Breaking: ប្រធានាធិបតីអ៊ុយក្រែន និយាយថា មនុស្ស ១៣៧ នាក់ ស្លាប់បន្ទាប់ពីការប្រយុទ្ធគ្នា ថ្ងៃដំបូង, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
បរទេស៖ គិតត្រឹមម៉ោង៧យប់នេះកងកម្លាំងនៃប្រទេសរុស្សី បានបើកការវាយប្រហារចូល ទៅដល់តំបន់ភាគខាងជើងនៃទីក្រុងគៀវ ហើយនេះបើយោងតាមការបញ្ជាក់ ដោយកងកម្លាំងការពារព្រំដែន របស់អ៊ុយក្រែន។ គួរឲ្យដឹងដែរថារបាយការណ៍ ចុងក្រោយនេះយោធាអ៊ុយក្រែនចំនួន៤០នាក់ ហើយដែលបានបាត់បង់ជីវិតហើយប្រមាណជា១០នាក់ទៀត ជាជនស៊ីវិលក្រោយការវាយប្រហារទ្រង់ទ្រាយ ធំដោយរុស្សីចូលទៅកាន់ទីក្រុងធំៗ កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ ជាការឆ្លើយតបមេដឹកនាំបណ្តា ប្រទេសមហាអំណាចលើលោកបានធ្វើការថ្កោលទោស រុស្សីខ្លាំងជាពិសេសអាមេរិកហើយចុងក្រោយនេះ ប្រធានាធិបតីបារាំងលោក Macron បាន បញ្ជាក់ថានឹងបង្កើនជាទំរង់គាំទ្រគ្រប់រូបភាពដើម្បីជួយ ដល់អ៊ុយក្រែន។ ចំណែកឯលោកប្រធានាធិបតីតួកគី...
វ៉ាស៊ិនតោន៖ ក្រោយធ្វើប្រតិកម្មឆ្លើយតប ជាច្រើនរួចមកចំពោះបញ្ហាវាយប្រហារ ដោយរុស្សីទៅលើអ៊ុយក្រែននោះប្រធានាធិបតីអាមេរិក នៅថ្ងៃព្រហស្បតិ៍ក៏បានបញ្ជាក់ដែរថានឹងបើកកិច្ចប្រជុំ ជាបន្ទាន់មួយជាមួយនឹងមេដឹកនាំ G7 ផងដែរដើម្បីអាចសម្រេចចិត្តជ្រើសយក វិធីសាស្ត្រផ្សេងទៀតក្នុងការឆ្លើយតបទៅនឹងរដ្ឋាភិបាលទីក្រុងមូស្គូ។ លោក Biden ធ្លាប់បានបញ្ជាក់ហើយថាសហរដ្ឋអាមេរិកក៏នឹង បើកកិច្ចប្រតិបត្តិការជាមួយនឹងបណ្តាសម្ព័ន្ធមិត្តណាតូផងដែរដើម្បីធានាឲ្យបាននូវការសាមគ្គីជារួមនិង ដ៏មានកម្លាំងមួយទុកយកទៅប្រឈមមុខនិងទប់ទល់ ជាមួយនឹងសកម្មភាពឈ្លានពានទាំងឡាយណាដែលធ្វើឡើងចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន។ គួរឲ្យដឹងដែរថានៅក្រោយសេចក្តីប្រកាសដោយប្រធានាធិបតីរុស្សីលោក Vladimir Putinសម្រេចឲ្បបើកប្រតិបត្តិការ ពិសេសមួយប្រឆាំងទៅនឹងអ៊ុយក្រែន ហើយនោះសំលេងផ្ទុះដោយគ្រាប់មីស៊ីលបានចាប់ផ្តើមលាន់លឺ នៅតាមទីក្រុងជាច្រើនដូចជា គៀវដែលមានប្រជាពលរដ្ឋរស់នៅជាង៣លាននាក់...
Breaking: ចិន ប្រាប់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីថា ខ្លួនយល់អំពី “ការបារម្ភសមហេតុផល របស់ទីក្រុងមូស្គូ លើបញ្ហាសន្តិសុខ” លើអ៊ុយក្រែន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: អង្គការណាតូ កំពុងធ្វើសកម្មភាព “ផែនការការពារ” សម្រាប់សម្ព័ន្ធមិត្ត ខណៈដែលរុស្ស៊ី ឈ្លានពានអ៊ុយក្រែន ដែលមិនទាន់ជាសមាជិកនៅឡើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: លោក Erdogan ប្រធានាធិបតី តួកគី ថ្កោលទោស ការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែនថាជា “ការវាយប្រហារ យ៉ាងធ្ងន់ធ្ងរ” ចំពោះសន្តិភាព ក្នុងតំបន់, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ប្រធានាធិបតីអ៊ុយក្រែន Zelensky និយាយថា រុស្ស៊ីធ្វើដូច ពួកណាហ្ស៊ី អាឡឺម៉ង់, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ក្រសួងការបរទេសតួកគី អំពាវនាវឱ្យរុស្ស៊ី បញ្ឈប់សង្គ្រាម “អយុត្តិធម៌ និងខុសច្បាប់” នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
បរទេស៖ ភ្លាមៗបន្ទាប់ពីសុន្ទរកថារបស់លោកពូទីន គឺមាន ប្រភពជាច្រើនបានរាយការណ៍ពីការផ្ទុះដ៏ធំនៅក្នុងទីក្រុង Kyiv រដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន និងជាទីជម្រករបស់ប្រជាជនជិត៣ លាននាក់ ក៏ដូចជានៅក្នុងទីក្រុង Kharkov ដែលជាទីក្រុងដែលមានប្រជាជនជាង ១ លាននាក់នៅភាគខាងកើត និងទីក្រុងសំខាន់ៗផ្សេងទៀត។ យោងតាមសារព័ត៌មាន Rolling Stone ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី...
Breaking: អង្គការណាតូ នឹងរៀបចំកិច្ចប្រជុំកំពូល តាមរយៈវីដេអូ នៅថ្ងៃសុក្រនេះ ស្តីពីការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន៖ អ្នកការទូត, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា