យេរ៉ូសាឡឹម៖ អ៊ីស្រាអែលគួរតែចាប់ផ្តើម ផ្គត់ផ្គង់ជំនួយយោធាដល់អ៊ុយក្រែន នេះបើតាមរដ្ឋមន្ត្រីក្រសួងកិច្ចការ ជនភៀសខ្លួន Nachman Shai បានប្រកាសនៅលើបណ្ដាញ Twitter កាលពីថ្ងៃអាទិត្យ ដោយអះអាងថា អ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា បានផ្ទេរមីស៊ីលផ្លោងទៅឱ្យរុស្ស៊ី។ អ្នកនយោបាយរូបនេះ បានសរសេរលើបណ្ដាញ Twitter ឲ្យដឹងថា “លែងមានការសង្ស័យទៀតហើយថា តើអ៊ីស្រាអែលគួរឈរនៅកន្លែងណាក្នុងជម្លោះបង្ហូរឈាមនេះ។ ដល់ពេលហើយសម្រាប់អ៊ុយក្រែន ក្នុងការទទួលបានជំនួយយោធា ដូចដែលសហរដ្ឋអាមេរិក...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការអះអាងថារុស្ស៊ី ពិតជាបានធ្វើការដោះដូរ អ្នកទោសជាច្រើន ជាមួយនឹងប្រទេសអ៊ុយក្រែន ពិតមែនដោយក្នុងនោះ អ្នកទោស រុស្ស៊ី ប្រមាណជា១១០នាក់ បានធ្វើដំណើរត្រឡប់ពី អ៊ុយក្រែន មកវិញ។ ប្រភពដដែលបានបន្តទៀតថា ក្នុងចំណោមនោះ ពលរដ្ឋស៊ីវិល ប្រមាណជា៧២នាក់ ដែលសុទ្ធសឹងជាក្រុមអ្នកនេសាទ ហើយពួកគេត្រូវបានចាប់ខ្លួន ដោយអ៊ុយក្រែន តាំងតែពី...
គៀវ ៖ ចំនួនបុគ្គលិកយោធារុស្ស៊ី ដែលត្រូវបានសម្លាប់ នៅក្នុងប្រទេសអ៊ុយក្រែន បានកើនលើសចំនួន នៃការខាតបង់របស់អាមេរិក ក្នុងអំឡុងសង្គ្រាមវៀតណាម នេះបើយោងតាមការប៉ាន់ស្មាន ចុងក្រោយរបស់ទីក្រុងគៀវ ។ នៅក្នុងការបង្ហោះ Facebook កាលពីថ្ងៃអាទិត្យ អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានឲ្យដឹងថា ជនជាតិរុស្សីប្រហែល ៦៥០០០ នាក់បានស្លាប់ចាប់តាំងពីការ ឈ្លានពានពេញលេញ បានចាប់ផ្តើម នៅថ្ងៃទី២៤...
បរទេស ៖ យ៉ាងហោចណាស់មនុស្ស ១១នាក់បានស្លាប់ និង ១៥នាក់ទៀត រងរបួសនៅឯកន្លែងហ្វឹកហ្វឺនយោធា រុស្ស៊ី កាលពីថ្ងៃសៅរ៍ នៅពេលដែលអ្នក វាយប្រហារពីរគ្រឿង បានបើកការបាញ់ប្រហារ ទៅលើក្រុមអ្នកស្ម័គ្រចិត្ត ដែលមានបំណងចង់ចូល ប្រយុទ្ធនៅអ៊ុយក្រែន។ យោងតាមប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋ បានឱ្យដឹងថា អ្នកវាយប្រហារពីរនាក់ ត្រូវបានបាញ់សម្លាប់បន្ទាប់ពីការវាយប្រហារ នៅក្នុងតំបន់ Belgorod...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ថា ឃ្លាំងប្រេង១កន្លែងក្នុងតំបន់ Belgorod របស់រុស្ស៊ី ជាប់ព្រំដែនអ៊ុយក្រែន ត្រូវភ្លើងឆេះ បន្ទាប់ពីត្រូវបានបាញ់ផ្លោង កាលពីថ្ងៃសៅរ៍ អភិបាលក្រុងបានលើកឡើងថា ខណៈដែលការវាយប្រហារកើនឡើងប្រឆាំងនឹងតំបន់នោះ ។ លោក Vyacheslav Gladkov អភិបាលតំបន់...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃសុក្របានបញ្ជាឱ្យ បញ្ជូនអាវុធបន្ថែម ដែលមានតម្លៃ ៧២៥ លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែន ។ សេតវិមានមិនបានបញ្ជាក់ថា តើការចំណាយចុងក្រោយបង្អស់នឹងមានអ្វីនោះទេ គ្រាន់តែថាវានឹងក្លាយ ជាការចំណាយមួយទៀត នៃក្រសួងការពារជាតិ «អត្ថបទនិងសេវាកម្មការពារជាតិ»។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃសុក្របានព្រមាន បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ីកណ្តាល-រុស្ស៊ីនៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ថា ការដាក់កងទ័ពណាតូ ទៅក្នុងទំនាក់ទំនង ដោយផ្ទាល់ជាមួយ កងទ័ពរុស្ស៊ី នឹងក្លាយជាជំហានដ៏ល្ងង់ខ្លៅ ដែលអាចនាំទៅរក “មហន្តរាយពិភពលោក” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ខែតុលា ឆ្នាំ២០២២...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានជំរុញប្រទេសលោកខាងលិច ឱ្យផ្គត់ផ្គង់អាវុធប្រឆាំង យន្តហោះបន្ថែមទៀត ដល់អ៊ុយក្រែន ដោយទទូចថា ប្រទេសរបស់លោក បច្ចុប្បន្នមានត្រឹមតែ ១០ភាគរយប៉ុណ្ណោះ នៃអ្វីដែលខ្លួនត្រូវការ។ លោក ហ្សេលេនស្គី បានធ្វើការកត់សម្គាល់នេះ ខណៈដែលលោកបានថ្លែងទៅកាន់ សម័យប្រជុំនៃសភានៃក្រុមប្រឹក្សាអឺរ៉ុប (PACE) កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈតំណភ្ជាប់វីដេអូ។...
គៀវ៖ អ្នកកាសែតអ៊ុយក្រែន លោកស្រី Kate Levchuk កាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ចំពោះការថ្លែងសារ របស់លោក បន្ទាប់ពីបានឲ្យនៅក្នុងបទសម្ភាសន៍ កាលពីថ្ងៃពុធថា បារាំងនឹង “ជាក់ស្តែង” ជៀសវាងការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ជាការឆ្លើយតប ក្នុងករណីមានការវាយប្រហារ នុយក្លេអ៊ែរ...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញវីដេអូថ្មី នៃការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ប្រភេទ kamikaze ប្រឆាំងនឹងកងទ័ពអ៊ុយក្រែន។ យោធាបាននិយាយថា ការវាយប្រហារត្រូវបានធ្វើឡើង នៅក្នុង “អ័ក្ស Nikolayev-Krivoy Rog” ដែលជាក់ស្តែងសំដៅទៅលើ ការប្រយុទ្ធដែលកំពុងបន្ត នៅក្នុងតំបន់ Kherson ថ្មីរបស់រុស្ស៊ី ជាកន្លែងដែលកងកម្លាំង រដ្ឋាភិបាលទីក្រុងគៀវ បន្តការប៉ុនប៉ង...