ឡុងដ៍៖ ជម្លោះពាណិជ្ជកម្មទ្រង់ទ្រាយធំ រវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នឹងបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ហើយទំនងជាប៉ះពាល់ដល់ចក្រភពអង់គ្លេស ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងបទសម្ភាសន៍ជាមួយស៊ិនហួលោក William Bain ប្រធានគោលនយោបាយពាណិជ្ជកម្មនៅសភាពាណិជ្ជកម្មអង់គ្លេសបានឲ្យដឹងថា ការរៀបចំពាណិជ្ជកម្ម ដែលមានស្រាប់របស់ចក្រភពអង់គ្លេសនឹងផ្តល់ការការពារតិចតួចប៉ុណ្ណោះពីផលវិបាកនៃការកើនឡើងភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្រុចសែល។ លោក Bain បានលើកឡើងថា “ការកើនឡើងនៃជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនឹងធ្វើឱ្យខូចសេដ្ឋកិច្ចពិភពលោក ផលប៉ះពាល់នឹងកើតមាននៅក្នុងចក្រភពអង់គ្លេសផងដែរ ទោះបីជាកិច្ចព្រមព្រៀងរបស់យើងផ្ទាល់ជាមួយសហរដ្ឋអាមេរិកលើការកាត់បន្ថយពន្ធលើវិស័យសំខាន់ៗក៏ដោយ”។...
បរទេស ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា សហរដ្ឋអាមេរិកកំពុងប្រើ “វិធីសាស្រ្តដែលមិនប្រុងប្រយ័ត្ន” ចំពោះស្ថិរភាពពិភពលោក តាមរយៈការស្វែងរកប្រព័ន្ធការពារប្រឆាំង មីស៊ីលផ្លោងទូទាំងពិភពលោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា គំនិតផ្តួចផ្តើមដែលគាំទ្រដោយប្រធានាធិបតី Donald Trump និងដាក់ឈ្មោះថា ដំបូលមាស...
បរទេស៖ លោក Lai Ching-te ប្រធានាធិបតីកោះតៃវ៉ាន់ កាលពីថ្ងៃអង្គារបានសន្យាថា នឹងទិញទំនិញរបស់អាមេរិក បន្ថែមទៀត រួមទាំង ឧស្ម័នធម្មជាតិ និងប្រេង ខណៈដែលកោះ ដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ ស្វែងរកទំនាក់ទំនង ឱ្យកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ខណៈដែលមានការគំរាមកំហែង ជាមួយនឹងពន្ធ 32% ពីរដ្ឋបាលលោក Trump ។ យោងតាមសារព័ត៌មាន...
ព្យុងយ៉ាង៖ ក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹងថា ប្រព័ន្ធការពារកាំជ្រួច “Golden Dome” ដែលត្រូវបានគ្រោងទុកដោយសហរដ្ឋអាមេរិក គឺជាផលិតផលថ្មីមួយទៀតរបស់គោលនយោបាយ “អាមេរិកដំបូង” និងមានគោលបំណងរក្សាអនុត្តរភាព។ ទីភ្នាក់ងារព័ត៌មានមជ្ឈិមផ្លូវការរបស់កូរ៉េបានចុះផ្សាយដោយដកស្រង់ប្រភពរបស់វិទ្យាស្ថានសម្រាប់ការសិក្សាអាមេរិកនៃក្រសួងការបរទេសកូរ៉េខាងជើងមួយថ្ងៃមុននេះថា សកម្មភាពនេះគឺសំដៅគំរាមកំហែងដល់សន្តិសុខយុទ្ធសាស្ត្រនៃរដ្ឋអាវុធនុយក្លេអ៊ែរ ដែលត្រូវបានចាត់ទុកដោយសហរដ្ឋអាមេរិកជាមួយនឹងអរិភាព និងសម្រួលដល់ការប្រើប្រាស់សាច់ដុំយោធាវាយលុករបស់កងកម្លាំងសហរដ្ឋអាមេរិក។ គោលដៅយុទ្ធសាស្ត្រយោធា ដែលអាមេរិកដេញតាមគឺដើម្បីទទួលបានឧត្តមភាពយោធាជាមុនក្នុងគ្រប់មធ្យោបាយដោយបង្ហាញភាពត្រឹមត្រូវនៃចលនាតម្រង់ទិសអនុត្តរភាពរបស់ខ្លួន សម្រាប់ការកសាងអាវុធអវកាស និងការពន្លឿនការធ្វើយោធានៅលំហអាកាសនៅពីក្រោយពាក្យថា “ការការពារដីគោក” និងដើម្បីចាប់ផ្តើមការវាយប្រហារយោធាទៅកាន់រដ្ឋសត្រូវរបស់ខ្លួនតាមឆន្ទៈដោយពឹងផ្អែកលើកម្លាំងយោធា និងឧត្តមភាព ផែនការរបស់សហរដ្ឋអាមេរិក...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានឲ្យដឹងថាលោកស្រីកំពុងធ្វើការបញ្ចុះបញ្ចូលយ៉ាងខ្លាំង ក្នុងការរារាំងសមាជិកសភាសហរដ្ឋអាមេរិក ពីការអនុម័តពន្ធគយលើការផ្ញើប្រាក់ទៅប្រទេសម៉ិកស៊ិក។ លោកស្រី Sheinbaum បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ជនចំណាកស្រុករបស់ប្រទេសម៉ិកស៊ិក នៅក្នុងសហរដ្ឋអាមេរិក ដោយមិនគិតពីស្ថានភាពអន្តោប្រវេសន៍របស់ពួកគេ “រក្សាសេដ្ឋកិច្ចសហរដ្ឋអាមេរិកឱ្យដំណើរការ” ដោយការបង់ពន្ធ មានតែ ២០ភាគរយនៃអ្វីដែលពួកគេរកបាន” ឆ្ពោះទៅរកការផ្ទេរប្រាក់។ លោកស្រីបានលើកឡើងថា មានកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាក្នុងឆ្នាំ១៩៩២ រវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក...
បរទេស៖ អាជ្ញាធរ បាននិយាយថា អ្នកទោស ៣នាក់ទៀតក្នុងចំណោមអ្នកទោស ១០ នាក់ដែលបានរត់គេចពីគុក New Orleans នៅសហរដ្ឋអាមេរិក កាលពីដើមខែនេះ ត្រូវបានចាប់ខ្លួនជាថ្មីមកវិញ កាលពីថ្ងៃចន្ទនៅក្នុងរដ្ឋពីរផ្សេងគ្នា បន្ទាប់ពីបានរត់គេចរយៈពេលជាងមួយសប្តាហ៍។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា បុរសម្នាក់ត្រូវបាន...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថា ការសម្រេចចិត្តដែលត្រូវបានរាយការណ៍ ដោយអ្នកគាំទ្រលោកខាងលិចរបស់អ៊ុយក្រែន ក្នុងការលុបចោលការរឹតបន្តឹងលើការ ប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់ទីក្រុងគៀវ គឺវាផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី ឆ្ពោះទៅរកការដោះស្រាយជម្លោះដោយសន្តិវិធី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Peskov បានធ្វើការកត់សម្គាល់បែបនេះជាការឆ្លើយតបទៅនឹង ការអត្ថាធិប្បាយរបស់អធិការបតីអាល្លឺម៉ង់...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ហើយថា ក្រុមហ៊ុន United States Steel Corp នឹងនៅតែស្ថិតក្រោមការ គ្រប់គ្រងរបស់អាមេរិក ទោះបីជាបន្ទាប់ពី “ភាពជាដៃគូដែលបានគ្រោងទុក” ជាមួយក្រុមហ៊ុន Nippon Steel Corp ត្រូវបានបង្កើតឡើងក៏ដោយ។ លោក ត្រាំ...
បរទេស៖ ក្រុមមន្ត្រីបាននិយាយថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងបាញ់មីស៊ីលចំនួន ៣៦៧ នៅឯទីក្រុងនានារបស់អ៊ុយក្រែន នៅពេលយប់ រួមទាំងរដ្ឋធានីគៀវ ក្នុងការវាយប្រហារតាមអាកាសដ៏ធំបំផុត នៃសង្គ្រាមមកទល់ពេលនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ និងជាច្រើននាក់ទៀតរងរបួស ។ មន្ត្រីក្នុងតំបន់បាននិយាយថា អ្នកស្លាប់រួមមានកុមារបីនាក់នៅភាគខាងជើង នៃតំបន់ Zhytomyr ។ យោងតាមសារព័ត៌មាន រ៉យទ័រ...
បរទេស៖ យោងតាមគេហទំព័រ តាមដានការដាច់ចរន្តអគ្គិសនី Downdetector.com បានឱ្យដឹងថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់មហាសេដ្ឋី Elon Musk ត្រូវបានស្តារឡើងវិញយ៉ាងទូលំទូលាយ សម្រាប់អ្នកប្រើប្រាស់ភាគច្រើន បន្ទាប់ពីមានការសេវាដែលប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់ម៉ឺននាក់ នៅសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ ។ លោក Elon Musk បាននិយាយថា លោក “ត្រលប់ទៅចំណាយពេល ២៤ម៉ោង...