គៀវ៖ ធនាគារជាតិរបស់អ៊ុយក្រែន (NBU) កាលពីថ្ងៃព្រហស្បតិ៍ បានបន្ទាបការព្យាករណ៍ កំណើនផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ឆ្នាំ២០២៣ ពី ៤ភាគរយទៅ ០,៣ភាគរយ ដោយលើកឡើង ពីហានិភ័យសុវត្ថិភាព ។ NBU បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការថយចុះនៃការព្យាករណ៍ បើប្រៀបធៀបទៅនឹងការ ប៉ាន់ប្រមាណខែតុលា គឺបណ្តាលមកពីផលវិបាក នៃភេរវកម្មថាមពល និងការពិនិត្យឡើងវិញ...
បរទេស៖ ប្រទេសបែលហ្ស៊ិក បានអនុញ្ញាតឱ្យផ្តល់ជំនួយយោធាថ្មី សម្រាប់អ៊ុយក្រែនដែលមានតម្លៃ ៩២ លានអឺរ៉ូ (១០០ លានដុល្លារ) ដែលជាការផ្ទេរអាវុធដ៏ធំបំផុត របស់ប្រទេសនេះចាប់តាំងពីជម្លោះ ជាមួយរុស្ស៊ីបានចាប់ផ្តើមកាលពីឆ្នាំមុន។ សព្វាវុធនឹងរួមមានគ្រាប់រំសេវ ប្រឆាំងយន្តហោះ រថពាសដែក និងគ្រាប់បែកដៃប្រឆាំងរថក្រោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សមាជិករបស់អង្គការណាតូ...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសក្នុងការអនុម័ត កញ្ចប់ថវិកាជំនួយជាយោធា ដែលទំហំធំបំផុតរបស់ខ្លួនមួយ ទៅឲ្យប្រទេសអ៊ុយក្រែន ឬប្រមាណជា ៩២លានអឺរ៉ូ។ កញ្ចប់ថវិកាជំនួយទាំងនោះ ត្រូវបានគេមើលឃើញថា មានរួមទាំងមីសីលប្រឆាំងយន្តហោះចម្បាំង អាវុធប្រឆាំងរថក្រោះកាំភ្លើងយន្ត គ្រាប់បែក និងអាវុធយុទ្ធភណ្ឌជាច្រើនទៀត ហើយភាគច្រើនគឺត្រូវបានផ្តល់ចេញ ពីឃ្លាំងអាវុធស្រាប់របស់ខ្លួន និងមួយចំនួនទៀតនឹង ត្រូវបញ្ជូនទៅតាមក្រោយ។ រដ្ឋមន្ត្រីក្រសួងការពារជាតិប៊ែលហ្ស៊ិកលោក Ludivine Dedonder...
បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍ថា វាមិនច្បាស់ទេថានៅពេលណា ដែលអ៊ុយក្រែននឹងទទួលបានរថក្រោះ Abrams ពីទីក្រុងវ៉ាស៊ីនតោន ដែលជារោងចក្រតែមួយគត់ នៅអាមេរិកដែលផលិតរថពាសដែក ក៏មានការបញ្ជាទិញពីសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិកផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា រោងចក្រនៅក្នុងទីក្រុង Lima រដ្ឋ Ohio...
បរទេស៖ ប្រជាជនអ៊ីតាលី រាប់ម៉ឺននាក់ បានចុះហត្ថលេខា លើញត្តិមួយប្រឆាំងនឹង សុន្ទរកថា ដែលបានគ្រោងទុករបស់ប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky នៅឯការប្រលងចម្រៀងតាមបែប Eurovision ។ ឧបនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Salvini បានប្រាប់អ្នកសារព័ត៌មានថា ព្រឹត្តិការណ៍នេះ “គួរតែនៅតែជាពិធីបុណ្យ នៃបទចម្រៀងអ៊ីតាលី...
បរទេស៖The RTចេញផ្សាយនៅថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើបញ្ហាយឺតយ៉ាវនៃការដឹកជញ្ជូនរថក្រោះរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនមកកាន់ប្រទេសអ៊ុយក្រែន។ថ្លែងនៅក្នុងបទសំភាសមួយជាមួយនឹងក្រុមអ្នកកាសែត The Sky News កាលពីថ្ងៃម្សិលមិញនោះដែរថាមេដឹកនាំអ៊ុយក្រែនរូបនេះក៏បានព្រមានដែរថារដ្ឋាភិបាលក្រុងគៀវនឹងមិនមានភាពសប្បាយចិត្តនិងពេញចិត្តឡើយប្រសិនបើរថក្រោះដែលខ្លួនទទួលបានមានចំនួនតិចតួចពីបណ្តាប្រទេសលោកខាងលិច។ សេចក្តីថ្លែងការណ៍របស់លោក Zelensky បានធ្វើឡើងបន្ទាប់ពីអាមេរិកបានប្រកាសសន្យាក្នុងការផ្គត់ផ្គង់រថក្រោះប្រភេទ M1 Abram ចំនួនដល់ទៅ៣១គ្រឿងឲ្យប្រទេសអ៊ុយក្រែនប៉ុន្តែបញ្ជាក់ថាការដឹកជញ្ជូននឹងអាចប្រើប្រាស់ពេលវេលាច្រើនដល់ទៅរាប់សិបខែ។ សេតវិមានធ្លាប់បានពន្យល់ហើយដែរថាការដឹកជញ្ជូនដែលត្រូវកាលពេលវេលាគឺដោយសារតែរថក្រោះទាំងនោះត្រូវការតម្លើងថ្មីនៅអ៊ុយក្រែនជាជាងការបញ្ជូនរថក្រោះទាំងមូលចេញពីស្តុករបស់អាមេរិកតែម្តង៕ប្រែសម្រួល៖ស៊ុនលី
អូតាវ៉ា៖ CTV News បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិ កាណាដាលោក Anita Anand បានប្រកាសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ប្រទេសកាណាដា នឹងបញ្ជូនរថក្រោះប្រយុទ្ធចំនួន ៤គ្រឿងទៅកាន់អ៊ុយក្រែន។ របាយការណ៍បានឲ្យដឹងថា ក្រៅពីរថក្រោះ Leopard 2 ដំបូងចំនួន ៤គ្រឿង កាណាដា កំពុងពិចារណាបញ្ជូនរថក្រោះបន្ថែមទៀត នៅពេលក្រោយ នេះបើយោងតាមការចុះផ្សាយ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា លោកមិនអាចយល់ពី អ្នកដែលកំពុងតែអបអរលើការ សម្រេចចិត្តរបស់ទីក្រុងប៊ែរឡាំង ក្នុងការបញ្ជូនរថក្រោះ Leopard 2 ទំនើបទៅកាន់ទីក្រុងគៀវនោះទេ។ លោកបានប្រាប់អ្នកកាសែត កាលពីថ្ងៃព្រហស្បតិ៍ថា គ្មានអ្វីរីករាយចំពោះ “សង្រ្គាម” នោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ថា ប្រទេសរុស្ស៊ី បានបញ្ជូនជនជាតិអ៊ុយក្រែន ក្នុងគោលបំណងបិទបាំង ជាមួយនឹងរបាំងមីស៊ីល ដែលបណ្តាលស្លាប់មនុស្ស តិចបំផុត១នាក់ បន្ទាប់ពីទីក្រុង គៀវ ធានាបាននូវការសន្យារបស់ប្រទេសលោកខាងលិច នូវរថពាសដែកនៅឯសមរភូមិ ដែលទំនើបរាប់សិបគ្រឿង ដើម្បីព្យាយាមបណ្តេញ ការឈ្លានពានរបស់រុស្ស៊ី ។...
បរទេស៖ ក្រសួងការពារជាតិអាមេរិក ត្រូវបានគេរាយការណ៍ថា គ្រោងនឹងបង្កើន “កិច្ចខិតខំប្រឹងប្រែងទំនើបកម្មដ៏ខ្លាំងក្លាបំផុត” របស់ខ្លួនក្នុងរយៈពេលជិត ៤០ឆ្នាំ។ នេះបើយោងតាមរបាយការណ៍ របស់កងទ័ពដែលមើលឃើញ ដោយកាសែត New York Times ខណៈដែលមន្ទីរបញ្ចកោណ មានគោលបំណងជំរុញ ការផលិតអាវុធសម្រាប់ប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា...