ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន នឹងជួបប្រធានាធិបតី អ៊ុយក្រែន តាមទូរសព្ទ (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នេះ បានប្រកាសថា ប្រសិនគ្មានការប្រែប្រួលនិងការសម្របសម្រួលពេលវេលា តាមផ្លូវការទូត សម្ដេចនឹងជួបប្រធានាធិបតីអ៊ុយក្រែន តាមទូរសព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ។

ការប្រកាសនេះ ស្របពេលដែលស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន នៅមិនទាន់មានភាពធូរស្រាលណាមួយ នៅឡើយទេ ចាប់តាំងពី រុស្ស៊ី បើកការវាយប្រហារ លុកលុយ លើប្រទេសនេះ ចាប់តាំងពីខែកុម្ភៈ មកដល់បច្ចុប្បន្ន។

នៅលើគណនីហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «បេសកកម្មជួយប្រជាជនដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀងវគ្គទីមួយត្រូវបាន បញ្ចប់ពីម្សិលមិញ។ មកដល់ផ្ទះវិញបំណុលត្រូវសងមានយ៉ាង
ច្រើនដោយឯកសារត្រូវពិនិត្យសម្រេច និងចុះហត្ថលេខានៅរង់ចាំ។

សម្ដេចបន្ថែមថា «ការងារទាក់ទងនឹងការប្រជុំអាស៊ាន ក្នុងឋានៈជាប្រធានប្តូរវេនឆ្នាំ២០២២បូក ជាមួយនិងការចូលរួមប្រជុំG20និងការ ចូលរួមប្រជុំAPECត្រូវបានដោះស្រាយ មួយភាគធំ។

សម្ដេចគូសបញ្ជាក់ថា «ប្រសិនគ្មានការប្រែប្រួលនិងការសម្រប សម្រួលពេលវេលាតាមផ្លូវការទូតដែល កំពុងធ្វើនោះទេខ្ញុំនឹងជួបប្រធានាធិបតីអ៊ុយក្រែន តាមទូរសព្វ័នៅប៉ុន្មានថ្ងៃខាងមុខនេះ»៕

To Top