បរទេស៖ អតីតប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Petro Poroshenko បានធ្វើការព្យាយាម ក្នុងការចាកចេញពី ប្រទេសអ៊ុយក្រែន តាមព្រំដែនទៅកាន់ប្រទេសប៉ូឡូញ កាលពីថ្ងៃសុក្រម្សិលមិញនេះ នេះបើយោងតាមការបញ្ជាក់ ដោយសារព័ត៌មានក្នុងស្រុកមួយ។ ប្រភពដដែលបានបន្តទៀតថា៖ ប្រធានាធិបតីជំនាន់មុនលោក Volodymyr Zelensky រូបនេះបច្ចុប្បន្នផងដែរ កំពុងប្រឈមមុខទៅនឹងការចោទប្រកាន់ លើករណីខុសច្បាប់ជាច្រើននៅឡើយ ដែលមិនទាន់កាត់ក្តីរួចរាល់នៅឡើយ។ លោក...
គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងថា លោកបានពិភាក្សាអំពី ការផ្គត់ផ្គង់អាវុធធុនធ្ងន់ដល់អ៊ុយក្រែន ជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Bae នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Kuleba បានសរសេរនៅលើបណ្ដាញ Twitter បន្ទាប់ពីកិច្ចពិភាក្សាឲ្យដឹងថា “យើងត្រូវការអាវុធធុនធ្ងន់បន្ថែមទៀត ដែលត្រូវបានចែកចាយឱ្យបានឆាប់តាម ដែលអាចធ្វើបាន...
បរទេស៖ នៅដើមសប្តាហ៍ក្រោយ រដ្ឋបាលលោក Biden អាចប្រកាសពីការបង្កើននៃការផ្គត់ផ្គង់អាវុធដល់ប្រទេសអ៊ុយក្រែន ដោយអាចអនុញ្ញាតឱ្យមានការចែកចាយគ្រាប់រ៉ុក្កែត MLRS និង HIMARS រយៈចម្ងាយឆ្ងាយជាច្រើនគ្រាប់ នេះបើតាម CNN បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់សម្តីមន្ត្រីជាច្រើន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រព័ន្ធគ្រាប់រ៉ុក្កែត M270 Multiple...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានពិភាក្សា អំពីការផ្គត់ផ្គង់អាវុធធុនធ្ងន់ដល់អ៊ុយក្រែន ជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock ។ “យើងត្រូវការអាវុធធុនធ្ងន់បន្ថែមទៀត ដែលត្រូវបានចែកចាយឱ្យបានកាន់តែឆាប់ តាមដែលអាចធ្វើបាន ជាពិសេស MLRS (ប្រព័ន្ធរ៉ុក្កែតបាញ់ច្រើន)...
បរទេស៖ យោងតាមការប្រកាសជាផ្លូវការ ដោយរដ្ឋាភិបាលអ៊ុយក្រែន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងយោធាអ៊ុយក្រែន បានបោះបង់ទីតាំងឈរជើង ក្នុងទីក្រុង Liman តំបន់ភាគខាងជើង Donetsk ទៅឲ្យរុស្សី ក្រោយមិនអាចមានកម្លាំងការពារ គ្រប់គ្រាន់ប្រឆាំងទៅនឹងរុស្សីបាន។ លោក Alexey Arestovich ទឹប្រឹក្សាដ៏សំខាន់ម្នាក់ របស់លោកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky...
បរទេស៖ រដ្ឋមន្ត្រីកិច្ចការងារថាមពល របស់ប្រទេសអ៊ុយក្រែន លោក Lana Zerkal កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រទេសរបស់លោក មានឧបករណ៍សម្រាប់ ដាក់សំពាធដ៏ខ្លាំងក្លាមួយ សម្រាប់ហុងគ្រី ប្រសិនបើមានការសម្រេចចិត្តណាមួយ។ ថ្លែងនៅកិច្ចពិភាក្សាអនឡាញមួយ ស្តីអំពីសន្តិសុខលោក Zerkal បានធ្វើការរិះគន់ចំៗ ទៅលើគោលនយោបាយ របស់រដ្ឋាភិបាលហុងគ្រី ដែលជាអ្នកកំពុងព្យាយាម រារាំងកញ្ចប់ទណ្ឌកម្ម កញ្ចប់ទី៦...
Breaking: ពូទីន ‘នឹងមិនឈ្នះ’ សង្រ្គាមអ៊ុយក្រែន និងបរាជ័យរួចទៅហើយ នៅក្នុងគោលបំណងយុទ្ធសាស្រ្ត របស់គាត់: អធិការបតីអាល្លឺម៉ង់ លោកScholz, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារំាង AFPនៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
បរទេស៖ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Alexey Arestovich បានប្រើភាសាអាសអាភាស រិះគន់អ្នកនៅលោកខាងលិច ដោយជំរុញឱ្យទីក្រុងគៀវ ប្រគល់ទឹកដីរបស់ប្រទេសមួយផ្នែក ទៅឱ្យប្រទេសរុស្ស៊ី ដើម្បីជាប្រយោជន៍ដល់សន្តិភាព។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Aretovich បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធ ដោយបានជេរប្រមាថ ហើយថា...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានទទូចកាលពីថ្ងៃអង្គារថា ការថយចុះនៃប្រតិបត្តិការ យោធារបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន គឺជាចេតនាក្នុងគោលបំណង ដើម្បីជម្លៀសប្រជាជន និងជៀសវាងការស្លាប់បាត់បង់ជីវិតក្នុងចំណោមជនស៊ីវិល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Sergey Shoigu បានពន្យល់ថា កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី...
បរទេស៖ ប្រធានទីភ្នាក់ងារស៊ើបការណ៍ពិសេសរបស់អ៊ុយក្រែនលោក Kirill Budanov នៃក្រសួងការពារជាតិប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារម្សិលមិញនេះបានអះអាងថាអ៊ុយក្រែន នឹងធ្វើការធ្វើឲ្យមានបង្វែរជម្លោះឡើងវិញ ជាមួយនឹងរុស្សីតាមរយៈការវាយលុយចូល ឲ្យដល់ទៅក្នុងតំបន់ Crimea ឡើងវិញនៅចុងឆ្នាំនេះ។ លោក Budanov បានបន្តទៀតដែរថា៖ស្ថានភាពនៅក្នុងសមរភូមិនៅពេលនេះ នឹងអាចផ្លាស់ប្តូរ ទាំងស្រុងតាមអ្វីដែលអ៊ុយក្រែន ចង់បានវិញម្តងជាពិសេសនៅក្នុងខែសីហា នៅពេលដែលអាវុធជាច្រើនដែលត្រូវបានផ្កត់ផ្គង់ដោយលោកខាងលិចនោះ អាចធ្វើដំណើរមកដល់ប្រទេសអ៊ុយក្រែន តាមការគ្រោងទុក។ លោកបញ្ជាក់បន្ថែមថា៖ រុស្សីមានធនធានដើម្បីបើកប្រាក់ខែ...