បរទេស ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Shoigu កាលពីថ្ងៃម្សិលមិញនេះ បានអះអាងថា ស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ប្រយុទ្ធបង្ហាញថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កំពុងបាត់បង់កម្លាំង និងភ័យស្លន់ស្លោ ។ យោងតាមការដកស្រង់សំដី ដោយកាសែតរុស្សី RT លោកបានលើកឡើងពីការដកថយយ៉ាងច្រើននៃកងកម្លាំងអាកាសដែលប្រើប្រាស់ដើម្បីគាំទ្រការអះអាងរបស់លោក ។ លោក Shoigu បានអះអាងទៀតថា កងកម្លាំងរបស់គាត់បានបាញ់ទម្លាក់យន្តហោះយោធា អ៊ុយក្រែនចំនួន២៤គ្រឿងក្នុងរយៈពេលត្រឹមតែ៥ថ្ងៃ...
បរទេស ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denis Shmigal បាននិយាយថា ក្រុងគៀវរំពឹងថា នឹងទទួលបានជំនួយបរទេស យ៉ាងហោចណាស់ ១៨ ពាន់លានអឺរ៉ូ ឬប្រមាណជា១៩ ពាន់លានដុល្លារ ពីសហភាពអឺរ៉ុបEU បន្ថែមទៀតនៅឆ្នាំក្រោយ ។ យោងតាមការចេញផ្សាយ របស់ RT Shmigal បានសរសេរ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ចូ បៃដិនបានធ្វើការអំពាវនាវដោយផ្ទាល់ ទៅកាន់ប្រជាជាតិឱ្យបន្តគាំទ្រអ៊ីស្រាអែល និងអ៊ុយក្រែន ដោយថាវាមានសារៈសំខាន់ សម្រាប់សន្តិសុខជាតិ និងស្ថិរភាពពិភពលោករបស់អាមេរិក ដែលពួកគេទទួលបានជ័យជំនះពីជម្លោះរៀងៗខ្លួន។ នៅក្នុងសុន្ទរកថាដ៏កម្រមួយពីការិយាល័យ Oval លោក បៃដិន បានលើកឡើងថា លោកនឹងបញ្ជូនសំណើថវិកាបន្ទាន់មួយ ទៅកាន់សភានៅថ្ងៃសុក្រសម្រាប់ ជំនួយយោធារាប់ពាន់លានដុល្លារ សម្រាប់ប្រទេសទាំងពីរ។ សុន្ទរកថាតាមទូរទស្សន៍ជាតិ របស់លោកបានកើតឡើងមួយថ្ងៃបន្ទាប់ពី កិច្ចពិភាក្សារបស់លោកជាមួយ...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានអះអាងថា ការរួបរួមរបស់ពួកគេប្រឆាំងនឹង “ការគំរាមកំហែងទូទៅ” ដូចដែលពួកគេបានជួបនៅទីក្រុងប៉េកាំង ដោយមេដឹកនាំទាំងពីរក៏ពិភាក្សាអំពី សង្គ្រាមរបស់រុស្ស៊ីលើបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ាផងដែរ។ លោក ពូទីន បានប្រាប់អ្នកយកព័ត៌មានថា ការគំរាមកំហែងបែបនេះ “ធ្វើឱ្យទំនាក់ទំនងរុស្ស៊ី-ចិន កាន់តែរឹងមាំ” នៅក្នុងឯកសារយោងជាក់ស្តែងមួយ ចំពោះសម្ពាធពីជំរុំលោកខាងលិច...
បរទេស៖ សារព័ត៌មានរុស្សី RT ដែលបានដកស្រង់របាយការណ៍ ចេញពីទីភ្នាក់ងារព័ត៌មាន DPA បានរាយការណ៍កាលពីថ្ងៃពុធម្សិលមិញថាថា រដ្ឋាភិបាលអាល្លឺម៉ង់ចង់ផ្តល់អាទិភាព ដល់ការចែកចាយអាវុធទៅឲ្យអ៊ីស្រាអែល ចំពេលមានជម្លោះជាមួយក្រុមហាម៉ាស ជាជាងជម្លោះនៅអ៊ុយក្រែន។ យោងតាមមន្ត្រីរដ្ឋាភិបាល ដែលមិនបញ្ចេញឈ្មោះដែលត្រូវបានសម្ភាស ដោយសារព័ត៌មាននេះ បានបញ្ជាក់ថា៖ លិខិតស្នើសុំពាណិជ្ជកម្មពីក្រុមហ៊ុន សម្រាប់ការនាំចេញអាវុធនឹង ត្រូវបានដំណើរការ និងអនុម័តជាអាទិភាព ចំពោះស្ថានភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ា។ របាយការណ៍នេះបានធ្វើឡើង បន្ទាប់ពីអធិការបតីអាល្លឺម៉ង់លោក...
បរទេស៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកយកព័ត៌មានរបស់រ៉យទ័រ កាលពីថ្ងៃអាទិត្យថា ការធានាការគាំទ្រផ្នែកហិរញ្ញវត្ថុ កាន់តែមានភាពលំបាកឡើង សម្រាប់រដ្ឋាភិបាទីក្រុងគៀវ ខណៈដែលអ្នកគាំទ្រលោកខាងលិច របស់ប្រទេសនេះបានផ្លាស់ប្តូរការយកចិត្តទុកដាក់ របស់ពួកគេចំពោះបញ្ហាក្នុងស្រុក និងភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយនៅទីនេះ។ ថ្លែងនៅខាងក្រៅកិច្ចប្រជុំ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF និងធនាគារពិភពលោកនៅទីក្រុង Marrakech លោក Sergey Marchenko...
បុមបៃ៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានសម្រេចចិត្ត ដើម្បីព្យួរគណៈកម្មាធិការអូឡាំពិករុស្ស៊ី ដោយគ្មានពេលកំណត់ សម្រាប់ការបំពានធម្មនុញ្ញអូឡាំពិកដោយការបញ្ចូលស្ថាប័នកីឡានៅក្នុងតំបន់ចំនួន៤ របស់អ៊ុយក្រែន។ ក្រុមប្រឹក្សាប្រតិបត្តិរបស់ IOC ដែលប្រជុំនៅទីក្រុងបុមបៃ បានឲ្យដឹងថា ការផ្អាកនេះនឹងកាត់ផ្តាច់ ROC ចេញពីការផ្តល់មូលនិធិអូឡាំពិក ហើយថា IOC រក្សាសិទ្ធិក្នុងការសម្រេចចិត្តលើការចូលរួមរបស់អត្តពលិករុស្ស៊ី ដែលប្រកួតប្រជែងក្នុងនាមជាអព្យាក្រឹតក្នុងកីឡាអូឡាំពិករដូវក្តៅឆ្នាំក្រោយ និងអូឡាំពិករដូវរងាឆ្នាំ២០២៦ នៅទីក្រុង Milan និង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយថា សហរដ្ឋអាមេរិកនឹងដឹកនាំសម្ព័ន្ធមិត្តដែលពោរពេញទៅដោយសមត្ថភាព ក្នុងការបង្កើតកងកម្លាំងទ័ពអាកាសរបស់អ៊ុយក្រែន រួមទាំងការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែននៅលើយន្តហោះចម្បាំង F-16ផង។ លោក Austin បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Brussels ប្រទេសបែលហ្ស៊ិកថា៖ខ្ញុំមានមោទនភាពក្នុងការប្រកាសថាសហរដ្ឋអាមេរិកនឹងឈានជើងម្តងទៀតដើម្បីជួយដឹកនាំសម្ព័ន្ធនៃបណ្តាប្រទេសដែលធ្វើការជាមួយអ៊ុយក្រែនក្នុងការអភិវឌ្ឍកងកម្លាំងអាកាសរបស់ខ្លួន។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអ៊ុយក្រែន និងដៃគូផ្សេងទៀត ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាពយន្តហោះចម្បាំង F-16 របស់អ៊ុយក្រែន។...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានផ្លាស់ប្តូរតំណែងបញ្ជាការកងកម្លាំងការពារដែនដី ហៅកាត់(TDF) របស់ប្រទេសអ៊ុយក្រែន ។ លោក Zelensky បានចុះហត្ថលេខាលើក្រឹត្យដើម្បីដកតំណែងលោក Ihor Tantsyura ដែលបានដឹកនាំ TDF...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍នៅថ្ងៃអង្គារនេះថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានចុះហត្ថលេខាលើច្បាប់មួយដើម្បីចំណាយយ៉ាងហោចណាស់ចំនួន២១,៦ភាគរយនៃផលិតផលក្នុងស្រុកសរុប ហៅកាត់ថា (GDP) របស់ប្រទេសស្លួននៅក្នុងឆ្នាំ២០២៤ទៅលើវិស័យការពារជាតិ ។ ក្រឹត្យរបស់លោកប្រធានាធិបតី ដែលចូលជាធរមានចំពោះការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ បានចែងថា...