ព័ត៌មានអន្តរជាតិ

Politico៖ មន្ទីរប៉ង់តាហ្គោន ឈានមកដល់ពេលកាត់បន្ថយ ថវិកាសម្រាប់ផ្គត់ផ្គង់អ៊ុយក្រែន

បរទេស៖ យោងតាមប្រភពពីខាងក្នុង ក្រសួងការពារជាតិរបស់ ប្រទេសអាមេរិកបានរាយការណ៍ ជូនឲ្យក្រុមការងាររបស់ The Politico កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា មន្ទីរប៉ង់តាហ្គោនកំពុងរៀបចំ កាត់បន្ថយប្រាក់ចំណាយយ៉ាងច្រើន សន្ធឹកមួយពីកញ្ចប់ថវិកាដែល ត្រូវផ្តល់ជំនួយទៅឲ្យយោធា របស់ប្រទេសអ៊ុយក្រែន ។

សភាជាតិអាមេរិកមានពេលវេលា សម្រាប់ការសម្រេចចិត្តចុងក្រោយ នៅត្រឹមថ្ងៃទី១៦ ខែធ្នូប៉ុណ្ណោះ ដើម្បីអាចអនុម័តកញ្ចប់ថវិកា ពេញមួយឆ្នាំបានខណៈដែល ខាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណៈកំពុងបន្ត ធ្វើការពិភាក្សាវែកញែកគ្នានៅឡើយ។

កិច្ចពិភាក្សាដែលនឹងត្រូវធ្វើឡើង សំដៅដល់ការកាត់បន្ថយកញ្ចប់ ថវិការបស់ប៉ង់តាហ្គោនប្រមាណជា ២៩ពាន់លានដុល្លារ ឬត្រូវជា៣,៧ភាគរយ ធៀបទៅនឹងពេលវេលាកាលពីឆ្នាំទៅ សម្រាប់ឆ្នាំសារពើពន្ធ២០២៣។

គួរឲ្យដឹងដែរថា បើការអនុម័តនេះចូលជាធរមាននោះ មានន័យថាក្រសួងការពារជាតិ នឹងត្រូវកាត់បន្ថយកញ្ចប់ថវិកា សម្រាប់អ៊ុយក្រែនទៅលើអាវុធយុទ្ធភ័ណ្ឌ ដល់ទៅពាក់កណ្តាល និងសម្រេចទៅដល់ការរំលាយ គម្រោងមួយចំនួនចោលទៀតផង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top