និងនយោបាយរបស់លោកខាងលិចសម្រាប់ក្រុង គៀវ ។


នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ ដែលបានយកជនភៀសខ្លួនអ៊ុយក្រែនជាង១លាននាក់ក្នុងរយៈពេល១៣ ខែនៃសង្រ្គាមកន្លងមក បានកើតឡើងនៅគ្រាដែលអ៊ុយក្រែនគ្រោងនឹងធ្វើការវាយលុកនៅប៉ុន្មានសប្តាហ៍ខាងមុខ ឬប៉ុន្មានខែខាងមុខនេះ ដើម្បីដណ្តើមយកដីនៅភាគខាងកើត និងខាងត្បូងពីប្រទេសរុស្ស៊ី មកវិញ ។

លោក Zelenskyy នឹងជួបជាមួយប្រធានាធិបតី Andrzej Duda និងនាយករដ្ឋមន្ត្រី Mateusz Morawiecki នៅក្នុងដំណើរ នេះ ហើយបានថ្លែងទៅកាន់ជនភៀសខ្លួនអ៊ុយក្រែន និងសមាជិកសាធារណៈជនជាតិប៉ូឡូញ ក៏ដូចជាមេដឹកនាំអាជីវកម្ម ដែលអាចចូលរួមក្នុងការកសាងអ៊ុយក្រែនឡើងវិញ ។

ជំនួយការប្រធានាធិបតី Marcin Przydacz បានប្រាប់ដល់ទូរទស្សន៍ឯកជន TVN24 នៅថ្ងៃពុធនេះថា “ខ្ញុំអាចនិយាយ បានថា លោកប្រធានាធិបតី Zelenskyy បានឆ្លងកាត់ព្រំដែនប៉ូឡូញ” ។

នៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍កាលពីថ្ងៃអង្គារ លោក Przydacz បានលើកឡើងថា នៅក្នុងដំណើរទស្សនកិច្ចនេះ គួរតែត្រូវបានបង្ហាញអំពីសញ្ញានៃការជឿទុកចិត្ត និងអរគុណដល់ប៉ូឡូញ និងពលរដ្ឋប៉ូឡូញ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top