រសៀលថ្ងៃទី ១៥ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិន បានធ្វើកិច្ចជំនួប តាមប្រព័ន្ធវីដេអូជាមួយ លោកភូទីន ប្រធានាធិបតីរុស្ស៊ី នៅក្រុងប៉េកាំង ។ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានគូសបញ្ជាក់ថា ជាងមួយ ខែទៀត លោកនឹងអញ្ជើញមកបំពេញ ទស្សនកិច្ចនៅប្រទេសចិន ព្រមទាំងចូលរួម...
ប៉ុន្មានឆ្នាំចុកក្រោយនេះ ភូមិ Ma` Anshan ក្រុង Chifeng ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងរបស់ចិនបានលុបបំបាត់ភាពក្រីក្រ តាមរយៈការអភិវឌ្ឍឧស្សាហកម្មក្នុងភូមិ ដែលបានផ្តោតសំខាន់លើវិស័យអេកូឡូស៊ី និងទេសចរណ៍ បានជួយអ្នកភូមិបង្កើនប្រាក់ចំណូល។ ល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ផ្ទះរបស់អ្នកភូមិឈ្មោះ ZhangGuoli បានទទួលភ្ញៀវពិសេសមួយរូប គឺលោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនដែលកាលនោះកំពុងចុះពិនិត្យការងារនៅភូមិភាគម៉ុងហ្គោលីក្នុង។ លោកបានមើលពីស្ថានភាពនៃទីធ្លា បន្ទប់ទទួលភ្ញៀវ បន្ទប់គេង ផ្ទះបាយ បន្ទប់ទឹកជាដើម ហើយលើកឡើងថា៖ “ជនបទបានអភិវឌ្ឍហើយ បរិស្ថាសល្អហើយ ជីវភាពនៅជនបទក៏កាន់តែល្អប្រសើរដែរ។ យើងត្រូវបន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទ និងបរិស្ថានរស់នៅក្នុងភូមិ ជាពិសេសការងារគ្រប់គ្រងសំរាមនិងទឹកកខ្វក់ បដិវត្តន៍បន្ទប់ទឹក កែលម្អទេសភាពក្នុងភូមិជាដើម ដើម្បីកសាងជនបទឱ្យកាន់តែស្រស់ស្អាត។” បន្ទាប់ពីបានឃើញថា ការគ្រប់គ្រងភូមិមានសណ្តាប់ធ្នាប់ អ្នកភូមិរស់នៅយ៉ាងមានសុភមង្គល លោក Xi Jinping សប្បាយចិត្តណាស់ហើយបានលើកឡើងថា ឧស្សាហកម្មជាឬសគល់នៃការអភិវឌ្ឍ។ ត្រូវប្រកាន់ខ្ជាប់ការអភិវឌ្ឍឱ្យស្របនឹងលក្ខណៈពិសេសនៃកន្លែងពាក់ព័ន្ធ អនុវត្តវិធីសាស្ត្រអភិវឌ្ឍន៍ខុសៗ គ្នាដែលសមស្របនឹងស្ថានភាពជាក់ស្តែងនៃភូមិនីមួយៗ ដើម្បីឱ្យការអភិវឌ្ឍឧស្សាហកម្មក្នុង ភូមិអាចដើរតួនាទីខ្លាំងក្នុងការលើកកម្ពស់ប្រាក់ចំណូលរបស់បងប្អូនប្រជាកសិករ។ ថ្ងៃនោះ តំណាងមហាជនមកពីក្រុងChifengចំនួន១០នាក់ ក៏បានទៅដល់ផ្ទះអ្នកភូមិដែរហើយលោក Xi Jinping បានជួបសំណេះសំណាលជាមួយពួកគេ។ កាលពីអំឡុងពេលមហាសន្និបាត នៃសភាទាំងពីរទូទាំងប្រទេសចិន ឆ្នាំ២០១៨ កម្មាភិបាលភូមិ Xiaomiaozi បានឆ្លៀតឱកាលបើកកិច្ចប្រជុំដើម្បី...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានផ្ញើលិខិតអបអរសាទររៀងៗខ្លួន ទៅកាន់ពិធីបិទឆ្នាំ នៃការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន-រុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសាររបស់លោក ស៊ី ជីនពីង បានរំលឹកថា នៅពេលដែលឆ្នាំនៃការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន-រុស្ស៊ី បានបើកនៅក្នុងខែសីហា ឆ្នាំ២០២០...
ថ្ងៃទី ២២ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមនិងធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំកំពូលដើម្បីរំលឹកខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងសន្ទនារវាងចិននិងអាស៊ាននៅក្រុងប៉េកាំង។ បន្ទាប់ពីរួមសហការគ្នាអស់រយៈពេល ៣០ ឆ្នាំ ទំនាក់ទំនងសន្ទនារវាងចិននិងអាស៊ានបានទៅជាគំរូដ៏ជោគជ័យបំផុតនិងប្រកបដោយកម្លាំងរស់រវើកបំផុតនៃកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាគំរូនៃការជំរុញកិច្ចកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។ លោក Xi Jinping ប្រធានរដ្ឋចិនបានរួមជាមួយភាគីអាស៊ាន គ្រោងផែនការនិងចង្អុលបង្ហាញទិសដៅសម្រាប់ការកសាងសហគមន៍រួមវាសនាចិន-អាស៊ានដែលមានភាពកាន់តែជិតស្និទ្ធ៕
នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមនិងធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលដើម្បីរំលឹកខួបលើកទី ៣០ នៃទំនាក់ទំនងសន្ទនាចិន-អាស៊ាននៅក្រុងប៉េកាំងតាមប្រព័ន្ធវីដេអូ ។ លោក Xi Jinping បានគូសបញ្ជាក់ថា តាំងពីការបង្កើតទំនាក់ទំនងសន្ទនារវាងចិន និងអាស៊ានរយៈពេល ៣០ ឆ្នាំមក ភាគីទាំងពីរបានឆ្លងកាត់ដំណើរដ៏វិសេសវិសាល ។ ក្នុងរយៈពេល ៣០ ឆ្នាំនេះ មានការអភិវឌ្ឍដ៏ស៊ីជម្រៅនៃសាកលភាវូបនីយកម្មសេដ្ឋកិច្ចនិងការវិវត្តន៍យ៉ាងស៊ីជម្រៅនៃនិម្មាបនកម្មអន្តរជាតិគឺរយៈពេល ៣០ ឆ្នាំដែលប្រទេសចិននិងអាស៊ានក្តាប់ជាប់ឱកាសនៃយុគសម័យនិងសម្រេចបាននូវការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីបែបលោតផ្លោះ ។ យើងបានដើរតាមមហាវិថីមេត្រីភាពនិងសុខដុមនីយកម្មនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះឆ្ពោះទៅកាន់ការកសាងសហគមន៍រួមវាសនាតែមួយដែលកាន់តែជិតស្និទ្ធ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាពរបស់មនុស្សជាតិ ៕ លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិនគឺជាប្រទេសជិតខាងល្អ មិត្តល្អ និងជាដៃគូល្អរបស់អាស៊ានជារៀងរហូត ។ ប្រទេសចិននឹងតម្កល់ទុកអាស៊ានជាទិសដៅអាទិភាពនៃទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងយ៉ាងមុតមាំមិនងាករេ គាំទ្រយ៉ាងមុតមាំមិនងាករេនូវសាមគ្គីភាពអាស៊ាននិងការកសាងសហគមន៍អាស៊ាន គាំទ្រយ៉ាងមុតមាំមិនងាករេចំពោះតួនាទីជាស្នូលរបស់អាស៊ានក្នុងក្របខ័ណ្ឌតំបន់អាស៊ាន គាំទ្រយ៉ាងមុតមាំមិនងាករេចំពោះអាស៊ានក្នុងការដើរតួនាទីកាន់តែធំក្នុងកិច្ចការក្នុងតំបន់និងអន្តរជាតិ ៕
បន្ទាប់ពីការព្រមព្រៀងគ្នា រវាងចិននិងអាមេរិក លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាតាមវីដេអូ ជាមួយលោក Biden ប្រធានាធិបតីអាមេរិក នៅព្រឹកថ្ងៃទី ១៦ ខែ វិច្ឆិកា តាមម៉ោងក្រុងប៉េកាំង ដើម្បីផ្លាស់ប្តូរមតិយោបល់ អំពីទំនាក់ទំនងចិននិងអាមេរិក និងបញ្ហាដែលភាគីទាំងពីរ យកចិត្តទុកដាក់ដូចគ្នា ។ នៅវេលាម៉ោង ៨ និង៤៦នាទីព្រឹក កិច្ចជំនួបតាមប្រព័ន្ធវីដេអូ រវាងប្រមុខរដ្ឋចិន និងអាមេរិកបានចាប់ផ្តើម ៕
បរទេស៖ សេតវិមាន បានចេញនូវសេចក្តីប្រកាសមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងជួបដោយផ្ទាល់ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ គួរបញ្ជាក់ថា ជំនួបរបស់មេដឹកនាំ...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី២៨ នៅទីក្រុងប៉េកាំង តាមរយៈតំណភ្ជាប់វីដេអូ ដោយជំរុញសមាជិករបស់ខ្លួន ឱ្យកសាងសហគមន៍អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងអនាគតរួមគ្នា ដែលបង្ហាញពីការបើកចំហ និងបរិយាកាសល្អ កំណើនដែលជំរុញដោយការបង្កើតថ្មី ការតភ្ជាប់កាន់តែធំ និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក។ លោក ស៊ី បានលើកឡើងថា...
បរទេស៖ ប្រធានាធិបតីប្រទេសចិនលោក Xi Jinping នៅថ្ងៃព្រហស្បតិ៍នេះបានធ្វើការព្រមានចំៗថា អាស៊ីប៉ាស៊ីហ្វិក ត្រូវតែប្រយ័ត្នប្រយែងមិនត្រូវធ្លាក់ចូល ទៅក្នងភាពតានតឹង ដូចសង្គ្រាមត្រជាក់សាជាថ្មីឡើយ។ ថ្លែងបែបនេះនៅមុនកិច្ចប្រជុំតាមវិដេអូ ជាមួយនឹងប្រធានាធិបតីអាមេរិក ដែលគ្រោងធ្វើឡើងយ៉ាងលឿនបំផុត នាសប្តាហ៍ក្រោយលោក Xi បានបន្តថាការប៉ុនប៉ង នៃការធ្វើមនោគមវិជ្ជា ឬបង្កើតជាក្រុមតូចៗ ឈរលើមូលដ្ឋានភូមិសាស្ត្រនយោបាយ នឹងត្រូវបរាជ័យជាដាច់ខាត។ វិដេអូដែលលោក បានផ្ញើទៅកាន់កិច្ចប្រជុំ APEC...