បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កាលពីថ្ងៃម្សិលមិញនេះ បានទទួលរងនូវការវាយប្រហារ ដោយមីស៊ីលជាច្រើនគ្រាប់ ពីសំណាក់ ប្រទេសរុស្សី ជាបន្តបន្ទាប់ទាំងមីស៊ីលបាញ់ ចេញពីយន្តហោះនិង មីស៊ីលបាញ់ចេញពីនាវាផង។ ការវាយប្រហារដោយមីស៊ីល បានធ្វើឡើងតាំងតែពីព្រឹកថ្ងៃព្រហស្បតិ៍ រហូតដល់យប់និងបូករួមទាំងការ វាយប្រហារដោយដ្រូន ពិឃាត Kamikaze ផងដែរនេះបើយោង តាមការបញ្ជាក់បន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍...
បរទេស ៖ យោងតាមការបញ្ជាក់ ដោយក្រសួង ការពារជាតិ របស់ប្រទេសរុស្សី បេឡារូស បានឲ្យដឹងថា កងកម្លាំងនៃប្រទេសបេឡារូស បានជោគជ័យ ក្នុងការបាញ់រារាំង មីស៊ីល S-300ជាច្រើនគ្រាប់របស់ អ៊ុយក្រែន ។ ក្រសួងការពារជាតិដដែល ក៏បានបន្តទៀតថា បំណែក នៃមីស៊ីល បានធ្លាក់ចុះទៅលើដីធ្វើកសិកម្ម ក្បែរទៅនឹងតំបន់ Gorbakha...
បរទេស៖ សេវាសន្តិសុខរបស់ប្រទេសអ៊ុយក្រែន SBU បានចាប់ខ្លួន លោក Alexander Mamai កាលពីថ្ងៃ ព្រហស្បតិ៍ ដោយនិយាយថា អភិបាលក្រុង Poltava បានបង្ហាញព័ត៌មានអំពីការដាក់ពង្រាយយោធា។ អ្នកនយោបាយបក្ស ប្រឆាំងឥឡូវនេះ គឺប្រឈមមុខនឹងការជាប់ពន្ធនាគារដល់ទៅ ១២ ឆ្នាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ...
បរទេស៖ ទីភ្នាក់ងារសន្តិសុខសហព័ន្ធ របស់ប្រទេសរុស្សីហៅកាត់ថា FSB កាលពីថ្ងៃពុធម្សិលមិញ បានប្រកាសថា បានឈានទៅដល់ការបំផ្លាញផែនការ វាយប្រហារដោយភេវរកម្មរបស់អ៊ុយក្រែន ស្ថិតនៅភាគខាងត្បូង នៃប្រទេសតាមរយៈការ បាញ់សម្លាប់មនុស្ស២នាក់។ ប្រភពដដែលបានបញ្ជាក់ទៀត ជនជាតិរុស្សី ២នាក់ដែលជាក្រុមរស់នៅក្រៅច្បាប់ របស់ប្រទេសរុស្សីត្រូវបានភ្នាក់ងារ FSB បាញ់សម្លាប់ក្នុងគ្រាដែលពួកគេ កំពុងរៀបចំធ្វើដំណើរទៅកាន់ ប្រទេសអ៊ុយក្រែនដើម្បីត្រៀមផែនការ ធ្វើភេវរកម្មប្រឆាំងនឹងប្រទេសុស្សី។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ FSB...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន របស់ប្រធានាធិបតីបាននិយាយថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានសម្តែងក្តីសង្ឃឹមរបស់គាត់ សម្រាប់ការអនុវត្តយ៉ាងឆាប់រហ័ស នៃកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក ដែលសម្រេចបានក្នុងអំឡុងពេល ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នាពេលថ្មីៗនេះ។ លោក ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងសុន្ទរកថាវីដេអូប្រចាំថ្ងៃ របស់លោកថា “យើងនឹងមិនខ្ជះខ្ជាយពេលវេលានោះទេ។ យើងនឹងអនុវត្តយ៉ាងឆាប់រហ័ស នូវអ្វីគ្រប់យ៉ាង ដែលបានព្រមព្រៀងគ្នា...
បរទេស៖ លោក Dan Rice ទីប្រឹក្សាអាមេរិកផ្នែកយោធាអ៊ុយក្រែន បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ផ្តល់សិទ្ធិក្នុងការចែកចាយគ្រាប់បែកចង្កោម ទៅឱ្យទីក្រុងគៀវដើម្បីបង្កើន “សមត្ថភាពវាយប្រហារ” និង “ឈ្នះសង្គ្រាម” ប្រឆាំងនឹងរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងពេលបទសម្ភាសន៍ ជាមួយទូរទស្សន៍ CNN កាលពីសប្តាហ៍មុន...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ថា ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ កាលពីថ្ងៃចន្ទថា លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន បានលើកឡើងថា ក្រុងគៀវកំពុងពឹងផ្អែកលើការរៀបចំ កិច្ចប្រជុំកំពូលមួយ ដើម្បីពិភាក្សាអំពីផែនការ សន្តិភាពសម្រាប់អ៊ុយក្រែន នៅចុងខែកុម្ភៈ ។...
គៀវ៖ មន្រ្តីអ៊ុយក្រែន បានឲ្យដឹងថា រុស្ស៊ីបានបាត់បង់ទាហានរាប់រយនាក់ និងរថក្រោះយ៉ាងតិច ៥គ្រឿង ក្នុងឱកាសបុណ្យណូអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ អគ្គសេនាធិការនៃ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ទាហានរុស្ស៊ីសរុបចំនួន ១០២,៦០០នាក់ បានស្លាប់ចាប់តាំងពីរុស្ស៊ីបានបើកការ ឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ។ យោងតាមរបាយការណ៍បានឱ្យដឹងថា ទាហានប្រហែល ៥៥០នាក់ បានស្លាប់នៅចន្លោះថ្ងៃបុណ្យណូអែល និងថ្ងៃប្រដាល់។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃ ប្រទេសអ៊ុយក្រែនលោក Dmytro Kuleba បានបញ្ជាក់អំពីបំណងរបស់ រដ្ឋាភិបាលទីក្រុងគៀវដើម្បីចូលរួម កិច្ចប្រជុំពិភាក្សាមួយដើម្បី សន្តិភាពមួយដែលអាចនឹងរៀបចំឡើងនៅក្នុងខែកុម្ភៈឆ្នាំក្រោយនេះ។ លោក Kuleba បានថ្លែងដែរថា៖ អង្គការសហប្រជាជាតិ អាចជាទីកន្លែងនិងអ្នកសម្របសម្រួល សម្រាប់កិច្ចប្រជុំដ៏សំខាន់នេះហើយសង្ឃឹមថា លោកអគ្គលេខាធិកាអង្គការសហប្រជាជាតិ Antonio Guterres នឹងក្លាយជាបុគ្គលដ៏សំខាន់ដូចគ្នាក្នុងការ រៀបចំដំណើរការចរចានេះ...
តូក្យូ៖ ប្រទេសជប៉ុន បានផ្លាស់ប្តូរយ៉ាងសំខាន់ នៅក្នុងគោលនយោបាយ ថាមពលនុយក្លេអ៊ែររបស់ខ្លួន ចំពេលមានការព្រួយបារម្ភអំពី ការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព ដោយសារតែការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនបានបណ្តាលឱ្យមាន ការរំខានដល់ទីផ្សារទំនិញ និងតម្លៃថាមពលកើនឡើង។ ជាមួយនឹងគ្រោះមហន្តរាយនុយក្លេអ៊ែរ ឆ្នាំ២០១១ នៅភាគឦសានប្រទេសជប៉ុន បានជំរុញឱ្យរដ្ឋាភិបាល កាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើថាមពលនុយក្លេអ៊ែរ សមាជិកសភា និងមន្ត្រីបានជ្រើសរើស មិនសាងសង់រ៉េអាក់ទ័រថ្មី ក្រោមការបារម្ភពីសុវត្ថិភាព ក្នុងចំណោមសាធារណជន...