អត្ថបទស្រាវជ្រាវ (scholar)

រឿងរ៉ាវកាត់បន្ថយភាពក្រីក្ររបស់លោក Xi Jinping ដកឬសនៃភាពក្រីក្រតាមរយៈការអភិវឌ្ឍតាមលក្ខណៈពិសេសនៃកន្លែងនីមួយៗ

ប៉ុន្មានឆ្នាំ​ចុកក្រោយ​នេះ ភូមិ Ma` Anshan ក្រុង Chifeng ភូមិភាគស្វយ័តម៉ុងហ្គោលី​ក្នុងរបស់ចិន​បាន​លុប​បំបាត់​ភាពក្រីក្រ​​ តាមរយៈ​ការអភិវឌ្ឍ​ឧស្សាហកម្ម​ក្នុងភូមិ ​ដែលបាន​​ផ្តោតសំខាន់លើ​វិស័យអេកូឡូស៊ី  ​និង​ទេសចរណ៍​ បាន​ជួយអ្នកភូមិ​បង្កើន​ប្រាក់ចំណូល​។

ល្ងាច​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ផ្ទះរបស់​អ្នកភូមិឈ្មោះ ZhangGuoli ​បានទទួល​ភ្ញៀវពិសេស​មួយរូប ​គឺ​លោក Xi Jinping អគ្គលេខាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​ដែល​កាលនោះកំពុង​ចុះពិនិត្យ​ការងារ​នៅ​ភូមិភាគ​ម៉ុងហ្គោលី​ក្នុង។​

លោកបាន​មើល​ពី​ស្ថានភាព​នៃ​​ទីធ្លា បន្ទប់ទទួលភ្ញៀវ បន្ទប់គេង ផ្ទះបាយ បន្ទប់ទឹកជាដើម ​​ហើយ​លើកឡើង​ថា៖ “ជនបទ​បាន​​អភិវឌ្ឍ​​ហើយ បរិស្ថាស​ល្អហើយ ជីវភាពនៅជនបទ​ក៏​កាន់តែល្អប្រសើរដែរ។ យើងត្រូវបន្ត​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៅទីជនបទ ​និង​បរិស្ថាន​​រស់នៅ​ក្នុង​ភូមិ ​ជាពិសេស​ការងារ​គ្រប់គ្រង​សំរាម​និង​ទឹក​កខ្វក់​ បដិវត្តន៍​បន្ទប់ទឹក កែលម្អ​​ទេសភាពក្នុងភូមិជាដើម ​ដើម្បី​កសាង​ជនបទ​ឱ្យ​កាន់តែស្រស់ស្អាត​។​​”

បន្ទាប់ពីបានឃើញថា ​ការគ្រប់គ្រងភូមិ​មានសណ្តាប់ធ្នាប់ ​អ្នកភូមិ​រស់នៅយ៉ាង​មាន​សុភមង្គល លោក Xi Jinping សប្បាយចិត្ត​ណាស់​ហើយបាន​លើកឡើងថា ឧស្សាហកម្ម​ជា​ឬស​គល់​នៃ​ការអភិវឌ្ឍ។ ត្រូវ​ប្រកាន់ខ្ជាប់​ការអភិវឌ្ឍ​ឱ្យ​ស្របនឹង​លក្ខណៈពិសេស​នៃកន្លែង​ពាក់ព័ន្ធ  អនុវត្ត​វិធីសាស្ត្រ​អភិវឌ្ឍន៍ខុសៗ គ្នា​ដែលសមស្រប​នឹង​ស្ថានភាព​ជាក់ស្តែង​នៃ​​ភូមិនីមួយៗ​ ​ដើម្បី​ឱ្យ​ការអភិវឌ្ឍ​​ឧស្សាហកម្ម​ក្នុង ភូមិ​អាច​ដើរតួនាទី​ខ្លាំង​ក្នុងការ​លើក​កម្ពស់​​ប្រាក់ចំណូល​របស់​បងប្អូន​ប្រជាកសិករ​​។​

ថ្ងៃនោះ តំណាង​មហាជនមកពី​ក្រុង​Chifengចំនួន​១០​នាក់​ ក៏បាន​ទៅដល់​ផ្ទះអ្នកភូមិដែរ​ហើយ​​លោក Xi Jinping​ បាន​ជួប​សំណេះសំណាលជាមួយពួកគេ។​

 កាលពីអំឡុងពេលមហាសន្និបាត ​នៃ​សភា​ទាំងពីរ​ទូទាំងប្រទេសចិន​ ឆ្នាំ២០១៨  ​​កម្មាភិបាល​ភូមិ Xiaomiaozi​ បាន​ឆ្លៀត​ឱកាល​បើកកិច្ចប្រជុំ​ដើម្បី ​អញ្ជើញ​លោកអគ្គលេខាធិការ​មជ្ឈិមបក្ស ​Xi Jinping​ ទៅទស្សនា​ភូមិរបស់ខ្លួន​ ​លើកនេះ​លោក Xi Jinping​ បាន​អញ្ជើញ​គាត់​មកជួប​សំណេះសំណាល​នៅភូមិ Ma`anshan ​លោក Xi Jinping​ បាន​ប្រាប់​គាត់​ដោយ​​រីករាយ​ថា “សេចក្តីអញ្ជើញ​របស់​អ្នក​ ខ្ញុំ​ចងចាំ​រហូត ថ្ងៃនេះ​ខ្ញុំ​មក​តាម​ពាក្យ​សន្យា​ហើយ​ក្នុងបំណង​ស្វែង យល់​ផ្ទាល់​​នូវ​សភាពការណ៍​រស់នៅនិង​ផលិត កម្ម​របស់​បងប្អូន​អ្នកភូមិ​​៕​

To Top