ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ត្រូវការចាំបាច់ចល័ត ជំនួយជាច្រើន ទៅកាន់កងកម្លាំងយោធា ជួរមុខនៅពេលនេះ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ នៅទីក្រុងគៀវ បានអះអាងប្រាប់កាសែត FinancialTimes ថា អ៊ុយក្រែនចង់ប្រមូលកង ទ័ពបន្ថែមរហូតដល់៥ម៉ឺននាក់ បន្ថែមទៀត ដើម្បីជំនួសទាហានជួរមុខ ដែលមិនបានសម្រាកត្រឹមត្រូវអស់ រយៈពេលជាច្រើនខែ ។

របាយការណ៍បាននិយាយថា ៖កងទ័ពដែលហត់នឿយ ត្រូវបានគេ ប៉ាន់ប្រមាណថា មានចំនួន ប្រហែលជា៣៣ម៉ឺននាក់ តម្រូវឱ្យ មានការបង្វិល ដែលកំណែទម្រង់យោធា ដែលកំពុងត្រូវបានពិភាក្សា នៅក្នុងសភាអ៊ុយក្រែន មានបំណងផ្តល់ឱ្យនេះបើ យោងតាមក្រសួងបានឱ្យដឹងថា ហើយកងកម្លាំងយោធា ដែលបានជ្រើសរើសថ្មី ដែលនៅសេសសល់នឹង ត្រូវយកទៅជំនួសអ្នករងរបួស និងបំពេញ តម្រូវការយោធាផ្សេងទៀត។

កងកម្លាំងយោធាខាងរុស្ស៊ីបានប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់នៅគៀវ មានជាង ៤៤៤០០០នាក់ គិតត្រឹមដំណាច់ខែកុម្ភៈ ប៉ុន្តែប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky បានអះអាងកាលពីខែមុនថា ទាហានអ៊ុយក្រែន ៣១០០០នាក់ ត្រូវបានសម្លាប់ក្នុងជម្លោះជាមួយរុស្ស៊ី ក្នុង រយៈពេលពីរឆ្នាំ ដែលជាតួលេខមួយ ដែលសូម្បីតែអ្នកសារព័ត៌មាន មានការអាណិតអាសូរ ចំពោះបុព្វហេតុអ៊ុយក្រែនដែរដោយ បានចាត់ទុកថា ថាស្ថិតនៅក្នុងកម្រិត ទាបបំផុត ។

គួរឲ្យដឹងដែរថានៅក្នុងការស្ទាបស្ទង់ កន្លងមកនៅពេលសួរថា ហេតុអ្វីបានជាពួកគេស្ទាក់ស្ទើរក្នុងការចូលបម្រើយោធា ប្រជាជនអ៊ុយក្រែនបានលើកឡើង ពីការព្រួយបារម្ភអំពីគុណភាពនៃឧបករណ៍ ការបណ្តុះបណ្តាលមិនគ្រប់គ្រាន់ ហានិភ័យនៃការស្លាប់ ឬពិការភាព ភាពមិនប្រាកដប្រជា អំពីរយៈពេលដែលពួកគេ នឹងត្រូវបម្រើ និងការភ័យខ្លាច នៃការចាត់តាំងឱ្យអង្គភាពដឹកនាំ ដោយមេបញ្ជាការ គ្មានសមត្ថភាព៕

ប្រែសម្រួល៖ស៊ុនលី

To Top