បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតួគីលោក Recep Tayyip Erdogan និងសមភាគីលោក Vladimir Zelensky កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ អំពីការវិវត្តិចុងក្រោយ នៃបញ្ហានៅអ៊ុយក្រែនជាមួយគ្នា។ មេដឹកនាំទាំងពីរក៏បានពិភាក្សា អំពីបញ្ហាច្រករបៀងសម្រាប់នាំ ធញ្ញ្ញជាតិព្រមទាំងច្រករបៀង តាមរយៈប្រទេសតួគីសម្រាប់កិច្ចការងារ មនុស្សធម៍ផងនិងក៏ដូចជាការផ្តល់ជំនួយជា ថាមពលសម្រាប់ប្រទេសអ៊ុយក្រែនផង នៅក្នុងអំឡុងពេលនៃការបាត់បង់ថាមពលអគ្គិសនីមួយចំនួនធំ ក្រោយការវាយប្រហារដោយ...
បរទេស៖យោងតាមការបញ្ជាក់ដោយ អ្នកនាំពាក្យរបស់រដ្ឋាភិបាលទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បិត៍ម្សិលមិញនេះ បាន ឲ្យដឹងថាបារាំង នឹងធ្វើការផ្គត់ផ្កត់អាវុធ ជារថក្រោះធុនស្រាលផលិតក្នុងស្រុក AMX-10 ជាច្រើនគ្រឿង ទៅឲ្យបរទេស អ៊ុយក្រែន ក្រោយការពិភាក្សា ចុងក្រោយ។ ដំណឹងនៃការផ្គត់ផ្គង់អាវុធថ្មីនេះ ត្រូវបានធ្វើឡើងតាមសំណើរ របស់ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelenksy និងនៅក្រោយពេលដែលលោកបានជួប ពិភាក្សានិងលំអិតអំពីកិច្ចការងារនេះជាមួយ នឹងប្រធានាធិបតីបារាំង Emmanuel...
បរទេស៖កាសែតវ៉ាស៊ិនតោនប៉ុស្តិកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានចេញផ្សាយថាសហរដ្ឋអាមេរិក នឹងមិនធ្វើការ បញ្ជុននិងផ្គត់ផ្គង់រថក្រោះធុនធ្ងន់និងទំនើបបំផុតរបស់ខ្លួន M1 Abram ទៅឲ្យ រទេសអ៊ុយក្រែនឡើយទោះ បីជារដ្ឋាភិបាលក្រុងគៀវជារឿយៗតែងតែបានស្នើសុំក្តី។ មិនត្រឹមតែអាមេរិកនោះទេសូម្បីតែបណ្តាប្រទេសក្នុងសមាជិក ណាតូផ្សេងទៀតក៏មិនហ៊ានក្នុងការផ្តល់អាវុធទំនើប បំផុតមួយនេះទៅឲ្យអ៊ុយក្រែនដែរគិតចាប់តាំងតែ ពីពេលដែលមានជម្លោះកើតឡើងរវាងអ៊ុយក្រែននិងរុស្សី។ ថ្លែងដោយមិនបានបញ្ចេញអត្តសញ្ញាណទៅកាន់ក្រុមអ្នកយកការណ៍ របស់វ៉ាស៊ិនតោនមន្ត្រីអាមេរិកបានបញ្ជាក់ថា រថក្រោះ M1 Abram គឺជារថក្រោះដែលប្រើប្រាស់ ថាមពលប្រេងសាំងច្រើនបំផុតនិងមានលក្ខខណ្ឌមួយចំនួនទៀត ដែលជឿជាក់ថាមិនអាចជារឿង ល្អសម្រាប់អ៊ុយក្រែនក្នុងការប្រើប្រាស់ឡើយ។...
គៀវ៖ យោងតាមការប៉ាន់ស្មានរបស់យោធាអ៊ុយក្រែនបានឲ្យដឹងថា ទាហានរុស្ស៊ីប្រហែល ៨០០នាក់ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នានៅប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈដែលសម្ព័ន្ធមិត្តរបស់ខ្លួនបានសន្យាថា នឹងបំពាក់រថពាសដែកបន្ថែមទៀត ប៉ុន្តែមិនមែនរថក្រោះ ដែលខ្លួនចង់បាននោះទេ។ យោធាអ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីភាគច្រើនបានស្លាប់ក្នុងការប្រយុទ្ធគ្នានៅក្នុងតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ ប្រភពបានឲ្យដឹងថាទីក្រុងម៉ូស្គូ ក៏បានបាត់បង់យន្តហោះមួយគ្រឿង ឧទ្ធម្ភាគចក្រ និងរថក្រោះបីគ្រឿងផងដែរ។ ភាគីអ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានផ្តោតលើការវាយលុកនៅក្នុងផ្នែក...
គៀវ៖ សម្ព័ន្ធមិត្តលោកខាងលិច របស់អ៊ុយក្រែនជាលើកដំបូង បានផ្លាស់ប្តូរឆ្ពោះទៅរកការផ្គត់ផ្គង់ រថពាសដែកដល់កងទ័ពអ៊ុយក្រែន ប៉ុន្តែមិនមែនជារថក្រោះធុនធ្ងន់ ដែលទីក្រុងគៀវ បានស្នើសុំឱ្យជួយប្រយុទ្ធ ជាមួយកងកម្លាំងរុស្ស៊ីនោះទេ។ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី កាលពីថ្ងៃពុធថា រដ្ឋាភិបាលរបស់លោកនឹងបញ្ជូន រថពាសដែកធុនស្រាល AMX-10 RC ដែលផលិតដោយបារាំង ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង...
បរទេស៖រដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ុយក្រែន លោក Dmitry Kuleba កាលពីថ្ងៃពុធម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា អ៊ុយក្រែន នឹងអាចប្រើប្រាស់ នូវប្រព័ន្ធការពារយន្តហោះចម្បាំង ផលិតនៅអាមេរិក Patroit បានក្នុងពេលឆាប់ៗខាងមុខនេះហើយ។ លោកបានបន្តថាក្នុងពេលដែលការរៀបចំ កំពុងធ្វើឡើងរួចរាល់ដើម្បីអាចដឹកជញ្ជូន ហើយការដាក់ពង្រាយ Patroit ក៏នឹងអាចធ្វើឡើងឆាប់បំផុត តាមដែលអាចធ្វើទៅបានដែរ ទោះបីជាលោកមិនបានផ្តល់ពេលវេលាលំអិតក្តី។ គួរឲ្យដឹងដែរថាសហរដ្ឋអាមេរិក បានសន្យាប្រកាសផ្តល់ប្រព័ន្ធការពារ...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត The New York Times កាលពីថ្ងៃម្សិលមិញ បានទទួលស្គាល់ថាការពិត ដែលយន្តហោះដ្រូនរបស់រុស្សី Kamikaze គឺជាអាវុធដែលមានតម្លៃធូរថ្លៃខ្លាំង ជាងមីស៊ីលដែលអ៊ុយក្រែន បានប្រើប្រាស់ដើម្បីប្រឆាំងនឹងដ្រូនទាំងនោះ។ កាសែតដដែលក៏បានសរសេរទៀតដែរថា នេះគឺជាមូលហេតុមួយដែលបានបង្កបញ្ហាលំបាក ទៅដល់បណ្តាប្រទេសដែលជាអ្នកគាំទ្រអាវុធឲ្យអ៊ុយក្រែន ជាពិសេសគឺបណ្តាលោកខាងលិច។ នៅក្នុងអត្ថបទដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃពុធម្សិលមិញមិនបានមានចំងល់អ្វីច្រើន ចំពោះការអះអាងដោយរដ្ឋាភិបាលក្រុងគៀវដែរថា ពួកគេបានបាញ់ទំលាក់ដ្រូនរបស់រុស្សី ស្ទើរតែទាំងអស់...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmygal បាននិយាយកាលពីថ្ងៃអង្គារថា “ថវិកាជាង ៧០០ ពាន់លានដុល្លារ” នឹងត្រូវការចាំបាច់ដើម្បីជួសជុល ការខូចខាតដោយសារជម្លោះ ដែលកើនឡើងទ្វេដងនៃការប៉ាន់ ប្រមាណដែលផ្តល់ឱ្យដោយ ទីក្រុងគីវក្នុងខែមិថុនា។ ចំណែកលោកប្រធានាធិបតី Vladimir Zelensky បានដាក់តួលេខនេះថាមានចំនួន ១ ពាន់ពាន់លានដុល្លារនៅចុងខែធ្នូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤...
បរទេស ៖ ក្រសួងការពារជាតិ របស់ទីក្រុងមូស្គូ បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរុស្ស៊ីបានបំផ្លាញ មីស៊ីលប្រភេទ HIMARS ដែលផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិក ជាច្រើនគ្រឿង និងបានសម្លាប់កងទ័ព អ៊ុយក្រែន និងអ្នកចម្បាំងបរទេស រាប់សិបនាក់ នៅក្នុងការវាយប្រហារ ដោយមីស៊ីលជាបន្តបន្ទាប់របស់ខ្លួន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមករា...
គៀវ ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal កាលពីថ្ងៃអង្គារបានគូសបញ្ជាក់ អំពីអាទិភាពចំនួន ១០ចំណុច របស់រដ្ឋាភិបាល សម្រាប់ឆ្នាំ២០២៣ រួមទាំងការគាំទ្រ សម្រាប់កងទ័ព និងវិស័យសន្តិសុខ និងការពារជាតិ ទាំងមូល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ លោក Shmyhal...