តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី អំពីអ៊ីរ៉ង់ថាជាអ្នកការផ្គត់ផ្គង់យន្តហោះដ្រូន ដល់រុស្ស៊ីសម្រាប់ប្រើប្រាស់ ប្រឆាំងនឹងអ៊ុយក្រែន។ លោក Nasser Kanaani បានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹងការអំពាវនាវនាពេលថ្មីៗនេះរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ស្តីពីទីក្រុងតេអេរ៉ង់ ដើម្បីបញ្ឈប់ “ការផ្គត់ផ្គង់យន្តហោះដ្រូនប្រយុទ្ធរបស់ខ្លួនដល់ប្រទេសរុស្ស៊ី” ។ លោក Kanaani បានរំលឹកឡើងវិញនូវការប្រឆាំងរបស់អ៊ីរ៉ង់...
បរទេស៖យោងតាម ការសិក្សាស្រាវជ្រាវថ្មីមួយ បានបង្ហាញថាពលរដ្ឋចិន ប្រមាណជាជាង៨០ភាគរយ បានទំលាក់កំហុស លើសហរដ្ឋអាមេរិក ថាគឺជាអ្នកបង្កហេតុធ្វើឲ្យ កើតមានជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែល១០ភាគរយទៀត បាននិយាយថាជាបញ្ហា ដែលបង្កឡើងដោយរុស្សី។ របាយការណ៍ស្រាវជ្រាវថ្មី ដែលបានធ្វើឡើង ដោយសកលវិទ្យាល័យ Tsinghua និងមជ្ឈមណ្ឌល់អន្តរជាតិ សម្រាប់កិច្ចការងារសន្តិសុខ និងយុទ្ធសាស្ត្រ បានបង្ហាញថាអ្នកចូលរួមប្រមាណជា៨០,១ភាគរយ ជឿជាក់ថាអាមេរិកនិងលោកខាងលិច គឺជាអ្នកបង្កឲ្យមានជម្លោះនេះ...
បរទេស៖ យោងតាមការអះអាង ដោយរដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានធ្វើការស្នើសុំរដ្ឋាភិបាលក្រុងប៊ែរឡាំង ក្នុងការផ្គត់ផ្គង់មីស៊ីលចំងាយឆ្ងាយ ដើម្បីឲ្យកងកម្លាំងរបស់ខ្លួន អាចធ្វើការវាយប្រហារ ចូលដល់រដ្ឋាធានីក្រុងមូស្គូ ប្រទេសរុស្សី។ កាលពីថ្ងៃសុក្រ កាសែតអាល្លឺម៉ង់ Zeitung បានចេញផ្សាយថាប្រភពពី ក្នុងជួររដ្ឋាភិបាលចំនួន២នាក់ បានអះអាងថាអ៊ុយក្រែន កំពុងធ្វើការស្នើសុំជាបន្ទាន់ នូវមីស៊ីលប្រភេទ Taurus...
បរទេស៖ មន្ត្រីជាន់ខ្ពស់រុស្ស៊ី ទទួលបន្ទុកកិច្ចការងារសន្តិសុខព្រំដែន បានអះអាងថា ពលរដ្ឋអ៊ុយក្រែន ប្រមាណជា៣,៥លាននាក់ មកហើយ ដែលបានធ្វើដំណើរចូលទៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងតែពីពេលដែលជម្លោះ រវាងគ្នាបានកើតឡើង កាលពីមួយឆ្នាំកន្លងមក។ ថ្លែងទៅកាន់ទីភ្នាក់ងារ សារព័ត៌មាន TASS មន្ត្រីជាន់ខ្ពស់ដដែលនេះ បាននិយាយថា៖ ដោយសារស្ថានការណ៍មនុស្សធម៌ កាន់តែធ្ងន់ធ្ងរ នៅក្នុងតំបន់នៃអរិភាពអាជ្ញាធររុស្ស៊ី បានចាត់វិធានការមួយចំនួន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចូល របស់ពលរដ្ឋអ៊ុយក្រែន...
តេហរ៉ង់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ អ៊ីរ៉ង់ បានវាយតបវិញដោយពាក្យសម្តី ទៅកាន់ប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelenskyy ដោយបានឲ្យដឹងថា ការរចោទប្រកាន់របស់លោកថា សាធារណរដ្ឋឥស្លាម កំពុងផ្តល់អាវុធដល់រុស្ស៊ី គឺជាការប៉ុនប៉ង ដើម្បីទទួលបានការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុរបស់លោកខាងលិច...
បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសរុស្សីលោក Mikhail Galuzin កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានធ្វើការរៀបរាប់ និងលើកឡើងសាជាថ្មី ចំពោះលក្ខណ្ឌមួយចំនួន ដែលរុស្សីចង់បាន សម្រាប់ការបង្កើតកិច្ចព្រមព្រៀង សន្តិភាព នៅអ៊ុយក្រែន។ យោងតាមការចេញផ្សាយ របស់ RT លោក Mikhail បានថ្លែងថា ជម្លោះនៅអ៊ុយក្រែន នឹងអាចដោះស្រាយបានក្នុងករណី ដែលរដ្ឋាភិបាលទីក្រុងគៀវ...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Igor Klimenko កាលពីថ្ងៃសុក្រម្សិលមិញនេះ បានថ្លែងប្រាប់ទៅ កាន់ក្រុមអ្នកកាសែត RBK Ukraina ថាអជ្ញាធរអ៊ុយក្រែន កំពុងរៀបចំផែនការ ក្នុងការកាត់ទោស ចំពោះពលរដ្ឋអ៊ុយក្រែន ជាបុរសៗទាំងឡាយណា ដែលបានព្យាយាមក្នុងការចាកចេញ ពីប្រទេសក្នុងអំឡុងពេល នៃការអនុវត្តច្បាប់អជ្ញាសឹកបែបនេះ។ លោករដ្ឋមន្ត្រី បានបន្តទៀតថា ពួកគេទាំងនោះនឹងត្រូវរាប់បញ្ចូលថា...
គៀវ៖ នៅពេលដែលប្រធានាធិបតី អាមេរិក លោក ចូ បៃដិន បានយល់ព្រមលើការផ្ទេរយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសអ៊ុយក្រែន ពីសម្ព័ន្ធមិត្តរបស់ខ្លួន និងការហ្វឹកហ្វឺន របស់សហរដ្ឋអាមេរិក លើអ្នកបើកយន្តហោះអ៊ុយក្រែន គ្មាននរណាម្នាក់អាចនិយាយបានច្បាស់ទេថា នៅពេលណាដែលយន្តហោះសំខាន់ៗទាំងនេះនឹងបង្ហាញខ្លួននៅពីលើសមរភូមិ នៅលើមេឃអ៊ុយក្រែននោះទេ។ យោងតាមអ្នកជំនាញម្នាក់ ដែលបានឲ្យដឹងជាមួយកាសែតអ៊ុយក្រែន Newsweek ថា “ពេលណា” មិនមែនជាសំណួរត្រឹមត្រូវនោះទេ...
ប៉េកាំង ៖ ខ្លឹមសារនៃវិបត្តិអ៊ុយក្រែន គឺការផ្ទុះឡើងនៃភាពផ្ទុយគ្នា នៅក្នុងអភិបាលកិច្ចសន្តិសុខអឺរ៉ុប នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន នៅពេលធ្វើអត្ថាធិប្បាយ អំពីមូលហេតុឫសគល់នៃវិបត្តិ។ លោកស្រី Mao បានឲ្យដឹងថា វិបត្តិនៅអ៊ុយក្រែន គឺជាសោកនាដកម្មមួយ ដែលមិនអាចជៀសបាន ប៉ុន្តែបានវិវត្តទៅជាអ្វី ដែលវាសព្វថ្ងៃនេះ ដែលជាមេរៀនដ៏ឈឺចាប់ និងសមនឹងទទួលបានការ...
បរទេស ៖ កាសែត Wall Street Journal បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូង បានយល់ព្រមបញ្ជូនគ្រាប់កាំភ្លើងធំ រាប់ម៉ឺនគ្រាប់ ទៅកាន់អ៊ុយក្រែន ក្រោម “ការរៀបចំសម្ងាត់” ជាមួយសហរដ្ឋអាមេរិក ។ ការបញ្ជូននេះនឹងបង្ហាញពីការមិនរាថយ របស់ទីក្រុងសេអ៊ូល ដែលមានការស្ទាក់ស្ទើរ ក្នុងការអនុញ្ញាតឱ្យផ្តល់ជំនួយ ធុនធ្ងន់ដល់ទីក្រុងគៀវ ។ យោងតាមសារព័ត៌មាន...