វ៉ាស៊ីនតោន ៖ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបញ្ជូន សព្វាវុធទៅកាន់ប្រទេស អ៊ុយក្រែន តាមរយៈអង្គការណាតូ ហើយបានគំរាមកំហែងដាក់ពន្ធយ៉ាងធ្ងន់ធ្ងរ សំដៅលើប្រទេស រុស្ស៊ី ប្រសិនបើកិច្ចព្រមព្រៀងបទឈប់បាញ់មិនត្រូវបានសម្រេចក្នុងរយៈពេល ៥០ថ្ងៃ។ ខណៈពេលដែលជួបជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅការិយាល័យ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការចែកចាយសព្វាវុធ របស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេស អ៊ុយក្រែន បានបន្តមិនមានការរំខាន ទោះបីជាមាន របាយការណ៍ អំពីគម្លាតថវិកា និងការប៉ះទង្គិចផ្នែក នយោបាយក៏ដោយ។ លោកអ្នកនាំពាក្យក៏ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ការនាំចេញអាវុធ...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីសារព័ត៌មាន Axios បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតី អាមេរិកលោក Donald Trump កំពុងពិចារណាថា នឹងត្រូវផ្តល់សិទ្ធិ ដល់ការបញ្ជូនមីស៊ីល ចម្ងាយឆ្ងាយទៅកាន់ អ៊ុយក្រែន ដល់គោលដៅវាយប្រហារ យ៉ាងជ្រៅក្នុងប្រទេស រុស្ស៊ីដែរឬយ៉ាងណា។ បណ្តាញផ្សព្វផ្សាយបានដកស្រង់...
ប៊ែរឡាំងៈ អនុអធិការបតី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Lars Klingbeil បានឲ្យដឹងថា សហភាពអឺរ៉ុប ត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងសហរដ្ឋអាមេរិក ប្រសិនបើការចរចារពន្ធគយបរាជ័យ ក្នុងការបន្ធូរបន្ថយជម្លោះពាណិជ្ជកម្មពិភពលោក ដែលកំពុងកើនឡើង នេះបើយោងតាមកាសែតអាល្លឺម៉ង់ Sueddeutsche Zeitung ។ ការកត់សម្គាល់របស់ Klingbeil គឺឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ក្នុងការដាក់ពន្ធ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសៅរ៍ បានប្រកាសថាលោកនឹងដំឡើងពន្ធ 30% ប្រឆាំងនឹងសហភាពអឺរ៉ុប និងម៉ិកស៊ិកចាប់ពីថ្ងៃទី ១ ខែសីហា ដែលជាវិធានការមួយ ដែលអាចបង្កឱ្យមានចលាចល ដ៏ធំរវាងសហរដ្ឋអាមេរិក និងដៃគូពាណិជ្ជកម្មធំបំផុតពីរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីសារព័ត៌មាន CBS News បានរាយការណ៍ កាលពីថ្ងៃសៅរ៍ដែលបានចុះផ្សាយកាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីអាមេរិក Donald Trump កំពុងពិចារណាផ្តល់ជំនួយយោធាថ្មី ដល់អ៊ុយក្រែន ដែលនឹងក្លាយជាកញ្ចប់ជំនួយ ដ៏សំខាន់ដំបូង របស់គាត់សម្រាប់ ប្រទេសនេះ ចាប់តាំងពីចូលកាន់តំណែង ក្នុងខែមករា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលដកស្រង់ព័ត៌មាន ចេញពីទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ជាលើកដំបូង ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងប្រើប្រាស់សិទ្ធិអំណាចរបស់លោក ដើម្បីបញ្ជូនអាវុធដោយ ផ្ទាល់ទៅកាន់ប្រទេសអ៊ុយក្រែន និងដែលចេញពីឃ្លាំងស្តុកផ្ទាល់ របស់មន្ទីរប៉ង់តាហ្គោន។ ខណៈពេលដែលរដ្ឋបាល Trump រហូតមកដល់ពេលនេះបានចែកចាយ តែអាវុធ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធ ៥០ ភាគរយលើការនាំចូលទាំងអស់ ពីប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី ១ ខែសីហា ដោយបានថ្កោលទោស ប្រទេសនេះ ចំពោះទង្វើរបស់ខ្លួនលើអតីត មេដឹកនាំប្រេស៊ីល លោក Jair Bolsonaro ។ លោក ត្រាំ...
វ៉ាស៊ីនតោន៖ ភាពតានតឹងរវាង គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ កំពុងតែកើនឡើង ចំពេលមានព្រឹត្តិការណ៍ទឹកជំនន់ ដ៏អាក្រក់បំផុត នៅសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។ នោះដោយសារតែគណបក្សប្រជាធិបតេយ្យ ដ៏សំខាន់របស់សហរដ្ឋអាមេរិក កំពុងទាមទារឱ្យមានការស៊ើបអង្កេតថា តើកង្វះបុគ្គលិកនៅ ការិយាល័យរដ្ឋាភិបាល ដ៏សំខាន់មួយបានរួម ចំណែកដល់ការស្លាប់កើនឡើង នៅក្នុងព្រឹត្តិការណ៍ទឹកជំនន់ដ៏សាហាវ នៅក្នុងរដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិកដែរឬទេ។ អ្នកជំនាញជឿថា ទឹកជំនន់ និងការស៊ើបអង្កេតដែលអាចកើតមាន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អាល្លឺម៉ង់បានបង្ហាញជំហក្នុងការព្រមព្រៀងជាសម្ងាត់ ជាមួយសហរដ្ឋអាមេរិក ដើម្បីទិញប្រព័ន្ធការពារដែនអាកាស Patriot ចំនួនពីរគ្រឿង ដើម្បីប្រគល់វាទៅឱ្យអ៊ុយក្រែន ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើនបានអះអាងនៅដើមសប្តាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោនបានផ្អាកការចែកចាយអាវុធសំខាន់ៗ ជាច្រើនទៅកាន់ទីក្រុងគៀវ រួមទាំងមីស៊ីល Patriot និង Hellfire គ្រាប់រ៉ូក្កែត GMLRS និងគ្រាប់កាំភ្លើងធំរាប់ពាន់គ្រាប់ 155mmផង។ យ៉ាងណាក្តីក្រោយមក...