ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ថា សមាគមកាកបាទក្រហម នៃប្រទេសចិន បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានបញ្ជូនកញ្ចប់ជំនួយមនុស្សធម៌ សង្គ្រោះបន្ទាន់មួយ ទៅឱ្យសមាគមកាកបាទក្រហមអ៊ុយក្រែន ។ ការផ្គត់ផ្គង់ថ្មី រួមទាំងម្សៅទឹកដោះគោ សម្រាប់កុមារ និងភួយបានដឹកចេញ ពីទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ ហើយត្រូវបានគេរំពឹងថា នឹងមកដល់ទីក្រុង Warsaw ប្រទេសប៉ូឡូញនៅថ្ងៃចន្ទ ។...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Peter Dutton បានព្រមានថា ប្រទេសចិន អាចប្រើប្រាស់ជម្លោះរបស់រុស្ស៊ី ជាមួយអ៊ុយក្រែនជា “ការរំខាន” ដើម្បីចាប់ផ្តើម “សកម្មភាពឈ្លានពាន” របស់ខ្លួន នៅពេលដែលកងទ័ពអាមេរិក រាប់ពាន់នាក់ដាក់ពង្រាយ ទៅកាន់ប្រទេសអូស្ត្រាលី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ ខណៈពេលដែលបញ្ជាក់ថា ប្រទេសចិននឹងក្រោកឈរឡើង ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចស្របច្បាប់របស់ខ្លួន នៅចំពោះមុខទណ្ឌកម្មរបស់ លោកខាងលិចនោះ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក Wang Yi បានបដិសេធចំពោះគំនិតដែលថា រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងឈរ នៅខាងភាគីរុស្ស៊ី នៅក្នុងជម្លោះអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Wang...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានគេរាយការណ៍ថា នឹងប្រកាសផ្តល់ជំនួយចំនួន ៨០០ លានដុល្លារបន្ថែមទៀតសម្រាប់ប្រទេសអ៊ុយក្រែន ដោយនាំយកជំនួយសរុបរបស់សហរដ្ឋអាមេរិកដល់ជាង ១ ពាន់លានដុល្លារ ចំពេលមានជម្លោះអ៊ុយក្រែនជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ដែលមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ជំនួយបន្ថែមចំនួន ៨០០លានដុល្លារនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះដែលនឹងធ្វើឱ្យ “ចំនួនសរុបដែលបានប្រកាសកាលពីសប្តាហ៍មុនតែឯងដល់...
គៀវ៖ លោក Yaroslav Zheleznyak សមាជិកសភាបានឲ្យដឹងនៅលើបណ្ដាញ Telegram ថា សភាអ៊ុយក្រែនកាលពីថ្ងៃអង្គារបានបន្តច្បាប់អាជ្ញាសឹកបច្ចុប្បន្នរយៈពេល ៣០ ថ្ងៃទៀតចាប់ពីថ្ងៃទី២៦ ខែមីនា។ លោក Zheleznyak បានលើកឡើងថា ច្បាប់ដើម្បីបន្តច្បាប់អាជ្ញាសឹក ដែលត្រូវបានដាក់ជូនដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ត្រូវបានគាំទ្រដោយសមាជិកសភាចំនួន ៣៤៣ នាក់...
ម៉ូស្គូ៖ វិមានក្រឹមឡាំងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាល មីសែល បានពិភាក្សាអំពីស្ថានភាពអ៊ុយក្រែន ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា មេដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈ ស្តីពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែន និងវិធានការដើម្បីជម្លៀសជនស៊ីវិល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងនោះដែរលោកពូទីន បានគូសបញ្ជាក់ពីការវាយតម្លៃរបស់លោក អំពីការចរចាដែលកំពុងបន្តរវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន ស្តីពីដំណោះស្រាយដែលអាចកើតមាននៃវិបត្តិ៕ប្រែសម្រួល ឈូក...
មុននិងរុស្ស៊ី សម្រេចវាយកម្ទេចអ៊ុយក្រែន ដើម្បីជាការព្រមាន និងឲ្យអ៊ុយក្រែន ធ្វើខ្លួនឲ្យអព្យាក្រឹត្យឡើងវិញ ឈប់ព្យាយាមអនុញាតឲ្យអង្គការណាតូ នាំសព្វាវុធធន់ធ្ងន់ មកដាក់ជាប់របងរុស្ស៊ីបន្តទៀត។ ក្រោយពីសហព័ន្ធសូវៀត ត្រូវបានដួលរលំ កាលពីឆ្នាំ១៩៩១ ខាងបញ្ចឹមលោកនៅតែចិញ្ចឹមចិត្ត តាមកម្ទេចរុស្ស៊ីដដែល ដោយប្តូរពីការធ្វើសង្គ្រាមដោយសព្វាវុធ មកធ្វើជាសង្គ្រាមបែបកូនកាត់ (Hybrid Warfare)។ ជាការពិតក្រោយពីសហភាពសូវៀត ត្រូវបានដួលរលំវប្បធម៌ ប្រពៃណី នៅមានលើពលរដ្ឋអតីតសហភាពសូវៀត ដដែល...
បរទេស ៖ មន្ត្រីជំនិត របស់លោកប្រធានាធិបតី អ៊ុយក្រែន កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការប្រកាសថា អ៊ុយក្រែន និងធ្វើការឆ្លើយតបវិញ យ៉ាងឆាប់រហ័សបំផុត ចំពោះ បណ្តាមិត្តភ័ក្តទាំងឡាយណា ដែលមិនមានភាព រាក់ទាក់ ចំពោះពលរដ្ឋរបស់ខ្លួន ដែលក្នុងនោះមានទាំងការ សម្រេចចិត្តចុងក្រោយមួយដោយប្រទេស អ៊ីស្រាអ៊ែលផងដែរ ដែលបានបដិសេធ មិនព្រមផ្តល់ទិដ្ឋាការ Visa-Free ឡើយជូនពលរដ្ឋអ៊ុយក្រែន។...
បរទេស ៖ ថ្លែងទៅកាន់បណ្តាញប៉ុសវិទ្យុ កាលពីថ្ងៃអង្គារម្សិលមិញនេះ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលទីក្រុងគៀវ លោក Alexey Danilov បានបញ្ជាក់ថា អ៊ុយក្រែននៅពេលនេះ ចាំបាច់កំពុង ត្រូវការសម្ព័ន្ធមិត្តទាំងឡាយ ដែលជាប្រទេស មានបំពាក់ជាមួយនឹងអាវុធ នុយក្លេអ៊ែរ ដូចជាអង់គ្លេសជា ដើមដើម្បីពង្រឹងសមត្ថភាព ការពារជាតិរបស់ខ្លួន។ លោក Danilov ប្រធានក្រុមប្រឹក្សាជាតិ កិច្ចការងារការពារ...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងធ្វើដំណើរបំពេញទស្សនកិច្ច ទៅកាន់អឺរ៉ុបនៅសប្តាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំអង្គការណាតូ នាទីក្រុងប្រ៊ូសែល ជុំវិញការសម្រេចចិត្តរបស់អង្គការយោធានេះ ទៅនឹងរុស្សីដែលកំពុង លុកលុយអ៊ុយក្រែន។ កិច្ចប្រជុំនេះផងដែរនឹងត្រូវ បានគេរំពឹងទុកថាធ្វើឡើង ដើម្បីជាជំនួបនៃបណ្តាមេដឹកនាំ របស់អឺរ៉ុបក្នុងការពិភាក្សាគ្នា បន្តដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសរុស្សី នេះបើយោងតាមការអះអាង របស់លោក Jen Psaki មន្ត្រីជាន់ខ្ពស់នៃសេតវិមានអាមេរិក។ លោក...