បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយកាលពីថ្ងៃអង្គារថា ការរឹបអូសយកទុនបំរុងរូបិយប័ណ្ណ បរទេសរបស់រុស្ស៊ី នឹងមិនខុសអ្វីពី “ចោរកម្ម” នោះទេ។ លោកថា គំនិតបែបនេះត្រូវបាន អណ្តែតដោយអ្នកការទូត កំពូលរបស់ EU លោក Josep Borrell កាលពីពេលថ្មីៗនេះ។ យោងតាមសារព័ត៌មាន RT...
បរទេស៖ ទីក្រុងមូស្គូបានចោទប្រកាន់អាជ្ញាធរអ៊ុយក្រែនថា បានរៀបចំផែនការប្រើប្រាស់អាវុធប្រល័យលោក (WMD) ដើម្បីទម្លាក់កំហុសដាក់យោធារុស្ស៊ី។ ឧបទ្ទវហេតុនេះនឹងត្រូវបានប្រើប្រាស់ដើម្បីបង្កឱ្យមានការស៊ើបអង្កេត “សេណារីយ៉ូស៊ីរី” ដើម្បីក្លែងបន្លំភស្តុតាង និងកំណត់ការស្តីបន្ទោស។ នេះបើតាមឧត្តមសេនីយ៍ឯក Igor Kirillov ដែលជាប្រធានកងកម្លាំងការពារវិទ្យុ សកម្ម គីមី និងជីវសាស្រ្តរបស់រុស្ស៊ី បាននិយាយកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២...
បរទេស៖ សហរដ្ឋអាមេរិកបានបង្កើតច្បាប់ស្តីពីការចែករំលែកព័ត៌មាន សម្ងាត់ជាមួយអ៊ុយក្រែន ខណៈពេល ដែលផ្តល់ព័ត៌មានដល់ទីក្រុងគៀវឱ្យបានច្រើន តាមតែអាចធ្វើទៅបានដើម្បីវាយប្រហារយោធារុស្ស៊ី។ នេះបើយោងតាមកាសែត Washington Post ដែលបានដកស្រង់សម្តីមន្ត្រីមិនបញ្ចេញឈ្មោះ កាលពីថ្ងៃពុធ បន្ទាប់ពីការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនថ្ងៃអំពីទំហំនៃការចូលរួមរបស់ សហរដ្ឋអាមេរិកក្នុងជម្លោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីអាមេរិក និង...
ម៉ូស្គូ៖ យោធារុស្ស៊ីបានឲ្យដឹងថា ខ្លួនបានទទួលព័ត៌មានថ្មី ដែលបង្ហាញពីព័ត៌មានលម្អិតនៃ “ការពិសោធន៍អមនុស្សធម៌របស់ មន្ទីរបញ្ចកោណលើពលរដ្ឋអ៊ុយក្រែន” នៅក្នុងមន្ទីរពេទ្យវិកលចរិកក្នុងតំបន់ Kharkov នៃប្រទេសអ៊ុយក្រែន។ លោក Igor Kirillov ប្រធានផ្នែកការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានឲ្យដឹងថា “ប្រភេទចម្បងនៃមុខវិជ្ជាពិសោធន៍ គឺក្រុមអ្នកជំងឺបុរស ដែលមានអាយុពី ៤០-៦០ ឆ្នាំដែលមានដំណាក់កាលនៃ ការអស់កម្លាំងរាងកាយខ្ពស់”...
គៀវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធ បានរាយការណ៍ថា បានរុញច្រានកងកម្លាំង របស់ក្រុងម៉ូស្គូ ក្នុងការវាយបកមួយ ដែលអាចបង្ហាញពីការផ្លាស់ប្តូរ សន្ទុះនៃសង្រ្គាម និងបិទលំហូរឧស្ម័ន នៅលើផ្លូវឆ្លងកាត់ទឹកដី ដែលគ្រប់គ្រងដោយរុស្ស៊ី ដោយបង្កើនទិដ្ឋភាព នៃវិបត្តិថាមពលនៅអឺរ៉ុប។...
គៀវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ថា ប្រតិបត្តិករប្រព័ន្ធបញ្ជូនឧស្ម័ន នៃប្រទេសអ៊ុយក្រែន ហៅកាត់ថា (GSTOU) បានចោទប្រកាន់រុស្ស៊ី ពីបទរំខានការដឹកជញ្ជូនឧស្ម័ន របស់រុស្ស៊ីឆ្លងកាត់អ៊ុយក្រែន ទៅកាន់អ្នកប្រើប្រាស់នៅ អ៊ុយក្រែន និងអឺរ៉ុប ។ លោក Sergiy Makogon ប្រធាន GSTOU...
អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ថា សហរដ្ឋអាមេរិកបានអំពាវនាវឲ្យប្រទេសចិន និងរុស្ស៊ី កាលពីថ្ងៃពុធ កុំឲ្យជំទាស់នឹងសកម្មភាពរបស់អង្គការសហប្រជាជាតិ (UN)ដែលបានដាក់បន្ថែមទៀតលើកូរ៉េខាងជើង ដោយព្រមានថា ក្រុមប្រឹក្សាសន្តិសុខ “មិនអាចនៅស្ងៀមទៀតនោះទេ” នៅគ្រាដែលក្រុងព្យុងយ៉ាងរៀបចំសម្រាប់ការសាកល្បងនុយក្លេអ៊ែរលើកទី៧ ។ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានជួបពិភាក្សាគ្នាជាមួយនឹង អធិកាបតីអាល្លឺម៉ង់លោក Olaf Scholz អំពីបញ្ហាជំនួយផ្នែកយោធា សម្រាប់អ៊ុយក្រែន។ លោកប្រធានាធិបតីអ៊ុយក្រែ Zelensky បានបន្តដែរថា៖ ពួកយើងពិតជាអរគុណខ្លាំងណាស់ ចំពោះកិច្ចពិភាក្សាថ្នាក់កំពូលជាមួយ នឹងអាល្លឺម៉ង់និងការព្យាយាម ប្រឹងប្រែងរបស់អាល្លឺម៉ង់ ក្នុងការគាំទ្រមកដល់យើង។ ក្នុងកិច្ចពិភាក្សានោះផងដែរ ភាគីទាំងសងខាងក៏លើកឡើង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃពុធម្សិលមិញនេះបានឲ្យដឹងថា ប្រទេសរុស្សីកំពុងតែចាប់ផ្តើមប្រញាប់ប្រញ៉ាល់ ក្នុងការដាក់សំពាធបន្ថែមទៀត ជុំវិញបញ្ហាចោទប្រកាន់ របស់ខ្លួនអំពីមន្ទីរពិសោធជាច្រើនកន្លែង របស់អ៊ុយក្រែនដែលស្ថិតនៅក្រោម មូលនិធីពីសហរដ្ឋអាមេរិក។ ក្នុងនោះរុស្សីក៏បានបញ្ជាក់ដែរថា មន្ទីរពិសោធទាំងនោះក៏មានការចូលរួម ពីសំណាក់បណ្តាប្រទេសជាសមាជិក របស់អង្គការណាតូមួយចំនួនផងដែរ ដែលមានដូចជា អាល្លឺម៉ង់និងប៉ូឡូញជាដើម នេះបើយោងតាមការបញ្ជាក់ ដោយមេបញ្ជាការរុស្សីលោក Igor Kirillov ប្រធានផ្នែកកិច្ចការងារវិទ្យុសកម្មជាតិ។ លោកថ្លែងបែបនេះថា៖...
បរទេស៖ សភាអាមេរិកកាលពីថ្ងៃពុធម្សិលមិញនេះ បានឈានទៅដល់ការសម្រេចអនុម័ត កញ្ចប់ថវិកាដែលមានតម្លៃរហូតទៅដល់៣៩,៨ពាន់លានដុល្លារ ជាជំនួយយោធា និងកញ្ចប់ជំនួយមនុស្សធម៍ផ្សេងទៀត សម្រាប់រដ្ឋាភិបាលក្រុងគៀវក្នុងការបន្តប្រឆាំងការឈ្លានពានរបស់រុស្សី។ កញ្ចប់ថវិកាថ្មីនេះមានទំហំច្រើនជាង ៥ភាគរយនៃកញ្ចប់ថវិកាជាតិ សរុបរបស់អាមេរិកសម្រាប់ឆ្នាំ២០២២ ដើម្បីប្រើប្រាស់នៅក្នុងវិស័យសន្តិសុខជាតិ ទោះបីជាមានការបដិសេធ ពីសំណាក់ក្រុមសមាជិកសភាមកពី គណបក្សសាធារណៈដល់ទៅ ៥៧នាក់ក្តី។ នេះមានន័យថាគិតត្រឹមកញ្ចប់ថវិកា ចុងក្រោយនេះអាមេរិក បានធ្វើការផ្តល់ជំនួយសរុប ទៅដល់ប្រទេសអ៊ុយក្រែន ក្នុងទំហំដល់ទៅ ៥៤ពាន់លានដុល្លារមកហើយ ឬស្មើទៅនឹងទំហំដែលអាមេរិក...