បរទេស៖ យោងតាមការលើកឡើង របស់មេបញ្ជាការយោធាជាន់ខ្ពស់អាមេរិក លោក Mark Milley កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ និងត្រូវបានយកមកចេញផ្សាយ ដោយកាសែតបរទេសបានឲ្យដឹងថា ក្រោយការប្រកាសចាកចេញរបស់រុស្សី ពីតំបន់ទីក្រុង Kherson ដែលស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែននោះ និងរដូវរងារដ៏ធំនឹងឈានចូលមកដល់ផងនឹងជួយឱ្យលទ្ធភាព នៃការចរចាគ្នាដើម្បីសន្តិភាព នឹងអាចកើតមានឡើងជាមិនខាន។ ទោះបីជាយ៉ាងណាក្តីមេបញ្ជាការរូបនេះ ក៏បានធ្វើការព្យាករណ៍ដែរថា សម្រាប់ចំនួននៃអ្នកបាត់បង់ជីវិត នៅក្នុងសង្គ្រាមដែលបានអូសបន្លាយ រយៈពេល៩ខែមកនេះ...
គៀវ៖ មេបញ្ជាការជាន់ខ្ពស់រុស្ស៊ី បានប្រកាសថា ទាហានរុស្ស៊ី កំពុងដកខ្លួនចេញ ពីផ្នែក ខាងលិច នៃតំបន់ Kherson ដោយទាញការឆ្លើយតប ពីការមិនជឿពីមន្ត្រី អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន Newsweek។ លោក Sergey Surovikin ដែលបានក្លាយជាមេបញ្ជាការថ្មី នៃកងកម្លាំងរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ក្នុងខែតុលា...
គៀវ៖ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានឲ្យដឹងថា ក្រុងគៀវ មិនឃើញមានសញ្ញាណាមួយ ដែលថា កងទ័ពរុស្ស៊ី កំពុងដកខ្លួនចេញពីទីក្រុង Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែននោះទេ។ លោក Podolyak បានសរសេរនៅលើបណ្ដាញសង្គម Twitter ឲ្យដឹងថា “យើងមិនឃើញសញ្ញាណាមួយ ដែលថារុស្ស៊ីនឹងចាកចេញពីតំបន់ Kherson ដោយគ្មានការប្រយុទ្ធនោះទេ។...
បរទេស ៖ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ អ៊ុយក្រែនលោក Vadym Skibitsky កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងថា មេដឹកនាំរុស្សីលោក Vladimir Putin បានធ្វើការស្នើសុំនិង ចរចាជាមួយ នឹង ប្រទេសជាច្រើន ដូចជាអ៊ីរ៉ង់ ចិន និងកូរ៉េខាងជើង ដើម្បីឲ្យជួយគាំទ្រ សព្វាវុធដល់កងកម្លាំង យោធារុស្សី ។...
ភ្នំពេញ៖ ប្រទេសអ៊ុយក្រែន នឹងចុះហត្ថលេខាលើលិខិតតុបករណ៍ ការចូលរួមជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលក្លាយជាសមាជិកទី៥០។ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០និង៤១និងកិ ច្ចប្រជុំពាក់ព័ន្ធ បានថ្លែងក្នុងសន្និសីទសារព៍ត៌មាន នាព្រឹកថ្ងៃទី១០វិច្ឆិកាឆ្នាំ២០២២ នៅសណ្ឋាសុខា យ៉ាងដូច្នេះថា៖ «អ៊ុយក្រែននឹងចុះហត្ថលេខា...
បរទេស៖ អតីតរដ្ឋទូតរុស្សី ប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងថារដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន តែងតែបានបដិសេធនូវការចោទប្រកាន់របស់រុស្សី ចំពោះព័ត៌មានថាអ៊ុយក្រែន នឹងប្រើប្រាស់ប្រភេទគ្រាប់បែក Dirty Bomb ។ លោកបានបន្តទៀតថា នេះមានន័យថារដ្ឋាភិបាលទីក្រុងគៀវ គឺអាចទាញយកសហរដ្ឋអាមេរិកនិងអង្គការណាតូ បានយ៉ាងងាយធ្លាក់ចូល ទៅក្នុងជម្លោះដោយផ្ទាល់ ជាមួយនឹងប្រទេសរុស្សីដោយជៀសមិនផុតឡើយ។ នៅក្នុងសារបង្ហោះមួយ លើបណ្តាញសង្គមលោក...
គៀវ៖ យោធាអ៊ុយក្រែនបានឲ្យដឹងថា ទាហានរុស្ស៊ីជាង ៧០០ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេល នៃសង្រ្គាមតែមួយថ្ងៃប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធ នៃប្រទេសអ៊ុយក្រែន បានឲ្យដឹងនៅក្នុងហ្វេសប៊ុកកាលពីថ្ងៃអង្គារថា ទាហានរុស្ស៊ីសរុបចំនួន ៧១០ នាក់ត្រូវបានសម្លាប់ ។ អ៊ុយក្រែនបានឲ្យដឹងទៀតថា ជនជាតិរុស្ស៊ីជាច្រើនត្រូវបានសម្លាប់ នៅក្នុងតំបន់ Donetsk។ ប្រភពបន្ដថា “ការខាតបង់ដ៏ធំបំផុត”...
ភ្នំពេញ៖ លោក ដឹមីត្រូ គូលេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានបង្ហាញនូវបំណង ចង់តែងតាំងឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ក្នុងពេលឆាប់ៗនេះ ខណៈភាគីទាំងពីរមានជំនឿមុតមាំ ក្នុងការរឹតចំណងមិត្តភាព នឹងគ្នាឱ្យកាន់តែរីកចម្រើនថែមទៀត។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានបញ្ជាក់ថា «ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, លោក...
គៀវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីរាត្រីថ្ងៃអង្គារ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា កងកម្លាំងរបស់លោក នឹងមិនផ្តល់អ្វីដាច់ខាតសូម្បី “១សង់ទីម៉ែត្រ” ក្នុងការប្រយុទ្ធ ដើម្បីគ្រប់គ្រងតំបន់ Donetsk ភាគខាងកើតនោះទេ...
គៀវ៖ ទីប្រឹក្សាប្រធានាធិបតី អ៊ុយក្រែន លោក Mykhailo Podolyak បានឲ្យដឹងថា ក្រុងគៀវ អាចបន្តកិច្ចសន្ទនា ជាមួយទីក្រុងមូស្គូបាន លុះត្រាតែមានការដកទ័ពរុស្ស៊ី ចេញពីអ៊ុយក្រែនតែប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអ៊ីតាលី La Repubblica លោក Podolyak បានលើកឡើងថា កិច្ចព្រមព្រៀងបទឈប់បាញ់...