កៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ហៅកាត់ថា (AFU) បានបញ្ជាក់ថា ខ្លួនបានវាយប្រហារទៅលើទីស្នាក់ការកណ្តាលរបស់កងនាវាចរសមុទ្រខ្មៅរបស់ប្រទេសរុស្ស៊ី នៅឧបទ្វីបគ្រីមៀ ។ នាយកទំនាក់ទំនងយុទ្ធសាស្ត្ររបស់ AFU បានលើកឡើងនៅក្នុងសារ Telegram ថា “កងកម្លាំងការពារជាតិរបស់ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមធ្វើការវាយប្រហារដោយទទួលបានជោគជ័យលើទីស្នាក់ការបញ្ជាការនៃកងនាវាចរសមុទ្រខ្មៅរបស់ប្រទេសបរុស្ស៊ី នៅក្នុងទីក្រុង...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ទិន្នន័យចេញពីប៉ុស្តិ៍ទូរទស្សន៍ Danish TV 2 បានបង្ហាញឱ្យដឹងថា ជាង៥០ភាគរយ នៃរថក្រោះ Leopard 1ថ្មីដែលផ្គត់ផ្គង់ដោយប្រទេសដាណឺម៉ាកទៅអ៊ុយក្រែនកំពុងមានបញ្ហាបច្ចេកទេស។ Hardwareដែលមានបញ្ហាទាំងនោះ ត្រូវបានគេរាយការណ៍ថា បានបញ្ជូនមកជំនួសការចែកចាយរថក្រោះពីមុនដោយប្រទេសអាល្លឺម៉ង់ ដែលរដ្ឋាភិបាលទីក្រុងគៀវក៏ធ្លាប់បាន បដិសេធចំពោះបញ្ហាស្រដៀងគ្នានេះផងដែរនោះ។ របាយការណ៍ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រម្សិលមិញ ក៏បានដកស្រង់ការសង្ខេបជាលាយលក្ខណ៍អក្សរដោយរដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោកTroels Lund Poulsen ដែលផ្ញើទៅកាន់សម្ព័ន្ធមិត្តនោះគឺគាត់បានទទួលស្គាល់បញ្ហាជាមួយនឹងរថក្រោះ១២...
បរទេស៖ ជំនួយការរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក សម្រាប់យុទ្ធសាស្ត្រ ផែនការ និងសមត្ថភាព បាននិយាយនៅក្នុងក្រុមមួយនៅវិទ្យាស្ថាន Ronald Reagan កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានលើកឡើងថាបច្ចុប្បន្នអ៊ុយក្រែន បានក្លាយជា មន្ទីរពិសោធន៍ច្នៃប្រឌិតផ្នែកយោធា ជាពិសេសនៅក្នុងវិស័យ AI និងយន្តហោះគ្មានមនុស្សបើក ។ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណបានកត់សម្គាល់ថា ការយល់ដឹងអំពីសង្គ្រាមដ៏មានតម្លៃដែលចេញមកពីប្រទេសអ៊ុយក្រែន គឺមានសារៈសំខាន់ដូចទៅនឹងទិន្នន័យ ដែលប្រមូលបានដោយយោធាអាមេរិក ក្នុងអំឡុងពេលសង្រ្គាមរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសប្រទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បាននិយាយថា ប្រទេសអាល្លឺម៉ង់ មិនយល់ស្រប នឹងសំណើ របស់អ៊ុយក្រែន ក្នុងការធ្វើកំណែទម្រង់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលរួមមានការដកហូត អំណាចវេតូ របស់រុស្ស៊ីនោះឡើយ។ ថ្លែងទៅកាន់មហាសន្និបាត អង្គការសហប្រជាជាតិ...
បរទេស៖ ធុងសាំងមួយបានផ្ទុះនៅជិតឃ្លាំងប្រេង និងអាកាសយានដ្ឋានក្នុងទីក្រុង រមណីយដ្ឋាន Sochi របស់រុស្ស៊ី ដែលជាកន្លែងប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០១៤ ។ យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ ការបំផ្ទុះនេះកើតឡើងមុនការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក។ មន្ត្រីរុស្ស៊ីមិនទាន់បានបញ្ជាក់ ពីរបាយការណ៍នេះទេ ហើយការស៊ើបអង្កេត កំពុងដំណើរការ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់សហរដ្ឋអាមេរិកលោក Lloyd Austin បានថ្លែងប្រាប់ក្រុមអ្នកកាសែត កាលពីថ្ងៃអង្គារម្សិលមិញនេះថា កញ្ចប់ដំបូងនៃរថក្រោះធុនធ្ងន់ Abram ផលិតនៅអាមេរិកនឹងត្រូវដឹកជញ្ជូន ទៅដល់ប្រទេសអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ។ យោងតាមការចេញផ្សាយរបស់ RT លោក Austin បានធ្វើការប្រកាសនេះ នៅក្នុងឳកាសជំនួបពិភាក្សា រវាងលោកជាមួយនឹងក្រុមកិច្ចការងារ សម្រាប់វិស័យការពារជាតិអ៊ុយក្រែន ដែលកំពុងមានវត្តមាន នៅក្នុងប្រទេសអាល្លឺម៉ង់។ លោក...
បរទេស៖ ប្រធានាធិបតីតួគី លោក Recep Tayyip Erdogan បានលើកឡើងកាលពីថ្ងៃម្សិលមិញនេះថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងបន្តអូសបន្លាយពេលយូរបន្ថែមទៀតហើយលោកបានអះអាងថា ទីក្រុងមូស្គូ គឺជាប្រទេសស្ថិតនៅក្នុងចំណោមភាគីដែលស្វែងរកការបញ្ចប់ជម្លោះនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យោងតាមការចេញផ្សាយរបស់ RT លោក Erdogan បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក PBS ដែលចាក់ផ្សាយកាលពីថ្ងៃចន្ទហើយប្រធានាធិបតីត្រូវបានសួរអំពីកិច្ចប្រជុំនាពេលថ្មីៗនេះជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin ហើយថាតើអ្នកផ្សេងនឹងជឿជាក់ថាទីក្រុងម៉ូស្គូ...
បរទេស៖ លោក Thierry Breton ស្នងការសហភាពអឺរ៉ុប សម្រាប់ទីផ្សារផ្ទៃក្នុង កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើងថា វិបត្តិការធ្វើចំណាកស្រុក របស់សហភាពអឺរ៉ុប គឺជាបញ្ហាប្រឈមមួយ ដែលមិនគួរត្រូវបានដោះស្រាយ ដោយប្រទេស ឬតំបន់អឺរ៉ុបតែមួយនោះទេ ប៉ុន្តែដោយប្លុកទាំងមូល ខណៈដែលវាដោះស្រាយជាមួយ អ្នកស្វែងរកសិទ្ធិជ្រកកោន រាប់លាននាក់ ជាពិសេសមកពីប្រទេសអ៊ុយក្រែន ។ យោងតាមការចេញផ្សាយរបស់ RT...
បរទេស៖ កាលពីពេលថ្មីៗនេះ កំពូលមហាសេដ្ឋីលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង Space X បាននិយាយថា កងទ័ពអ៊ុយក្រែនបានទទួលរង ការខាតបង់យ៉ាងច្រើនក្នុងអំឡុងពេល ការវាយលុករបស់ទីក្រុងគៀវ ខណៈដែលអ្វីដែលទទួលបាន គឺស្ទើរតែគ្មានលទ្ធផលទាំងអស់។ យោងតាមការដកស្រង់របស់ RT បានបង្ហាញថាលោក Musk បានសរសេរនៅលើបណ្តាញ X...
អូតាវ៉ា៖ រដ្ឋាភិបាលកាណាដាបានឲ្យដឹងថា ប្រទេសកាណាដា នឹងផ្តល់វិភាគទានចំនួន ៣៣ លានដុល្លារកាណាដា (២៤,៤ លានដុល្លារ) ដល់ភាពជាដៃគូអន្តរជាតិ ដែលដឹកនាំដោយចក្រភពអង់គ្លេស ដើម្បីផ្តល់ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន។ រដ្ឋាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កាណាដា នឹងផ្តល់វិភាគទានចំនួន ៣៣លានដុល្លារកាណាដា ដល់ភាពជាដៃគូ ដែលកំពុងផ្តល់ឱ្យអ៊ុយក្រែន នូវកាំជ្រួចការពារដែនអាកាសរយៈចម្ងាយខ្លី និងមធ្យមរាប់រយ និងប្រព័ន្ធពាក់ព័ន្ធដែលត្រូវការ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធជាតិដ៏សំខាន់របស់អ៊ុយក្រែន” ។...