គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែន ចំណាយប្រាក់ប្រមាណ១០ពាន់លានដុល្លារ ក្នុង១ខែ នៅក្នុងជម្លោះជាមួយរុស្ស៊ី ។ សេចក្តីថ្លែងការណ៍នៅលើគេហទំព័រ ប្រធានាធិបតីអ៊ុយក្រែន ដោយដកស្រង់ទិន្នន័យ ពីក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា “រដ្ឋអ៊ុយក្រែនបានចំណាយប្រហែល ១០ពាន់លានដុល្លារក្នុង១ខែសម្រាប់អរិភាពនេះ” ។ ក្នុងចំណោមប្រភពហិរញ្ញប្បទាន ចំណាយរបស់អ៊ុយក្រែន សេចក្តីថ្លែងការណ៍ បានដាក់ឈ្មោះចំណូលពន្ធផ្ទាល់ខ្លួនរបស់ប្រទេស និងជំនួយពីដៃគូអន្តរជាតិ...
បរទេស៖ អ្នកប្រឆាំងតស៊ូយ៉ាងស្វិតស្វាញ គឺប្រធានាធិបតី Volodymyr Zelensky របស់អ៊ុយក្រែន និយាយថា អ៊ុយក្រែន នឹងមិនព្រមទទួលស្គាល់ ទឹកដីផ្សេងទៀតឡើយ ហើយប្រជាជនរបស់លោក នឹងមិនទទួលយកអ្វី តិចជាងការបរាជ័យរបស់រុស្ស៊ីឡើយ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ថ្មីមួយ ជាមួយលោក...
បរទេស៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានប្រកាសកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក នឹងបញ្ជូនជំនួយយោធាចំនួន ៣០០លានដុល្លារបន្ថែមទៀត ដល់ប្រទេសអ៊ុយក្រែន។ លោកបានបន្ថែមថា កញ្ចប់នេះនឹងរួមបញ្ចូល ប្រព័ន្ធរ៉ុក្កែតឡាស៊ែរ យន្តហោះគ្មានមនុស្សបើក យុទ្ធសាស្ត្រ Switchblade ដែលមានសមត្ថភាពកម្ទេចរថពាសដែក, យន្តហោះគ្មានមនុស្សបើក Puma , ឡានពាសដែកម៉ាកHumvees, គ្រាប់រំសេវ ,...
បរទេស៖ ប្រភពពីខាងក្នុងបាននិយាយប្រាប់ CNN ថា មន្ត្រីលោកខាងលិចមិនប្រាកដប្រជាថា រដ្ឋាភិបាលរបស់ពួកគេ នឹងយល់ព្រម ផ្តល់ការធានាសន្តិសុខស្របច្បាប់ ដល់ប្រទេសអ៊ុយក្រែន ដែលស្រដៀងនឹងមាត្រា៥ របស់អង្គការណាតូ នោះទេ។ ។ បណ្តាញព័ត៌មានបានរាយការណ៍ កាលពីថ្ងៃសុក្រថា សេចក្តីប្រាថ្នារបស់រដ្ឋាភិបាលទីក្រុងគៀវ ប្រហែលជាមិនត្រូវបានគេពេញចិត្តឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២...
បរទេស៖ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក ដែលមិនបញ្ចេញឈ្មោះថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងដើរតួជាអន្តរការី ដើម្បីជួយបញ្ជូនរថក្រោះផលិត ដោយសូវៀត ទៅឱ្យកាន់អ៊ុយក្រែន។ រដ្ឋាភិបាលទីក្រុងគៀវ បានកំពុងអង្វរលោកខាងលិច ឲ្យផ្គត់ផ្គង់អាវុធធុនធ្ងន់ជាងនេះ ចាប់តាំងពីការចាប់ផ្តើម យុទ្ធនាការយោធារបស់រុស្ស៊ី កាលពីចុងខែកុម្ភៈ វាយប្រហារអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT...
បរទេស៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានការពារកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលបានព្រមព្រៀង នាពេលថ្មីៗនេះជាមួយឥណ្ឌា។ លោក Morrison បាននិយាយថា ការសម្រេចចិត្តពង្រឹងទំនាក់ទំនង ជាមួយប្រទេសមួយ ដែលបានបដិសេធមិនទទួលស្គាល់ យុទ្ធនាការយោធារបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន មិនធ្វើឱ្យខូចដល់ការគាំទ្រ របស់ទីក្រុងកង់បេរ៉ា សម្រាប់ទីក្រុងគៀវនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២...
បរទេស៖ មេដឹកនាំរបស់ប្រទេសចិន ជាច្រើនរូបបានធ្វើការព្យាយាម ក្នុងការកាត់បន្ថយសំពាធ ពីសំណាក់អឺរ៉ុប ចំពោះជំហរបស់គេប្រឆាំងទៅនឹង ប្រទេសរុស្សីចំពោះជម្លោះនៅអ៊ុយក្រែន ដោយព្រមានថា កិច្ចសហប្រតិបត្តិការរវាង ទីក្រុងប៉េកាំង និងទីក្រុងប្រ៊ូសែល គឺទាមទារចាំបាច់បំផុតនៅពេលនេះ ក្នុងការការពារការខូចខាតធ្ងន់ធ្ងរ ចំពោះសេដ្ឋកិច្ចជាសកល របស់ពិភពលោក។ ថ្លែងនៅក្នុងកិច្ចប្រជុំតាមវិដេអូមួយ កាលពីថ្ងៃសុក្រជាមួយនឹងបណ្តា មេដឹកនាំអឺរ៉ុប លោកប្រធានាធិបតីចិន Xi Jinping បាននិយាយព្រមានថា...
បរទេស៖ រដ្ឋាភិបាលក្រុងគៀវយប់មិញនេះ បានចេញមកធ្វើការឆ្លើយតបថា ខ្លួនមិនបានជាប់ការពាក់ព័ន្ធ ទៅនឹងការវាយប្រហារកណ្តាលយប់ ទៅលើទាំងស្តុកប្រេងមួយកន្លែង ដែលស្ថិតនៅក្រៅទីក្រុង Belgorod នោះទេ។ រដ្ឋាភិបាលក្រុងគៀវបានបន្តទៀតថា រាល់ការចោទប្រកាន់ទាំងឡាយ ដែលធ្លាប់បានអះអាងដោយ កងកម្លាំងយោធារុស្សីកន្លងមក គឺមិនមែនជារឿងពិត នោះឡើយទោះបីជាមាន មូលហេតុអ្វីក៏ដោយ ពីព្រោះថាអ៊ុយក្រែនមិនបាន ចូលរួមក្នុងកិច្ចការងារបែបនេះឡើយ។ ភ្លាមៗក្រោយការឆ្លើយតប របស់អ៊ុយក្រែនរួចមក ក្រសួងការពារជាតិរុស្សី បានបន្តធ្វើការចោទប្រកាន់ថា...
បរទេស៖ សភាជាតិនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការបោះឆ្នោតសម្រេចចិត្ត ក្នុងការអនុម័ត ច្បាប់ថ្មីដែលមានសិទ្ធ ក្នុងការដកហូតរាល់អចលនទ្រព្យ ទាំងឡាយរបស់ពលរដ្ឋអ៊ុយក្រែន ឬទាំងអចលនទ្រព្យរបស់ រដ្ឋាភិបាលរុស្សីដែលមាន នៅក្នុងប្រទេសផងដែរ។ ការបោះឆ្នោតសម្រេចបាន ធ្វើឡើងបន្ទាប់ពីទទួលបានសម្លេងគាំទ្រ ៣០៥ ក្នុងចំណោមការបោះឆ្នោតទាំង ៤០៥ នេះបើយោងតាមការបញ្ជាក់ដោយសមាជិកសភា របស់អ៊ុយក្រែនលោក Yaroslav Zheleznyak នៅលើបណ្តាសង្គម Telegram។...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចក្រភពអង់គ្លេស និង “ប្រទេសមួយចំនួនទៀត” កំពុងបញ្ជូនអាវុធបន្ថែមទៀត ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងគោលបំណង ដើម្បីទប់ទល់នឹងយោធារុស្ស៊ី។ អង់គ្លេស បានបញ្ជូនកាំជ្រួចប្រឆាំងរថក្រោះ រាប់ពាន់ដើម ទៅក្នុងប្រទេសដែលហែកហួរ ដោយសង្រ្គាមមួយនេះហើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣១ ខែមីនា...