បរទេស៖ យោងតាមសេចក្តី ថ្លែងការណ៍ មួយពីការិយាល័យរបស់លោក Joe Biden បានឱ្យដឹងថា អតីតប្រធានាធិបតី សហរដ្ឋអាមេរិក Joe Biden ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មាន “ទម្រង់ធ្ងន់ធ្ងរ” នៃជំងឺមហារីក ក្រពេញប្រូស្តាត។ វេជ្ជបណ្ឌិតកំណត់អត្តសញ្ញាណស្ថានភាពអំឡុង ពេលពិនិត្យរាងកាយជាប្រចាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកនឹងមានការសន្ទនា តាមទូរស័ព្ទនៅថ្ងៃចន្ទ ជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin ប្រធានាធិបតី នៃប្រទេសរុស្សី ។ មេដឹកនាំអាមេរិករូបនេះ បាននិយាយនៅក្នុងការបង្ហោះនៅលើ Truth Social...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោន នឹងជូនដំណឹង ដល់ប្រទេសចំនួន១៥០ អំពីអត្រាពន្ធ ដែលបានធ្វើបច្ចុប្បន្នភាព ជាមួយសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ។លោកបានពន្យល់ថា វាមិនអាចទៅរួចទេសម្រាប់រូបលោក និងក្រុមការងារក្នុងការជួបជាលក្ខណៈបុគ្គល ជាមួយគ្រប់ប្រទេស ដែលស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម។...
បរទេស៖ គ្រួសាររបស់គាត់បាននិយាយថា សាស្រ្តាចារ្យជនជាតិអាមេរិកម្នាក់នៅតែស្ថិតក្នុងការឃុំខ្លួនក្នុងប្រទេសថៃ បន្ទាប់ពីព្រះរាជអាជ្ញាបានទម្លាក់ការចោទប្រកាន់ លើគាត់ពីបទប្រមាថព្រះមហាក្សត្រ ខណៈដែលហានិភ័យផ្លូវច្បាប់ នៅតែបន្តនៅក្នុងករណី ដែលបង្កឱ្យមានការព្រួយបារម្ភ នៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Paul Chambers សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រ នយោបាយត្រូវបានចាប់ខ្លួន កាលពីខែមុន...
ហ្គាហ្សា៖ មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ បានឲ្យដឹងថា តំបន់ហ្គាហ្សាស្ទ្រីប គឺជាកម្មសិទ្ធិត្រឹមត្រូវ និងផ្តាច់មុខ របស់ប្រជាជនប៉ាឡេស្ទីន ហើយ “មិនមែនជាការសាងសង់ សម្រាប់លក់នៅក្នុងទីផ្សារ អចលនទ្រព្យនោះទេ” ដោយសារភាពតានតឹង នៅតែបន្តកើតមានចំពេលប្រតិបត្តិការ យោធាអ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងតំបន់ឆ្នេរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីក្រុមហាម៉ាស់ លោក Basem Naim បានឲ្យដឹងថា ប៉ាឡេស្ទីននៅតែប្តេជ្ញាចិត្ត...
បរទេស៖ យោងតាមរបាយការណ៍បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានផ្តល់ដំបូន្មានដល់នាយកប្រតិបត្តិ Apple លោក Tim Cook ឱ្យជៀសវាងការពង្រីកប្រតិបត្តិការផលិតកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសឥណ្ឌា។ យោងតាមសារព័ត៌មាន RT បានឱ្យដឹងថា លោក Trump ត្រូវបានដកស្រង់សម្តីដែលបាននិយាយនៅទីក្រុង Doha កាលពីថ្ងៃព្រហស្បតិ៍ដោយស្ថានីយទូរទស្សន៍ CNBC ថា...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានប្រកាសថា កិច្ចព្រមព្រៀង ដែលមានតម្លៃសរុបជាង ២៤៣,៥ពាន់លានដុល្លារ ជាមួយប្រទេសកាតា ដោយបានហៅកិច្ចព្រមព្រៀង ជាបន្តបន្ទាប់ ជាមួយប្រទេសឈូងសមុទ្រពែក្ស នឹងបង្កើតការផ្លាស់ប្តូរ សេដ្ឋកិច្ច ដែលមានតម្លៃយ៉ាងហោចណាស់ ១,២ទ្រីលានដុល្លារ។ សេតវិមានបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា Boeing និង GE Aerospace ទទួលបានកិច្ចព្រមព្រៀងតម្លៃ ៩៦ពាន់លានដុល្លារដើម្បីលក់ Qatar...
បរទេស៖ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បានណែនាំភ្នាក់ងារសហព័ន្ធរបស់សហរដ្ឋអាមេរិក ឱ្យផ្អាកការរៀបចំសម្រាប់កិច្ចប្រជុំកំពូល G20 នៅទីក្រុង Johannesburg ខណៈដែលប្រធានាធិបតី Donald Trump បន្តចោទប្រកាន់អាហ្វ្រិកខាងត្បូងពី “អំពើប្រល័យពូជសាសន៍” , នេះបើតាមកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសប៉ូឡូញបានបញ្ជាក់ម្តងទៀតហើយថា នឹងមិនមានគម្រោងបញ្ជូនយោធារបស់ខ្លួនទៅអ៊ុយក្រែនក្នុងតួនាទីណាមួយឡើយ ។ ការលើកឡើងពីសំណាក់មន្ត្រីកំពូលរបស់ប្រទេសនេះ គឺជាការឆ្លើយតបទៅនឹងការកត់សម្គាល់របស់លោក Keith Kellogg ដែលជាបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ធ្លាប់បាននិយាយកន្លងមកថា កងទ័ពរបស់ទីក្រុងWarsaw អាចជាផ្នែកមួយនៃ កម្លាំងធន់ទ្រាំ ដែលត្រូវដាក់ពង្រាយនៅក្នុងប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wladyslaw...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានប្រគល់ជូនដល់សហរដ្ឋអាមេរិកនូវកំណត់សម្គាល់ផ្លូវការមួយ ដែលបញ្ជាក់ពីការបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងធនធានធម្មជាតិទ្វេភាគី ដែលនឹងបង្កើតមូលនិធិវិនិយោគរួម សម្រាប់ការកសាងឡើងវិញរបស់ប្រទេសអ៊ុយក្រែន។ ឧបនាយករដ្ឋមន្រ្ដីទី១ និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ុយក្រែនលោកស្រី Yulia Svyrydenko បានប្រគល់កំណត់ចំណាំនេះទៅឱ្យលោកស្រី Julie Davis ភារធារីនៅស្ថានទូតអាមេរិកប្រចាំនៅទីក្រុងគៀវ។ កិច្ចព្រមព្រៀងដើម្បីបង្កើតមូលនិធិ ដែលនឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយផ្នែកដោយកម្រៃសួយសារថ្មីលើធនធានរ៉ែ ឧស្ម័ន និងប្រេងរបស់អ៊ុយក្រែនត្រូវបានចុះហត្ថលេខានៅថ្ងៃទី៣០ ខែមេសានៅវ៉ាស៊ីនតោនឌីស៊ី...