ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន នឹងទទួលបានជំនួយ ហិរញ្ញវត្ថុថ្មីពីអឺរ៉ុប ជាង៣ពាន់លានដុល្លារទៀត ក្នុងសប្តាហ៍នេះ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន នឹងត្រៀមខ្លួនដើម្បិទទួលយកកញ្ចប់ជំនួយ ហិរញ្ញវត្ថុថ្មី ដែលមានទំហំដល់ ទៅ៣ពាន់លានអឺរ៉ូឬត្រូវជា៣,២៥ពាន់លានដុល្លារផ្សងទៀត ពីសហភាពអឺរ៉ុបក្នុងសប្តាហ៍នេះ។

កញ្ចប់ជំនួយដែលជាផ្នែក នៃការសន្យារបស់អឺរ៉ុប នាពេលកន្លងមកនិង ក៏ជាផ្នែកនៃកញ្ចប់ជំនួយ ដែលត្រូវបានចុះហត្ថលេខាទទួលយក និងផ្តល់ឲ្យរវាងអ៊ុយក្រែននិងអឺរ៉ុប ក្នុងទឹកប្រាក់សរុប ប្រមាណជា១៨ពាន់លានអឺរ៉ុប ឬត្រូវជា១៩,៥ពាន់លានដុល្លារកាលពី
លើកមុនផងដែរ ។

ជំនួយហិរញ្ញវត្ថុ ដែលត្រូវបានគេជឿជាក់ថា នឹងអនុញ្ញាតិឲ្យអ៊ុយក្រែន យកទៅប្រើប្រាស់ ក្នុងការថែរក្សា ស្ថេរភាពម៉ាក្រូ សេដ្ឋកិច្ចនិងចំណាយទៅលើខ្ទង់ ចំណាយសំខាន់ៗផ្សេងទៀតក្នុងឆ្នាំនេះ ខណៈដែលកាលពីឆ្នាំ២០២២ កន្លងមកនេះ អ៊ុយក្រែន បានទទួលកញ្ចប់ ជំនួយដល់ទៅ៣២,១ពាន់លានដុល្លារ រួចមកហើយពីប្លុកអឺរ៉ុប ៕

ប្រែសម្រួល៖ស៊ុនលី

To Top