គៀវ៖ ទីក្រុងមូស្គូ បានឲ្យដឹងថា ខ្លួនបានបញ្ចប់ការដកខ្លួនចេញពីតំបន់ Kherson ដោយមិនបាត់បង់ទាហានម្នាក់ឡើយ ចំពេលមានរបាយការណ៍អំពីទាហាន រុស្ស៊ីបោះបង់ចោល ឯកសណ្ឋាន និងខ្លះលង់ទឹក ខណៈពួកគេព្យាយាមរត់គេចខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅព្រឹកព្រលឹម ប្រទេសរុស្ស៊ីបានឲ្យដឹងថា ការដកថយនៃកងកម្លាំងរបស់ខ្លួន ទៅកាន់ផ្នែកខាងកើត នៃទន្លេ Dnipro ត្រូវបានបញ្ចប់ពីរថ្ងៃ បន្ទាប់ពីទីក្រុងម៉ូស្គូ បានប្រកាសពីការផ្លាស់ប្តូរ ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ។ លោកប្រធានាធិបតីអ៊ុយក្រែន...
បរទេស៖ ប្រទេសអ៊ុយក្រែនបានចាប់ផ្តើម សាងសង់ជញ្ជាំងនៅតាមព្រំដែន របស់ខ្លួនជាមួយប្រទេសបេឡារុស្ស, នេះបើយោងតាមអគ្គសេនាធិការរង របស់ប្រធានាធិបតី Vladimir Zelensky លោក Kirill Timoshenko បានប្រកាសកាលពីថ្ងៃសុក្រ។ របាំងបេតុងដែលបានពង្រឹង ការលើកដី និងកំពែងផ្សេងទៀត កំពុងត្រូវបានសាងសង់ នៅក្នុងតំបន់ភាគខាងលិចនៃ Volyn, Rovno និង Zhytomyr ។...
ភ្នំពេញ៖ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងថា អង្គការសហប្រជាជាតិ ចង់ឃើញភាគីរុស្ស៊ី និងអ៊ុយក្រែន ជួបសន្ទនាគ្នាបញ្ចប់បញ្ហា ភាពតានតឹងដាក់គ្នា ដើម្បីឈានទៅរកសន្ដិភាព សម្រាប់ប្រទេសទាំងពីរ ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ។ ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១២ វិច្ឆិកានេះ...
ភ្នំពេញ៖ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានឱ្យដឹងថា បណ្តាប្រទេសក្នុងតំបន់អាស៊ាន នៅតែមានការព្រួយបារម្ភអំពីសង្គ្រាម នៅអ៊ុយក្រែន ដែលប៉ះពាល់ដល់ ការទទួលបានស្បៀងអាហារនិងថាមពល សម្រាប់ប្រទេសជាច្រើន ធ្វើឱ្យប្រទេសទាំងនោះជួបការលំបាក ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១២...
តូក្យូ៖ ក្រសួងការបរទេសជប៉ុន បានឲ្យដឹងនៅថ្ងៃសុក្រនេះថា អ្នកស្ម័គ្រចិត្តជប៉ុនម្នាក់ ដែលកំពុងប្រយុទ្ធដើម្បីអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី បានស្លាប់នៅក្នុងសង្គ្រាមបាត់ទៅហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ក្រសួងបានបញ្ជាក់ថា បុរសវ័យ ២០ឆ្នាំរូបនេះ បានស្លាប់កាលពីថ្ងៃពុធ បន្ទាប់ពីស្ថានទូតជប៉ុនក្នុងទីក្រុងគៀវ បានផ្ទៀងផ្ទាត់ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលថាលោកបានស្លាប់នៅក្នុង សង្គ្រាមជាមួយរុស្ស៊ីនាពេលថ្មីៗនេះ។ ប្រធានខុទ្ទកាល័យជប៉ុន លោក Hirokazu Matsuno បានឲ្យដឹងក្នុងសន្និសីទ...
គៀវ៖ ប្រទេសរុស្ស៊ី បានប្រកាសពីការដកខ្លួនចេញពី ទីក្រុងដ៏សំខាន់របស់អ៊ុយក្រែននៅ Kherson កាលពីថ្ងៃពុធ ជាការផ្លាស់ប្តូរដែលមនុស្ស ជាច្រើនរំពឹងថា នឹងត្រូវបានស្វាគមន៍ដោយទីក្រុងគៀវ ជាជ័យជម្នះដ៏សំខាន់មួយ បន្ទាប់ពីមានការរីកចម្រើន ជាបន្តបន្ទាប់ជាច្រើនសប្តាហ៍ ក្នុងការវាយលុករបស់ខ្លួន។ ប៉ុន្តែមន្ត្រីអ៊ុយក្រែន រួមទាំងប្រធានាធិបតីលោក វូឡូឌីមៀ ហ្សេឡិនស្គី បានជំរុញឱ្យមានការប្រុងប្រយ័ត្ន ហើយឲ្យដឹងថា ពួកគេមានការសង្ស័យ ចំពោះចេតនារបស់រុស្ស៊ី ក្នុងការដកថយពីផ្នែកខាងលិចនៃតំបន់...
ភ្នំពេញ៖ ថ្លែងទៅកាន់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានសម្ដែងក្ដីសង្ឃឹមថា ដំណោះ ស្រាយដោយសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន នឹងអាចកើតមានក្នុងពេលឆាប់ៗដើម្បីអ៊ុយក្រែន ទទួលបានសន្តិភាព និងស្ថិរភាព និងការអភិវឌ្ឍ ។ ក្នុងជំនួបទ្វេភាគីជាមួយលោក ឌីមីត្រូ គូលេបា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នាថ្ងៃទី១០ វិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រី...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានសរសេរនៅលើបណ្ដាញ Twitter ឲ្យដឹងថា លោកបានពិភាក្សាអំពី ការគាំទ្របន្ថែមទៀតសម្រាប់ទីក្រុងគៀវ ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ក្នុងការសន្ទនាតាមទូរស័ព្ទ។ លោក ហ្សេឡិនស្គី បានលើកឡើងថា បញ្ហានៃការគាំទ្រផ្នែកការពារ ពហុភាគីសម្រាប់អ៊ុយក្រែន និងជំនួយក្នុងការស៊ូទ្រាំនឹងរដូវរងា ត្រូវបានគ្របដណ្តប់នៅក្នុងកិច្ចពិភាក្សា នេះបើយោងតាមការចុះផ្សាយ...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ដោយដកស្រង់សម្តី មន្ត្រីជាន់ខ្ពស់ម្នាក់ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអ៊ុយក្រែន បានធ្លាក់ចុះ ៣៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងខែតុលា បន្ទាប់ពីបានធ្លាក់ចុះ ៣៥ ភាគរយកាលពីខែមុន។ លោកស្រី Yulia Svyrydenko ឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច បានប្រាប់អ្នកសារព័ត៌មានថា ការវាយប្រហាររបស់រុស្ស៊ី...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កងកម្លាំងយោធារបស់អ៊ុយក្រែនបានរំកិលខ្លួនចូលទៅកាន់កាប់បានឡើងវិញនូវតំបន់សំខាន់ៗមួយចំនួននៅក្នុងទីក្រុង Kherson មួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីរុស្សីបានប្រកាសដកទ័ពចេញពីទីនេះ។ ជាលទ្ធផលតំបន់ Snihurivka ដែលមានចំងាយប្រមាណជា៥០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Kherson ត្រូវបានអ៊ុយក្រែនដណ្តើមកយកមកកាន់កាប់ឡើងវិញហើយ ក៏បានរុញច្រានកម្លាំងរបស់ខ្លួនទៅកាន់តំបន់ខ្លះផ្សេងទៀតក្នុងទីក្រុងដែលមានចំងាយ៧គីឡូម៉ែត្រផងដែរ។ គួរឲ្យដឹងដែរថាប្រទេសរុស្សីកាលពីថ្ងៃម្សិលមិញ បានប្រកាសនឹងដកកងទ័ពចេញពីទីក្រុង Kherson ជាពិសេសនៅភាគខាតត្បូងប៉ុន្តែខ្លួនត្រូវការពេលវេលា យ៉ាងហោចណាស់ជាច្រើនសប្តាហ៍ ដើម្បីអាចបញ្ចប់ការងារនេះរួចរាល់ទៅបាន។ ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះនៅមិនទាន់មានភស្តុតាង ណាមួយដែលបានឃើញឬបញ្ជាក់អះអាងថាកងកម្លាំងយោធារុស្សីបានចាប់ផ្តើមដកខ្លួនក្នុងទ្រង់ទ្រាយធំចេញពីទីក្រុង Kherson...