គៀវ៖ កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលចំនួន ៦៥ គ្រាប់ទៀតទៅលើអគារលំនៅដ្ឋាន និងស្ថានីយ៍ថាមពល ទូទាំងប្រទេសអ៊ុយក្រែន នេះបើយោងតាមព័ត៌មាន បឋមពីមន្ត្រីអ៊ុយក្រែន ។ លោក Kyrylo Tymoshenko អនុប្រធានការិយាល័យ ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់អំពីផលប៉ះពាល់លើ “ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងតំបន់ជាច្រើន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ ក្រុមហ៊ុន Energoatom...
បរទេស៖ រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន គឺលោក Dmitry Kuleba បាននិយាយកាលពីថ្ងៃអង្គារថា សហភាពអឺរ៉ុបត្រូវតែដកចេញ នូវមន្ទិលសង្ស័យទាំងអស់ អំពីទណ្ឌកម្មថ្មី ប្រឆាំងនឹងរុស្ស៊ី និងត្រូវបង្កើនឱ្យបានទ្វេដង លើទីក្រុងម៉ូស្គូ ជាមួយនឹងការរឹតបន្តឹងថ្មី ដែលនឹងទប់ស្កាត់ ឧស្សាហកម្មមីស៊ីល របស់ប្រទេសនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២...
បរទេស៖ យោធាអ៊ុយក្រែនបានកំណត់ គោលដៅលើតំបន់លំនៅដ្ឋាន នៃទីក្រុង Donetsk ជាមួយការបាញ់នឹងកាំភ្លើងធំ យ៉ាងខ្លាំងក្លាកាលពីល្ងាចថ្ងៃពុធ ដោយគ្រាប់ផ្លោងត្រូវបានគេរាយការណ៍ថា បានវាយប្រហារសង្កាត់ ជាច្រើននៃទីក្រុង។ យោងតាមក្រុមអ្នកសង្កេតការណ៍ ក្នុងតំបន់បានឱ្យដឹងថា យ៉ាងហោចណាស់គ្រាប់ផ្លោង ១៥៥ មីលីម៉ែត្រចំនួន ១០គ្រាប់ ត្រូវបានបាញ់ចេញពីជាយក្រុង ដែលគ្រប់គ្រងដោយអ៊ុយក្រែន នៅម៉ោងប្រហែល ១១ និង៣០នាទី យប់។...
បរទេស៖ ក្នុងការចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី៩ នៅកម្ពុជា ប្រមុខការពារជាតិចិនកាលពីថ្ងៃពុធ បានអំពាវនាវឱ្យមានសាមគ្គីភាព និងយុត្តិធម៌ពិភពលោកជំនួសឱ្យអនុត្តរភាព និងការបែងចែក ហើយបានអំពាវនាវឱ្យប្រទេស អនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល និងធ្វើការរួមគ្នាដើម្បីក សាងរបាំងរឹងមាំសម្រាប់ សន្តិសុខសកល។ រដ្ឋមន្រ្តីការពារជាតិចិនក៏បានសង្កត់ធ្ងន់ថា ការរីកចម្រើន និងភាពរឹងមាំរបស់យោធាចិន នឹងតែងតែគាំទ្រសន្តិភាពពិភពលោក ប៉ុន្តែយោធាចិនមានទំនុកចិត្ត និងសមត្ថភាពដើម្បីកម្ចាត់ អ្នកឈ្លានពានណាមួយ ដោយបញ្ជាក់សារជាថ្មីអំពីគោលការណ៍...
បរទេស៖ យោងតាមការប្រកាសដោយ ក្រុមហ៊ុនអ្នកនាំចេញប្រេងរបស់រុស្សី Transneft កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែនបានធ្វើការផ្អាក ប្រតិបត្តិការនាំចេញប្រេងតាមរយៈបំពង់បង្ហូរ Druzhba សាជាថ្មីម្តងទៀតក្នុងរយៈពេលមិនបានកំណត់មួយ។ ទឹកប្រឹក្សានៃប្រធានក្រុមហ៊ុន Transneft បានថ្លែងថា៖កំណត់បង្ហូរប្រេង នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានបិទដំណើរការចន្លោះពីតំបន់ Brod ទៅដល់តំបន់ Carpathians ប៉ុន្តែទោះបីជាយ៉ាងណាក្តីនៅត្រង់ កំណាត់បង្ហូរប្រេងនៅបេឡារូស កំពុងបន្តដំណើរការជាធម្មតាទេ។ រំលឹកដែរថា...
បរទេស៖ ចក្រភពអង់គ្លេស នឹងបញ្ជូនឧទ្ធម្ភាគចក្រ ទៅកាន់អ៊ុយក្រែន ដែលនឹងក្លាយជាយន្តហោះដំបូងគេ ដែលផ្តល់ដល់ទីក្រុងគៀវ ដោយទីក្រុងឡុងដ៍ ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះជាមួយរុស្ស៊ី។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិ Ben Wallace បានប្រកាសកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាម BBC និង...
គៀវ៖ មន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា ទីក្រុងមូស្គូកំពុងរៀបចំ “ការប្រមូលផ្តុំដោយសម្ងាត់” ដើម្បីបញ្ចូលពលរដ្ឋរុស្ស៊ីបន្ថែមទៀត ចូលទៅក្នុងសង្រ្គាម ប៉ុន្តែវិមានក្រឹមឡាំងកំពុងបន្តបដិសេធថា យោធាកំពុងជ្រើសរើសទាហានបន្ថែមទៀត នៅពេលនេះ។ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធ នៃប្រទេសអ៊ុយក្រែន បានឲ្យដឹងថា “វិធានការនៃការចល័តដោយសម្ងាត់ ទៅកាន់ជួរនៃកងកម្លាំងកាន់កាប់របស់រុស្ស៊ី កំពុងដំណើរការ” នៅលើឧបទ្វីបគ្រីមៀ ដែលកាន់កាប់ដោយរុស្ស៊ី។ មន្ត្រីយោធាបានកត់សម្គាល់ កិច្ចប្រជុំជាក់លាក់មួយថា ការអះអាងធ្វើឡើងនៅទីក្រុង Simferopol ដែលជាទីក្រុងធំទីពីរ...
គៀវ ៖ នៅពេលដែលរុស្ស៊ី បន្តកំណត់គោលដៅលើហេដ្ឋា រចនាសម្ព័ន្ធសំខាន់ៗ របស់អ៊ុយក្រែន ក្រុមហ៊ុនផ្តល់ថាមពល កំពុងរៀបចំអតិថិជន ដើម្បីរំពឹងថា ការដាច់ចរន្តអគ្គិសនី នឹងមានរយៈ ពេលរហូតដល់ខែមីនា ។ នៅក្នុងការបង្ហោះ Facebook កាលពីថ្ងៃចន្ទ លោក Sergey Kovalenko នាយកប្រតិបត្តិនៃក្រុមហ៊ុនផ្តល់ ថាមពលអ៊ុយក្រែន YASNO បានសរសេរថា ក្រុមហ៊ុនកំពុងរំពឹងថា...
គៀវ ៖ ផ្នែកខ្លះនៃអ៊ុយក្រែន កំពុងបញ្ជូនអ្នកស្រុកទៅឆ្ងាយ ឬអាចនិយាយបានថា ប្រាប់ពលរដ្ឋឲ្យចាក ចេញពីប្រទេស ដើម្បីធានាថា ការផ្គត់ផ្គង់ ថាមពលមិនដួលរលំក្នុងរដូវរងារ ហើយប្រជាជន ត្រូវបានការពារពីការលំបាក ។ អាជ្ញាធរក្នុងខេត្ត ដែលត្រូវបានយកមកវិញថ្មីៗនេះ បានចាប់ផ្តើមជម្លៀសជនស៊ីវិលនៅថ្ងៃចន្ទ ដោយទទួលស្គាល់ថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធគឺធ្ងន់ធ្ងរពេកសម្រាប់បម្រើប្រជាជនក្នុងតំបន់ ។ ការផ្លាស់ប្តូរនេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីក្រុមហ៊ុនថាមពលដ៏ធំបំផុតមួយ របស់ប្រទេសនេះបាននិយាយថា...
ម៉ូស្គូ៖ សមាជិកព្រឹទ្ធសភារុស្ស៊ីជាន់ខ្ពស់ មួយរូបបាននិយាយ នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា ការធ្វើឱ្យមានប្រក្រតីភាពនៃ ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវអាច “កើតឡើងបានតែបន្ទាប់ពី ការផ្លាស់ប្តូរការដឹកនាំរបស់អ៊ុយក្រែន” ។ ព្រឹទ្ធសមាជិករុស្ស៊ីលោក Konstantin Kosachev បានប្រាប់កាសែតរុស្ស៊ី Argumenty i Fakty ថាលោកមិនរំពឹងអ្វីល្អពី របបទីក្រុងគៀវបច្ចុប្បន្ននោះទេ” នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS...