សេដ្ឋកិច្ច

លោក Xi Jinping ប្រធានរដ្ឋចិន៖តំបន់អាស៊ីប៉ាស៊ីហ្វិក មិនគួរត្រឡប់ទៅរកស្ថានភាពបដិបក្ខនិងបែកបាក់គ្នា ដូចក្នុងអំឡុងពេល សង្គ្រាមត្រជាក់នោះទេ

នៅថ្ងៃទី ១១ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំវិស័យឧស្សាហកម្មនិងពាណិជ្ជ កម្មនៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនិងថ្លែង សុន្ទរកថាគន្លឹះក្រោមចំណងជើងថា《ប្រកាន់ខ្ជាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយនៃអាស៊ីប៉ាស៊ីហ្វិក》តាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំង ។

  លោក Xi Jinping បានថ្លែងថា "មិនថាស្ថានការណ៍ពិភពលោកមាន ការវិវឌ្ឍយ៉ាងណានោះទេ ក៏ឧត្តមភាពនៃសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលមានភាពធន់និងសន្ទុះខ្លាំងនឹងមិនផ្លាស់ប្តូរឡើយ ។ យើងគួរប្រកាន់ខ្ជាប់ការសម្លឹងមើលទៅមុខនិងដើរឆ្ពោះទៅមុខ ហើយប្រឆាំងនឹងការទង្វើរើសអើងអ្នកដទៃ ។ ការចែកបក្ឋពួកតាមមនោគមវិជ្ជនិងភូមិសាស្ត្រនយោបាយ គឺគ្មានអនាគតទេ ។ តំបន់អាស៊ីប៉ាស៊ីហ្វិកមិនអាចហើយក៏មិនគួរត្រឡប់ទៅរកស្ថានភាពបដិបក្ខនិងបែកបាក់គ្នាដូចក្នុងអំឡុងពេលសង្គ្រាមត្រជាក់នោះទេ"។
To Top