ព័ត៌មានអន្តរជាតិ

Update៖ ពូទីន បញ្ជាមេទ័ព ត្រៀមនុយក្លេអ៊ែ ហើយ!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យបញ្ជាការយោធារបស់គាត់ ឱ្យដាក់កងកម្លាំងការពាររបស់រុស្ស៊ី ដែលរួមមានទាំងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីមានសេចក្តីថ្លែងការណ៍ដ៏គឃ្លើនរបស់មេដឹកនាំអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងមូស្គូ។

លោក ពូទីន បាននិយាយថា “ដូចដែលអ្នកឃើញហើយ មិនត្រឹមតែបណ្តាប្រទេសលោកខាងលិចចាត់វិធានការ មិនរាក់ទាក់ប្រឆាំងនឹងប្រទេសរបស់យើងក្នុងផ្នែកសេដ្ឋកិច្ចនោះទេ – ខ្ញុំមានន័យថាទណ្ឌកម្មខុសច្បាប់ដែលមនុស្សគ្រប់គ្នាដឹងយ៉ាងច្បាស់ – ប៉ុន្តែក៏មានមន្ត្រីកំពូលនៃប្រទេសនាំមុខគេនៃអង្គការណាតូអនុញ្ញាតឱ្យខ្លួនធ្វើសេចក្តីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់ជាមួយ។

To Top