បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky បានទទួលស្គាល់ ក្នុងអំឡុង ពេលជួបជាមួយ និស្សិត សាកលវិទ្យាល័យនៅទីក្រុង Nikolaev កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេស របស់លោកប្រហែល ជាមិនចូលរួមជា មួយណាតូឡើយ។ មេដឹកនាំដែលដំបូងឡើយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃពុធម្សិលមិញនេះអង្គការណាតូ បានសន្យាសាជាថ្មីម្តងទៀតថា នឹងបង្កើតផែនទីបង្ហាញផ្លូវឆ្ពោះទៅរក អន្តរប្រតិបត្តិការពេញលេញសម្រាប់អ៊ុយក្រែន ជាមួយយោធាទាំងអស់នៅក្នុងប្លុកនេះ។ ប្រភពដដែលបានសរសេរទៀតថា ខណៈពេលដែលទីក្រុងគៀវ បានស្វាគមន៍ការប្រកាសនេះ អ៊ុយក្រែនគឺកំពុងតែបានធ្លាក់ចុះយ៉ាងខ្លាំង នៃលទ្ធភាពក្នុងការក្លាយជា សមាជិកភាពដែលប្រធានាធិបតី Vladimir Zelensky បានប៉ុនប៉ងស្វែងរកចុងក្រោយម្តងទៀត កាលពីដើមឆ្នាំនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែល បានចេញផ្សាយបន្ទាប់ពី រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmitry...
បរទេស៖ យោងតាមរដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសជាច្រើនរូប នៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូក្នុងសប្តាហ៍នេះ នៅទីក្រុងប្រ៊ុសែល បានទទួលស្គាល់ថា ប្រតិបត្តការវាយលុករបស់អ៊ុយក្រែន ដែលរំពឹងទុកយ៉ាងខ្លាំងនោះ បានបរាជ័យរួចទៅហើយ។ លោកបាននិយាយថា ផែនការដើមគឺសម្រាប់អ៊ុយក្រែន ដើម្បីកម្ចាត់រុស្ស៊ីនៅសមរភូមិ ដែលបង្កឲ្យមានផលវិបាកនយោបាយ នៅក្រុងម៉ូស្គូខ្ញុំគិតថាថ្ងៃនេះ មនុស្សគ្រប់គ្នាអាចមើលឃើញ – ទោះបីជាពួកគេប្រហែល ជាមិនទទួលស្គាល់វាក៏ដោយថា...
គៀវ ៖ សេវាកម្មសារព័ត៌មាន របស់ប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន និងអ៊ីតាលី បានចាប់ផ្តើមការពិគ្រោះយោបល់ ស្តីពីការផ្តល់ការធានាសន្តិសុខ សម្រាប់ទីក្រុងគៀវ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កិច្ចព្រមព្រៀងទ្វេភាគី ស្តីពីការប្តេជ្ញាចិត្តផ្នែកសន្តិសុខ ចំពោះអ៊ុយក្រែនដោយប្រទេសអ៊ីតាលី នឹងផ្អែកលើសេចក្តីប្រកាសរួមនៃការគាំទ្រ សម្រាប់អ៊ុយក្រែន ដែលត្រូវបានអនុម័តដោយក្រុម៧ (G7) នៅក្នុងខែកក្កដា។ លោក Ihor Zhovkva...
បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី លោក Kirill Lysogorsky បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនថាបានផ្គត់ផ្គង់ សារធាតុគីមីពុល ដល់ទីក្រុងគៀវ ដោយអះអាងថា ពួកគេប្រើប្រាស់ក្នុងផែនការវាយប្រហារ លើមន្ត្រីរុស្ស៊ីនៅអតីតទឹកដីអ៊ុយក្រែន ដែលបានចូលរួមជាមួយរុស្ស៊ីក្នុងឆ្នាំ២០២២។ យោងតាមការចេញផ្សាយរបស់ RT លោកLysogorsky បានបង្ហាញការអះអាងទាំងនេះ នៅចំពោះមុខអង្គការ សម្រាប់ការហាមឃាត់អាវុធគីមី ឬOPCW ដោយបញ្ជាក់ថាមានភស្តុតាងដែល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិ Jana Cernochova បាននិយាយនៅក្នុងបទសម្ភាសន៍ តាមទូរទស្សន៍កាលពីថ្ងៃអាទិត្យថា វានៅសល់មិនច្រើនទេនៅក្នុងឃ្លាំងស្តុកទំនិញ របស់សាធារណរដ្ឋឆេក ដែលអាចបញ្ជូនទៅទីក្រុងគៀវ។ ក្នុងនោះលោកស្រីបានបន្ថែមទៀតថា រដ្ឋាភិបាលទីក្រុង Prague មានបំណងចុះកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជន ដើម្បីបន្តការចែកចាយអាវុធ និងគ្រាប់រំសេវ។ កាលពីដើមខែនេះ ក្រសួងការពារជាតិឆេកបានចេញផ្សាយ របាយការណ៍មួយដែលរាយបញ្ជី ឧបករណ៍ទាំងអស់ដែលបានបរិច្ចាគ ទៅប្រទេសអ៊ុយក្រែន...
បរទេស ៖ សេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ី បានប្រកាសថា ភ្នាក់ងារអនុវត្តច្បាប់របស់រុស្ស៊ី បានចាប់ខ្លួនអ្នកបំផ្លិចបំផ្លាញ ជនជាតិអ៊ុយក្រែនម្នាក់ ដែលត្រូវបានចោទប្រកាន់ថា មានផែនការនឹងធ្វើឃាតមន្ត្រីយោធា ជាន់ខ្ពស់នៅភាគខាងលិច នៃប្រទេស ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារនេះបាននិយាយថា...
បរទេស៖ មន្ត្រីអ៊ុយក្រែនបាននិយាយថា មនុស្ស ៤ នាក់បានស្លាប់ និង ៥នាក់ទៀតបានរងរបួសនៅក្នុងការបាញ់ផ្លោងរបស់រុស្ស៊ីនៅក្នុងតំបន់ ឃែសុន ភាគខាងត្បូងប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក អ៊ីហ័រ លីមិនកូ បាននិយាយថា អគារលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធជាង...
បរទេស៖ កាសែតប្រចាំថ្ងៃរបស់អាល្លឺម៉ង់ Der Tagesspiegel បានអះអាងថា អាល្លឺម៉ង់អាចជិតដល់កម្រិតនៃសមត្ថភាពហិរញ្ញវត្ថុរបស់ខ្លួនក្នុងការផ្តល់ជំនួយការពារជាតិដល់អ៊ុយក្រែន។ កាសែតដដែលនេះក៏បានស្នើដែរថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំងនឹងមិនអាចប្រគល់រថក្រោះ ទៅឲ្យរដ្ឋាភិបាលទីក្រុងគៀវ ឲ្យបានច្រើនជាងដែលខ្លួនបានសន្យារួចទៅហើយនោះឡើយ។ កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានសម្តែងការព្រួយបារម្ភថា កង្វះវឌ្ឍនភាពផ្នែកយោធា អាចនឹងធ្វើឱ្យប៉ះពាល់ដល់ឆន្ទៈរបស់អ្នកគាំទ្ររបស់ទីក្រុងគៀវ ក្នុងពេលប្រតិបត្តិការត្រូវការពង្រឹងបន្ថែមទៀតបែបនេះ។ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួនក៏បានចោទប្រកាន់នាពេលថ្មីៗនេះថា ភាពអស់កម្លាំងកំពុងកើនឡើងនៅទូទាំងទ្វីបអឺរ៉ុប ខណៈដែលជម្លោះរវាងអ៊ុយក្រែន...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ បន្ថែមនៃជំនួយយោធាដល់អ៊ុយក្រែន ដែលមានតម្លៃ ១០០លានដុល្លារអាមេរិក ខណៈដែលរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin ស្ថិតនៅក្នុងទីក្រុងគៀវ សម្រាប់ដំណើរទស្សនកិច្ចមួយ ដើម្បីធានាដល់ការគាំទ្ររបស់សហរដ្ឋអាមេរិក។ រួមបញ្ចូលនៅក្នុងការផ្តល់អាវុធនេះ គឺកាំជ្រួចប្រឆាំងយន្តហោះ Stinger ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់មួយ និងគ្រាប់រំសេវបន្ថែម កាំភ្លើងធំ ១៥៥មីលីម៉ែត្រ និង ១០៥មីលីម៉ែត្រ, មីស៊ីល...