ព័ត៌មានអន្តរជាតិ

អង់គ្លេស កំពុងអំពាវនាវឲ្យអ៊ុយក្រែន ទទួលយកការចរចា ដើម្បីសន្តិភាព

AFP

បរទេស៖ យោងតាមការដកស្រង់សំដីរបស់លោក Jack Blanchard នៃកាសែត Politico បានអះអាងថា អ្នកការទូតអង់គ្លេសអាចនឹងចាប់ផ្តើម ដាក់សម្ពាធលើអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើការចរចាសន្តិភាពជាមួយរុស្ស៊ី។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវបានដកស្រង់ដោយ RT បានបង្ហាញថា លោកខាងលិចមានការព្រួយបារម្ភ ចំពោះសមត្ថភាពរបស់រដ្ឋាភិបាលទីក្រុងគៀវ ក្នុងការរកជ័យជម្នះនៅក្នុងសមរភូមិ។

ថ្លែងកាលពីថ្ងៃច័ន្ទនៅវគ្គចុងក្រោយនៃកម្មវិធី Politics at Jack and Sam’s លោក Blanchard បានកត់សម្គាល់ថា ការវាយលុកដ៏ធំរបស់អ៊ុយក្រែន មិនមែនជាអ្វីដូចការរំពឹងទុក ដែលមនុស្សជាច្រើនបានរំពឹងទុកនោះទេ ហើយនោះកំពុងចោទជាសំណួរធំៗ អំពីសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការឈ្នះសង្រ្គាមនេះ ប្រកបដោយអត្ថន័យណាមួយ តាមមធ្យោបាយយោធា។

ខណៈពេលដែលអ្នកកាសែត មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម លើពាក្យចចាមអារ៉ាមទាំងនេះទេ ការអត្ថាធិប្បាយរបស់គាត់ត្រូវបាន យកទៅចេញផ្សាយបន្តនៅលើយ Washington Post ដោយអះអាងថាអ៊ុយក្រែនមិនអើពើ នឹងយុទ្ធសាស្ត្រវាយលុកដែល បង្កើតឡើងដោយមន្ត្រីអាមេរិក និងអង់គ្លេស ដែលបានណែនាំការវាយប្រហារ ផ្តោតលើវិស័យតែមួយនៃជួរមុខក្នុងខែមេសានោះ ហើយ​ថា​ខ្លួន​បាន​ជ្រើសរើស​ពន្យារ ​ប្រតិបត្តិការ​រហូត​ដល់​ខែ​មិថុនា ជំនួសវិញ៕

ប្រែសម្រួល៖ ស៊ុន លី

To Top