ព័ត៌មានអន្តរជាតិ

The Guardian៖ ក្រុមមេបញ្ជាការទ័ពអ៊ុយក្រែនជាច្រើន បានដឹងរួចមកហើយថា ពួកគេមិនអាចយកឈ្នះរុស្ស៊ីឡើយ

RT News

បរទេស៖ យោងតាមការដកស្រង់ដោយ RT ពីសារព័ត៌មានThe Guardian បានរាយការណ៍ថា អ៊ុយក្រែនមិនមានជម្រើសផ្សេង ក្រៅពីបើកការវាយប្រហារ នៅក្នុងប្រទេសរុស្ស៊ី រួមទាំងហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ខ្លួន ដោយសារតែកងទ័ពរបស់ខ្លួនប្រឈមមុខនឹង ការលំបាកជាបន្តបន្ទាប់នៅលើសមរភូមិ។

មន្ត្រីមួយក្រុម​ដែលបានផ្តល់បទសំភាស​ ជាមួយ​កាសែត​អង់គ្លេស​បាន​និយាយ​ ដោយ​ចំៗ​អំពី​ស្ថានភាព​យោធា​ ដ៏​អស់សង្ឃឹម​របស់​ក្រុង​គៀវក្នុងនោះ ឧត្តមសេនីយឯក Dmitry Timkov បាននិយាយថាប្រទេសរបស់គាត់ គឺដូចជាអ្នកជំងឺដែលស្ថិតនៅក្នុង ដំណាក់កាលចុងក្រោយរងចាំតែដង្ហើម លើឧបករណ៍សង្គ្រោះបន្ទាន់ប៉ុណ្ណោះ។

ដោយឡែកឧត្តមសេនីយ Vadim Skibitsky អនុប្រធាន GUR បានទទួលស្គាល់ថា ជ័យជំនះរបស់អ៊ុយក្រែន ដែលសន្យាយ៉ាងទូលំទូលាយ ដោយទីក្រុងគឺជារឿងដែលមិនអាច ទៅរួចទេនៅពេលនេះ។

ទោះបីជាយ៉ាងណាក្តីកាសែតនេះ បាននិយាយថា កងកម្លាំង GUR មានបំណងចាប់ផ្តើមការ វាយប្រហារធំថ្មីមួយនៅលើស្ពាន Crimean ក្នុងគោលបំណងដើម្បីបិទដំណើរការរបស់វា នៅក្នុងពាក់កណ្តាលដំបូងនៃ ២០២៤នេះទាំងដែល កន្លងមកអ៊ុយក្រែន បានកំណត់គោលដៅរចនាសម្ព័ន្ធនេះ ពីរដងក្នុងឆ្នាំ២០២២និង២០២៣ មកហើយដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top