បរទេស៖យោងតាមរបាយការណ៍មួយ ដែលត្រូវបានធ្វើឡើងដោយអង្គការសហប្រជាជាតិ នៅសប្តាហ៍នេះបានបង្ហាញថា ជម្លោះដែលកំពុងតែ នៅបន្តនៅឡើយនៅក្នុងតំបន់ អ៊ុយក្រែនខាងកើត ចាប់តាំងតែឆ្នាំ២០១៤នោះ មកដល់ពេលនេះកុមារប្រមាណជា១៥២នាក់ហើយដែល បាត់បង់ជីវិត និងក្នុងនោះ១៤៦នាក់ទៀត ទទួលរងរបួស។ របាយការណ៍ដដែលដែល ត្រូវបានធ្វើឡើងគិតត្រឹមថ្ងៃទី៣០ ខែឧសភាក៏បានបង្ហាញដែរថាកុមារប្រមាណជា៦៦ ៤៩ ១ នាក់ទៀត ត្រូវបានអង្គការសហប្រជាជាតិចាត់ បញ្ចូលថា គឺជាកុមារដែលកំពុងទទួលរងនូវផលលំបាក ក្នុងនាមជាចំណាប់ខ្មាំងដោយសារជម្លោះមួយនេះ។ សេចក្តីប្រកាសនេះ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskyបានបើកកិច្ចពិភាក្សគ្នា ជាមួយនឹងគណប្រតិភូ អាមេរិក ដែលជាសមាជិកសភា ជាច្រើនរូប ដែលកំពុងបំពេញទស្សនកិច្ច ក្នុងប្រទេស។ ប្រភពដដែលបានឲ្យដឹង ជំនួបពិភាក្សានេះ បានធ្វើឡើង ដោយមានប្រធានបទ ទៅលើបញ្ហាសន្តិសុខ នៅក្នុងតំបន់ Donbass...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ បានព្រមានប្រទេសតួកគី ចំពោះអ្វីដែលលោកនិយាយថា ជាការប៉ុនប៉ងចាក់សាំងបន្ថែម លើមនោសញ្ចេតនាយោធានិយម នៅក្នុងប្រទេសអ៊ុយក្រែន ក្រោយទីក្រុងអង់ការ៉ា បានជំរុញបង្កើនសហប្រតិបត្តិការ ជាមួយទីក្រុងគៀវ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រធានាធិបតីតួកគី លោក Tayyip...
បរទេស ៖ ទីភ្នាក់ងារចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសអ៊ុយក្រែន បានបើកដំណើរការ សមយុទ្ធយោធា មួយជាមួយគ្នានៅក្នុងតំបន់សមុទ្រខ្មៅ កាលពីថ្ងៃអង្គារម្សិលមិញនេះ។ យោងតាមការ បញ្ជាក់បន្ថែម ដោយកងកម្លាំងនាវា នៃប្រទេសអ៊ុយក្រែន បានបញ្ជាក់ទៀតថា នាវាឃ្លាំមើលឧទ្ធម្ភាគចក្រប្រឆាំង នាវាមុជទឹករបស់អ៊ុយក្រែន ព្រមទាំងកងកម្លាំង កងទ័ពជើងទឹក របស់អាមេរិកជាច្រើន...
បរទេស៖អាជ្ញាធរនៃប្រទេសអ៊ុយក្រែន បានដាក់លោក Viktor Medvedchuk ជាសម្ពន្ធមិត្តដ៏លេចធ្លោរបំផុតរបស់វិមានក្រឹមឡាំងនៅក្នុងប្រទេសអ៊ុយក្រែន ក្រោមបទសង្ស័យជាផ្លូវការសម្រាប់ការក្បត់ជាតិកម្រិតខ្ពស់ នៅថ្ងៃអង្គារម្សិលមិញនេះ ជាផ្នែកនៃការបង្ក្រាបលើក្រុមរបស់លោក ដែលបញ្ឆេះឲ្យមានភាពតានតឹង រវាងទីក្រុងកៀវនិងទីក្រុងមូស្គូ។ តាមសេចក្តីរាយការណ៍ រដ្ឋអាជ្ញាអ៊ុយក្រែន កំពុងតែស្វះស្វែងធ្វើការឃុំខ្លួនលោក Viktor Medvedchuk ជាមេដឹកនាំបក្សប្រឆាំង និងជាពាណិជ្ជករមួយរូប ពីបទសង្ស័យក្បត់ជាតិ និងការប៉ុនប៉ងលួចធនធានជាតិនៅតំបន់គ្រីមា ជាទឹកដីដែលរុស្ស៊ីបានដាក់បញ្ចូលជាឧបសម្ព័ន្ធខ្លួនកាលពីឆ្នាំ២០១៤។ អគ្គរដ្ឋអាជ្ញា លោក...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសន្តិសុខសហព័ន្ធរុស្ស៊ី ហៅកាត់ (FSB) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានឃុំឃាំងអ្នកគាំទ្រ ក្រុមយុវជនរ៉ាឌីកាល់អ៊ុយក្រែន ហៅថា M.K.U ចំនួន១៦នាក់ ។ ចំពោះការចូលរួមរបស់ពួកគេ នៅក្នុងឧក្រិដ្ឋកម្មការឃោសនាជ្រុលនិយម និងការរៀបចំការវាយប្រហារភេរវកម្ម ។ ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សទំាងនោះត្រូវបានឃុំខ្លួន...
បរទេស ៖ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅថ្ងៃចន្ទនេះថា លោកទំនងជានឹង ជួបជាមួយប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដើម្បីពិភាក្សាអំពីជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន ភាគខាងកើត និងបន្ថែមថា គ្រប់ភាគីទាំងអស់ ស្ថិតនៅលើខ្សែបញ្ចប់ នៃការព្រមព្រៀងគ្នា លើបទឈប់បាញ់គ្នាថ្មី...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានមានប្រសាសន៍ នៅថ្ងៃសុក្រនេះថា ការដកកងកម្លាំងយោធារុស្ស៊ី ចេញពីព្រំដែន ជាប់ប្រទេសអ៊ុយក្រែន អាចនឹងបន្ធូរបន្ថយ ទណ្ឌកម្ម ប៉ុន្តែចំណាត់ការនេះតែម្យ៉ាង នឹងមិនបញ្ឈប់ កំណើនភាពតានតឹង ឬក៏ជម្លោះ នៅក្នុងតំបន់ Donbass ភាគខាងកើតនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Dmytro Kuleba ក៏បានជំរុញដៃគូ លោកខាងលិច របស់ប្រទេសអ៊ុយក្រែន ឲ្យបន្តធ្វើការឃ្លាំមើល ស្ថានភាពយ៉ាងយកចិត្តទុកដាក់ និងចាតវិធានការដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ប្រទេសរុស្ស៊ី។ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប្រទេសរុស្ស៊ី បានប្រកាសថា ខ្លួនកំពុងតែបញ្ជា ឲ្យដកទ័ពចេញពីមូលដ្ឋាន នៅតំបន់ ជិតព្រំដែនជាប់ប្រទេសអ៊ុយក្រែន ជាការបញ្ជាក់យ៉ាងច្បាស់ពីការបញ្ចប់ការបង្កើន ប្រមូលផ្តុំទាហានរាប់ម៉ឺននាក់ ដែលបានបង្កឲ្យមានក្តីព្រួយបារម្ភដល់បណ្ដាប្រទេសលោកខាងលិច។ គួរបញ្ជាក់ថា គេហទំព័រព័ត៌មាន Axios បានរាយការណ៍ថា ការប្រមូលផ្តុំកងទ័ព និងសម្ភារៈយោធា នៅជិតព្រំដែនប្រទេសអ៊ុយក្រែន ភាគខាងកើត និងតំបន់គ្រីមា ហាក់ជាវិធានការឆ្លើយតប ចំពោះប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិកនិងអឺរ៉ុប៕ ប្រែសម្រួល៖ប៉ាង កុង
បរទេស៖ ប្រទេសអ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានជំរុញសម្ពន្ធមិត្តលោកខាងលិច របស់ខ្លួនឲ្យបង្ហាញថា ពួកគេត្រៀមខ្លួនធ្វើការពិន័យ ទីក្រុងមូស្គូដោយទណ្ឌកម្មថ្មី ដោយរួមទាំងការដកប្រទេសរុស្ស៊ី ចេញពីប្រព័ន្ធទូទាត់ប្រាក់ SWIFT ដើម្បីរារាំងវិមានក្រឹមឡាំងមិនឲ្យប្រើកងកម្លាំង យោធាបន្ថែមប្រឆាំងអ៊ុយក្រែន។ នៅក្នុងបទសម្ភាសន៍មួយ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា ស្របពេលដែលទីក្រុងកៀវ គ្មានព័ត៌មានថ្មីបង្ហាញថា រុស្ស៊ីសម្រេចចិត្តធ្វើសកម្មភាពយោធាថ្មី ប្រឆាំងអ៊ុយក្រែននោះ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សយានៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសរុស្សីគឺបានចាប់ផ្តើម ធ្វើសមយុទ្ធយោធា របស់ខ្លួនហើយក្នុងទ្រង់ទ្រាយធំ ស្ថិតនៅក្នុងតំបន់ Crimea ក្នុងពេលដែលស្ថានភាពតាន តឹងនៅតែបន្តនៅឡើយជាមួយនឹងអ៊ុយក្រែន ។ នៅក្នុងសេចក្តីថ្លែងការណ៍ មួយដោយក្រសួងការពារជាតិ បានបញ្ជាក់ថា លោករដ្ឋមន្ត្រីក្រសួងការពារ Sergei Shoigu ក៏បានធ្វើដំណើរអញ្ជើញមកដល់ ទីតាំងធ្វើសមយុទ្ធផងដែរ ដោយមានការចូលរួមពីសំណាក់កងទ័ព នៃតំបន់ភាគខាងត្បូងនៃប្រទេស។...