ព័ត៌មានអន្តរជាតិ

អ៊ីតាលី អះអាងថា រដ្ឋជាសមាជិកអឺរ៉ុបភាគច្រើន ប្រឆាំងអ៊ុយក្រែនចូលជាសមាជិក

បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលីលោក Mario Draghi កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា មកដល់ពេលនេះមានតែរដ្ឋាភិបាលទីក្រុងរ៉ូម ប៉ុណ្ណោះដែលគាំទ្រអ៊ុយក្រែនឲ្យ ក្លាយទៅជាសមាជិក នៃសហភាពអឺរ៉ុបខណៈដែលសមាជិកផ្សេងទៀត សុទ្ធតែប្រឆាំងទាំងអស់។

ទោះបីជាយ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតដែរថា មន្ត្រីតំណាងរបស់អ៊ឺរ៉ុប នឹងធ្វើការព្យាយាមធ្វើការពង្រាង សំណើដ៏លឿនមួយដើម្បីធ្វើយ៉ាងណា ឲ្យរដ្ឋាភិបាលទីក្រុងគៀវ អាចចូលរួមសមាជិកនេះបាន ក្នុងខែមិថុនាខាងមុខនេះ។

លោក Draghi បាននិយាយបែបនេះថា រដ្ឋជាសមាជិកសំខាន់របស់អឺរ៉ុបភាគច្រើន សុទ្ធតែមានជំហប្រឆាំងទៅនឹង បេក្ខភាពចូលជាសមាជិករបស់អ៊ុយក្រែន នៅក្នុងប្លុកអឺរ៉ុបលើកលែងតែ អ៊ីតាលីំប៉ុណ្ណោះ។ ដូចនេះសមាជិកភាពរបស់អ៊ុយក្រែន មកដល់ពេលនេះគឺស្ថិតនៅក្នុងដំណាក់កាល មិនទាន់ច្បាស់លាស់នៅឡើយ ដោយសារតែការប្រឆាំង របស់ប្រទេសទាំងនោះ ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា អ៊ុយក្រែនបានដាក់សំណើសុំ ចូលជាសមាជិកអឺរ៉ុបតាំងតែពីថ្ងៃទី២៨ ខែកុម្ភៈ ពោលគឺ៤ថ្ងៃបន្ទាប់ពីចាប់ផ្តើមទទួលរង នូវការវាយប្រហារពីសំណាក់ប្រទេសរុស្សី ៕

ប្រែសម្រួល៖ ស៊ុន លី

To Top