ក្រុងមូស្គូអះអាងថា សហរដ្ឋអាមេរិកកំពុងព្យាយាមកាត់ផ្តាច់ចរន្តសេដ្ឋកិច្ច របស់ប្រទេសគុយបា
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បាននិយាយថា ប្រទេសរុស្ស៊ីថ្កោលទោសការប៉ុនប៉ងជាថ្មី របស់សហរដ្ឋអាមេរិកក្នុងការច្របាច់ក ផ្នែកសេដ្ឋកិច្ចនៃប្រទេសគុយបា។
ការអត្ថាធិប្បាយរបស់លោកស្រីកើតឡើង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានផ្លាស់ប្តូរដើម្បីបង្កើនសម្ពាធលើបន្ទាត់ជីវិតឥន្ធនៈរបស់កោះនេះ។
កាលពីថ្ងៃព្រហស្បតិ៍ លោក Trump បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ ដែលបានអំពាវនាវឱ្យមានភាពអាសន្នជាតិ ដើម្បីដាក់មូលដ្ឋានគ្រឹះសម្រាប់ការដំឡើងពន្ធ លើទំនិញពីប្រទេសដែលលក់ប្រេងទៅឲ្យគុយបា។
ការសម្រេចចិត្តនេះគឺសំដៅពង្រឹង ការហាមឃាត់ប្រឆាំងនឹងទីក្រុង Havana ដែលមានតាំងពីទសវត្សរ៍ឆ្នាំ១៩៦០។វាក៏កើតឡើងផងដែរបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានចាប់ពង្រត់ប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro ដែលបម្រើការជាប្រភពប្រេងចម្បងរបស់ប្រទេសគុយបា៕
ប្រែសម្រួល៖ ស៊ុន លី
