បរទេស៖ នៅថ្ងៃចន្ទនេះ ក្រុមរដ្ឋមន្ត្រីដែលមកពី បណ្តាប្រទេសក្នុងតំបន់អ៊ឺរ៉ុប បានធ្វើការជួបជុំគ្នាមួយ ដើម្បីពិភាក្សាស្វែងរកវិធីសាស្ត្រ ក្នុងការជួយដល់ប្រទេសអ៊ុយក្រែន ឲ្យអាចមានសមត្ថភាពក្នុងការ ប្រឈមមុខនិងការពារខ្លួន ចេញពីប្រទេសរុស្សី។ គេជឿជាក់ថា លទ្ធភាពនៃការវាយប្រហារ ដោយរុស្សីមកទល់ពេល ចុងក្រោយនេះគឺកំពុងមាន កម្រិតខ្ពស់ខ្លាំង ខណៈដែលភាគីទាំងពីរ ក៏បានបង្កើនចំនួនកងកម្លាំងយោធា នៅតាមបណ្តោយព្រំដែនជាមួយ នឹងគ្នាផងដែរនោះ។ ថ្មីៗនេះភ្នាក់ងារស៊ើបការណ៍ ពិសេសអាមេរិកបានអះអាងថា រុស្សីបានធ្វើការដាក់ពង្រាយ...
បរទេស៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃអាទិត្យ បានប្រកាសថា មន្ត្រីការទូតជាន់ខ្ពស់មួយរូប ប្រចាំនៅតំបន់អ៊ឺរ៉ុបនឹងត្រូវ ធ្វើដំណើរទៅកាន់ប្រទេសរុស្សី និងអ៊ុយក្រែន ដើម្បីពិភាក្សាអំពីបញ្ហាបង្កើន កម្លាំងយោធារៀងខ្លួន នៅតាមតំបន់ព្រំដែន។ ប្រភពដដែលបានបញ្ជាក់ថា លោកស្រីសាស្ត្រាចារ្យ Dr. Karen Donfried ដែលជាមន្ត្រីជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការងារអ៊ឺរ៉ុប និងអាស៊ីនឹងត្រូវធ្វើដំណើរ ទៅដល់ទីក្រុង Kyiv ប្រទេសអ៊ុយក្រែននិងទីក្រុង...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Dmytro Kuleba បាននិយាយប្រាប់សារព័ត៌មាន នៅថ្ងៃពុធនេះថា កិច្ចពិភាក្សាគ្នា រវាងប្រធានាធិបតី អាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានធ្វើឲ្យមានការទប់ស្កាត់ និងការបំបាត់ភាពតានតឹង ។...
វ៉ាស៊ីនតោន៖ សេតវិមានបានព្រមានថា សហរដ្ឋអាមេរិក នឹងដាក់ “ការប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ” លើប្រទេសរុស្ស៊ី និងបង្កើនវត្តមានយោធារបស់ខ្លួន នៅអឺរ៉ុបខាងកើត ប្រសិនបើទីក្រុងម៉ូស្គូ ឈ្លានពានអ៊ុយក្រែន។ ប្រធានាធិបតីអាមេរិក ក៏នឹងជម្រាបជូន សមភាគីអ៊ុយក្រែនលោក Volodymyr Zelensky យ៉ាងឆាប់រហ័សអំពីព័ត៌មានលម្អិត នៃការពិភាក្សារបស់ លោកជាមួយលោក ពូទីន ដែលធ្វើឡើងដោយសន្និសីទ តាមវីដេអូនៅថ្ងៃអង្គារនេះ ខណៈដែលទាហានរុស្ស៊ីរាប់ម៉ឺននាក់...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន មានសមត្ថភាពអាចប្រយុទ្ធទប់ទល់នឹងការវាយប្រហារណាមួយពីប្រទេសរុស្ស៊ី ក្នុងខណៈប្រទេសប្រារព្ធទិវាកងទ័ពជាតិរបស់ខ្លួន នៅថ្ងៃចន្ទនេះ ជាមួយការបង្ហាញនូវរថពាសដែកនិងទូលល្បាតអាមេរិក។ ប្រធានាធិបតីអាមេរិក នាពេលថ្មីៗនេះ បានប្តេជ្ញាផ្តល់គាំទ្រឥតងាករេចំពោះប្រទេសអ៊ុយក្រែន ក្នុងជម្លោះជាប់គាំងជាមួយទីក្រុងមូស្គូ ហើយនឹងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីព្យាយាមរំសាយវិបត្តិ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ុយក្រែន លោក Dmytro Kuleba បានជួបគ្នាជាមួយមន្ត្រីការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោក Josep Borrell នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពន្លឿនការងារលើការដាក់កំហឹតសេដ្ឋកិច្ចជាក់លាក់ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ី ប្រសិនបើទីក្រុងមូស្គធ្វើការឈ្លានពានថ្មីណាមួយ។ ប្រទេសអ៊ុយក្រែននិងសម្ពន្ធមិត្តយោធាណាតូ នាពេលថ្មីៗនេះ បានបង្ហាញនូវក្តីព្រួយបារម្ភស្តីពីសកម្មភាពទ័ពរុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែនក្នុងឆ្នាំនេះ បង្កឲ្យមានការភ័យព្រួយថា ជម្លោះដែលកំពុងឆេះក្តៅនៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត អាចនឹងផ្ទុះជាសង្គ្រាមដោយចំហ រវាងប្រទេសជិតខាងទាំងពីរ។ នៅក្នុងសារធ្វីតធ័រមួយ...
បរទេស៖ ក្នុងពេលប៉ុន្មានម៉ោងមុន ជួបរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ស្របពលមានភាពតានតឹងកើនឡើង ជុំវិញរឿងប្រទេសអ៊ុយក្រែននោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមានប្រសាសន៍ថា សម្ពន្ធមិត្តណាតូមាន ការប្តេជ្ញាឥតងាករេ ចំពោះអធិបតេយ្យភាពរបស់អ៊ុយក្រែន។ ថ្លែងនៅពេលចាប់ផ្តើម កិច្ចពិភាក្សាគ្នាជាមួយ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba...
មូស្គូ៖ ប្រទេសរុស្សី បានធ្វើការចោទប្រកាន់ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធម្សិលមិញថា បានធ្វើការដាក់ពង្រាយ កងកម្លាំងយោធារបស់ខ្លួន ស្ទើរតែជាងពាក់កណ្តាល ឬប្រមាណជា ១២៥ ០០០នាក់ទៅកាន់តំបន់ Donbass ដែលជាតំបន់ជម្លោះជាមួយ នឹងរុស្សីនៅក្នុងតំបន់ភាគខាងកើត នៃប្រទេស។ គួរឲ្យដឹងដែរថា ចាប់តាំងតែពីឆ្នាំ២០១៤មកតំបន់ Donbass នេះគឺជាតំបន់ដែលយោធា រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន បានធ្វើការប្រយុទ្ធប្រឆាំងយ៉ាងខ្លាំង ជាមួយនឹងក្រុមសកម្មប្រយុទ្ធ...
បរទេស៖វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនមិនអាចកាត់បន្ថយភាពតានតឹងជាមួយលោកខាងលិច ជុំវិញរឿងអ៊ុយក្រែនបាន ព្រោះតែមានការប្រមូលផ្តុំដ៏ធំនៃកងកម្លាំងទ័ពរបស់ប្រទេសអ៊ុយក្រែន នៅជិតព្រំដែនរបស់ប្រទេសរុស្ស៊ី។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិក សម្ពន្ធមិត្តយោធាណាតូនិងអ៊ុយក្រែន នាពេលថ្មីៗនេះ បានបង្ហាញនូវក្តីព្រួយបារម្ភ ជុំវិញសកម្មភាពខុសធម្មតារបស់កងទ័ពរុស្ស៊ីនៅជិតប្រទេសអ៊ុយក្រែន។ ទីក្រុងមូស្គូនិយាយថា គោលជំហររបស់ខ្លួន...
បរទេស៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន RIA Novosti ថា ប្រសិនបើរុស្ស៊ីប្រឈមមុខនឹង ការឈ្លានពានពីប្រទេសអ៊ុយក្រែន នោះរដ្ឋាភិបាលទីក្រុង Minsk នឹងគាំទ្រទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក...